ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​ង វិ​រៈ និង​ហ៊ឹ​ម សេរី ដល់​ថ្ងៃ​ប៉ះ​ថៃ​នៅ​សង្វៀន Black Cat

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ ទី​១២ មីនា ខានស្អែក​នេះ កម្មវិធី​ប្រកួត​ប្រដាល់​«​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​»​ នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ​ ទី​១២ មីនា ខានស្អែក​នេះ កម្មវិធី​ប្រកួត​ប្រដាល់​«​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​»​ នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។ ការ​ប្រកួត​នៅ​ចុង​ស​ប្ដា​ហ៍​នេះ កីឡាករ​ជើង​ខ្លាំង​ប្រភេទ​ទម្ងន់​ធ្ងន់ អ៊ុ​ង វិ​រៈ និង​កីឡាករ ហ៊ឹ​ម សេរី គឺជា​សមាសភាព​ខាង​កម្ពុជា​ដែល​សង្វៀន​មួយ​នេះ​បើកផ្លូវ​ឱ្យ​ស្វាគមន៍​កីឡាករ​ថៃ​មកពី​ទីក្រុង​បាងកក ដោយ​រំពឹង​ថា ការ​ប្រកួតនៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃអាទិត្យ​នេះ​នឹងកក្រើក​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍ខ្លាំង​មិន​ខាន ។

អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​មាន​បំណង​ប៉ះ​គ្នា​យូរហើយ​មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​របស់​ស្រា​បៀរ​ប្លេ​ក​ខេត​ឲ្យ​ពួក​គេ​ប្រកួត​គ្នា​នេះ ។ លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់
អ៊ុ​ង វិ​រៈ មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ឱ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាក​ថៃ​ឈ្មោះ Deun Chhunlek ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ​នៅ​យប់​ថ្ងៃអាទិត្យ​នោះ ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​លោក​ថា​ភាគី​ទាំង​ពីរ​សុទ្ធតែ​បានដឹង​ពី​គ្នា និង​ទទួលយក​ការ​ផ្គូផ្គង​សម្រាប់​ការ​ជួប​គ្នា​នោះ​ផង ។ កីឡាករ  អ៊ុ​ង វិ​រៈ ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ ទើប​លោក​សម្រេច​ឱ្យ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន Black Cat ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់។ លោក​ជឿជាក់​ថា សមត្ថភាព​កីឡាករ​រូប​នេះ​វាយ​សន្ធាប់​បាន​ល្អ បើ​ទោះជា​មុន​នេះ​បន្តិច​មិនសូវ​បាន​ឡើង​រេញ ព្រោះតែ​ពិបាក​រក​គូប្រកួត ដែល​អាច​បណ្ដាល​ឱ្យដៃ​ជើង​ស្ពឹក​ស្រពន់​ជាង​មុន ក្ដី ។

លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ នៅ​តែ​ខ្លាំង ហើយ​ទុកចិត្ត​បាន  ទើប​លោក​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ ។ គូ​នេះ​ជា​ជំនួប​អ្នក​ខ្លាំង​ប៉ះ​អ្នក​ខ្លាំង ទើប​លោក​រំពឹង​ថា ការ​ប្រកួត​របស់​គូ​នេះ​ពិតជា​ល្អ​ត្រូវចិត្ត ។  ក្នុង​ជំនួប​គូ​នេះ កីឡាករ​ថៃ Deun Chhunlek ធ្លាប់​ប្រកួត​៧៥​លើក ឈ្នះ​៦៤​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៩១​លើក ឈ្នះ​៨០​លើក ចាញ់​៩​លើក និង​ស្មើ​២​លើក ដែល​មាន​ន័យ​ថា​កីឡាករ​កម្ពុជា មាន​ប្រៀប​ល្អ​ជាង ។ ទោះបី​យ៉ាងណា កីឡាករ​កម្ពុជា​មិន​ទាន់​ប្រាកដ​ថា​អាច​ឈ្នះ​១០០​ភាគរយ​នោះ​ទេ ក្នុង​ពេល​កីឡាករ​ថៃ​ក៏​មាន​សមត្ថភាព​ខ្ពស់ ហើយ​កម្លាំង​ស៊ុ​ហ្វ​ក៏​ល្អ​បែប​ហ្នឹង​នោះ ។

សម្រាប់​កីឡាករ ហ៊ឹ​ម សេរី លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឈ្មោះ Phat Ek នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​ស្រា​បៀរ​Black Cat នៅ​យប់​ថ្ងៃអាទិត្យ​នោះ​ដែរ ។

ការ​ប្រកួត​របស់​គូ​នេះ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល ហ៊ឹ​ម សេរី ឡើង​កូដ តែ​ពេល​ខ្លះ​ល្អ ពេល​ខ្លះធ្លាក់ដៃ ពិបាក​ប៉ាន់ស្មាន​ពី​កម្រិត​ប្រកួត​១០០​ភាគរយ ហើយ​កីឡាករ​ថៃ​ក៏​មិន​ណ​យ ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៥៩​លើក ឈ្នះ​៤៩​លើក ចាញ់​១១​លើក និង​មិន​ដែល​ស្មើ រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៧២​លើក ឈ្នះ​៦២​លើក ចាញ់​៩​លើក និង​មិន​ដែល​ស្មើ​ដូច​គ្នា ៕