ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជើង​ខ្លាំង​កម្ពុជា​3​រូប​ត្រៀម​កណ្តាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​ថ្ងៃស្អែកនេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ​ទី​១១ មីនា ស្អែកនេះ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៣​រូប ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដោយ​រំពឹង​ថា

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍ ​ទី​១១ មីនា ស្អែកនេះ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​៣​រូប ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដោយ​រំពឹង​ថា ពួក​គេ​ពិតជា​មិន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ឡើយ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករ​កម្ពុជា​ទាំង​៣​រូប​នេះ​នរណា​ខ្លះ​សម្រេច​គោលដៅ​តាម​ការ​អះអាង​របស់​ខ្លួន ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នៅ​ពេល​នេះ​គឺ​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំង​មិន​អាច​មើល​ស្រាល​បាន​បែប​ហ្នឹង​នោះ ។

គូ​អន្តរជាតិ​ទី​១ កីឡាករ អ៊ុំ ចំរើន  មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Denlakngo Louklakngo ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។ អ៊ុំ ចំរើន ធ្លាប់​ប្រកួត​៩០​ដង ឈ្នះ​៧៩​ដង ចាញ់​៩​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​២៣​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៩០​ដង​ដូច​គ្នា ឈ្នះ​៧០​ដង ចាញ់​១៦​ដង ស្មើ​៤​ដង និង​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​១០​ដង ។

គូ​អន្តរជាតិ​ទី​២ កីឡាករ ផា​ន់ គ្រាន់ មក​ពី​ក្លិប​ពុទ្ធ​សិរី​វង្ស​ព្រែក​តា​ទែន ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Say Thonglek ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។ ផា​ន់ គ្រាន់ ធ្លាប់​ប្រកួត​៥៥​ដង ឈ្នះ​៤០​ដង ចាញ់​១១​ដង ស្មើ​៤​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​១៥​ដង ក្នុង​ពេល​កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​៨២​ដង ឈ្នះ​៦០​ដង ចាញ់​២០​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​៥​ដង ។

គូ​អន្តរជាតិ​ទី​៣ កីឡាករ ឃុន  សំខាន់ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Chanchai Sit Nayukthai ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។ ឃុន សំខាន់ ធ្លាប់​ប្រកួត​៨៨​ដង ឈ្នះ​៦២​ដង ចាញ់​២៣​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្តួល​គូប្រកួត​ឱ្យ​សន្លប់​១៣​ដង ក្នុង​ពេល​កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៩១​ដង ឈ្នះ​៦១​ដង ចាញ់​២៧​ដង ស្មើ​៣​ដង ។

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​វិញ​តម្រូវទៅ​លើ​កីឡាករ ជឹ​ម ចិ​ត្រា មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ប្រកួត​ជាមួយ​កីឡាករ រិ​ទ្ធ មុន្នី មក​ពី​ក្លិប​មកុដ​រាជសីហ៍ ។

នៅ​លើ​សង្វៀន​ដដែល​តែ​ថ្ងៃអាទិត្យ​ទី​១២ មីនា ក៏​មានកម្ម​វិធី​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​ប្រជុំ​ដោយ​កីឡាករ​ខ្លាំង​ៗ​ក្នុងស្រុក​ជា​ច្រើន​គូ ។ កីឡាករ ទី​ន ណា​ថៃ មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ ហូ សុភា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។ កីឡាករ អេ សា​រ័​ត្ន មក​ពី​ក្លិប​អេ​ភូ​ថង​កីឡា ប្រកួត​ជាមួយ​កីឡាករ ឡុ​ង សុ​ភ័ស្ស មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ។ កីឡាករ តាំង សីហា មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ កូយ ឡាយ មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ។

កីឡាករ ឃ​ន គឹ​ម​ហេង មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ងួ​ន គា មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ និង​គូ​ចុង​ក្រោយ​កីឡាករ ព្រំ វី មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ សួង សុវណ្ណ​ថា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ៕