ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នឹង​មាន DRONE បំបាំងកាយ

7 ឆ្នាំ មុន

ប្រទេស​ចិន​បាន​បង្កើត​គម្រោង​ថ្មី​មួយ​ដើម្បី​បំពាក់​នា​ពេល​ខាង​មុខ​នូវ DRONE ស៊ើបការណ៍​បំបាំងកាយ​មួយ និង DRONE ស្រាវជ្រាវ​ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទី​អវកាស​ក្បែរ​ភព​ផែនដី ។

ប្រទេស​ចិន​បាន​បង្កើត​គម្រោង​ថ្មី​មួយ​ដើម្បី​បំពាក់​នា​ពេល​ខាង​មុខ​នូវ DRONE ស៊ើបការណ៍​បំបាំងកាយ​មួយ និង DRONE ស្រាវជ្រាវ​ដែល​ធ្វើ​ប្រតិបត្តិការ​ក្នុង​ទី​អវកាស​ក្បែរ​ភព​ផែនដី ។

កាសែត​ចិន CHINA DAILY សរសេរកាលពី​ថ្ងៃ​ទី​៩ មីនា ថា ប្រទេស​ចិន​បង្កើត DRONES មហា​ទំនើប​២​ប្រភេទ​គឺ DRONE មួយ​នឹង​បំពាក់​របស់ ហៅ​ថា បច្ចេកវិទ្យា​បំបាំងកាយ​ពី​រ៉ា​ដា ខណៈ DRONE មួយ​ប្រភេទ​ទៀត​អាច​ធ្វើ​រាល់​ការ​ហោះហើរ​ក្នុង​ទី​អវកាស​ក្បែរ​ភព​ផែនដី ។

យោង​តាម​កាសែត​នេះ​ថា គឺ​សហគ្រាស CASIC ជា​សហគ្រាស​មី​ស៊ី​ល​ធំ​បំផុត​របស់​ចិន​ដែល​ជា​អ្នក​ទទួល​អនុវត្ត​គម្រោង​នេះ ។ ប្រធាន​អគ្គនាយករង​សហគ្រាស​នោះ​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​យើង​បាន​ផ្តល់​អាទិភាព​បង្កើត DRONE បំបាំងកាយ​មាន​សមត្ថភាព​ហោះហើរ​បាន​យូរ និង​ឆ្ងាយ ព្រមទាំង DRONE សម្រាប់​ធ្វើការ​ហោះហើរ​ជា​ទម្លាប់​ក្នុង​ទី​អវកាស​ក្បែរ​ភព​ផែនដី ។ លោក​ក៏​គូសបញ្ជាក់​ដែរ​ថា គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​របស់​ក្រុមហ៊ុន ដែល​សំដៅ​ផលិត DRONE ប្រភេទ​ទាំង​២​នេះ​សម្រាប់​លក់​លើ​ពិភពលោក ។

ទាក់ទិន​នឹង​ការ​អនុវត្ត​គម្រោង ព្រមទាំង​ភាព​លម្អិត​ឯទៀត​ៗ​នៃ​ការ​អនុវត្ត សហគ្រាស នោះ​សុំ​ពុំ​ទាន់​ធ្វើ​អត្ថាធិប្បាយ​ឡើយ ។

ប្រទេស​ចិន​បាន​ធ្វើការ​សាកល្បង​ប្រកបដោយ​ជោគជ័យ​រួច​ហើយ DRONE ប្រយុទ្ធ​ជំនាន់​ថ្មី PTERODACTYL II ៕