ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករ​​វ័យក្មេងផ្តល់​​យោបល់​មាន​ន័យ​​ជូន​​មហា​ជន​​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​​លោក​ឡេ​ង ណា​វ៉ា​ត់​ត្រា​ ជា​ម្ចាស់​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី​ភាពយន្ត​ ​​បាន​បោះទុន​ទឹកប្រាក់​ជា​ច្រើន​​ ដើ​ម្បី​​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ តាម​ការ​ពេញចិត្ត​ និង​ចំណូលចិត្ត​ រហូត​ជួយ​ផ្តល់​ការងារ​ដល់​តារា​ៗ​សម្តែង​ និង​ក្រុម​ពាក់​ព័​ន្ធ​ជាមួយ​ភាព​យន្ត​ខ្មែរ​ ។

រាជធានីភ្នំពេញ ៖ ​​លោក​ឡេ​ង ណា​វ៉ា​ត់​ត្រា​ ជា​ម្ចាស់​ផលិតកម្ម​ហ្គា​ឡាក់​ស៊ី​ភាពយន្ត​ ​​បាន​បោះទុន​ទឹកប្រាក់​ជា​ច្រើន​​ ដើ​ម្បី​​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ​ តាម​ការ​ពេញចិត្ត​ និង​ចំណូលចិត្ត​ រហូត​ជួយ​ផ្តល់​ការងារ​ដល់​តារា​ៗ​សម្តែង​ និង​ក្រុម​ពាក់​ព័​ន្ធ​ជាមួយ​ភាព​យន្ត​ខ្មែរ​ ។

​យ៉ាងណាមិញ​ លោក​មាន​ប្រវត្តិ​ការងារ​តស៊ូ​ក្នុង​ជីវិត​យ៉ាង​លំបាក​ មុន​នឹង​ក្លាយជា​អ្នក​ធូរធា​ រ​រស់នៅ​សមរម្យ​ភ្នែក​ញាតិ​ដល់​សព្វ​ថ្ងៃនេះ ។​ ផលិតករ​វ័យក្មេង​​មិន​ចុះចាញ់​ និង​ឆាកជីវិត​ លោក​ណា​វ៉ា​ត់​ត្រា​ បាន​ថ្លែង​ថា​ លោក​មិន​មាន​អ្វី​ចែក​ជូន​បងប្អូន​មហាជន​នោះ​ទេ​ មាន​តែ​គំនិត​និង​បទ​ពិសោធន៍​ដែល​ធ្លាប់​ឆ្លងកាត់​កាលពីមុន​ទៅ​កូរ៉េ​ និង​ពេល​ទៅ​ធ្វើការ​រោងចក្រ​នៅ​កូរ៉េ​ ។​

លោក​ថា​ គោលបំណង​របស់​លោក​ចង់​ឱ្យ​​បងប្អូន​ពលករ​ខ្មែរ​​ធ្វើការ​នៅ​កូរ៉េ​ចេះ​ជំនះ​ព្យាយាម​យកឈ្នះ​ការ​លំបាកឱ្យ​បាន ​កុំ​អស់​សង្ឃឹម​ហើយ​ប្រឹងរក​ប្រាក់​សន្សំទុក​អាច​ងាក​មក​ទិញ​ដីស្រែ​ ទុកដាក់​តាម​សមត្ថភាព​បាន​ខ្លះ ​ដើម្បី​ជា​ទ្រព្យ​ជាប់​ខ្លួន​បាន​ទុក​លក់​វិញ​ចំណេញ​ខ្លះ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​ហក់​លឿន​ក្នុង​ការ​អភិវឌ្ឍ​ ។​

បើ​មិន​មានការ​ចង់​ទិញ​ដី​ស្តុក​ទុក​ បងប្អូន​អាច​រក​គំនិត​ផ្សេង​ ក៏​បាន​ធ្វើ​បែប​ណា​ឱ្យតែ​ជីវិត​បាន​ផ្លាស់​ប្តូរ​ខ្លះ​ និង​ហ៊ាន​ប្រថុយ​ចំពោះ​ការ​រក​ស៊ី ​។​ លោក​បាន​រំលឹក​ដល់​រឿង​ពី​មុន​ទៀត​ថាបើ​ងាក​មក​គិត​រឿង​មុន ​ចំពោះ​ក្រុម​គ្រួសារ​លោក​លំបាក​ណាស់​នៅផ្ទះ​ស្លឹក​លោកឪពុក​រែក​ដី​ធ្វើការ​ម្តាយ​ជា​ស្ត្រី​មេផ្ទះ​ដែល​មើល​ថែកូន​ៗ ​ចំណែក​លោក​និង​បងប្អូន​រកតែ​បាយ​ហូប​ឲ​ទៀង​សឹង​ថា​មិន​បាន​ផង​។

អ្វី​ទាំង​អស់នេះ​ លោក​គ្រាន់តែ​ចង់​ជួយ​ចែករំលែក​បទ​ពិសោធ​ន៌​ខ្លះ​ ហើយ​អរគុណ​ដល់​ពលករ​កូរ៉េ​ទាំងអស់​ ដែល​ស្រឡាញ់​គាំទ្រ​ផលិតកម្ម​របស់​លោក​រហូត​មក​ និង​បងប្អូន​ក្នុងស្រុក​តែងតែ​គាំទ្រ​ខ្សែភាពយន្ត​របស់​ផលិតកម្ម​ហ្គា​ឡាក់​ស៊ីផង​ដែរ​ ។ លោក​នឹង​រិះរក​ខ្សែ​រឿង​ថ្មី​ៗ​ផលិត​បន្ត​ទៀត​ចែក​ជូន​អ្នកគាំទ្រ​ ។