ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​ធម្មជាតិ​មាន​តួនាទី​ជា​ថ្នាំ​ផ្សះ​ដែល​អ្នក​អាច​រកបាន​យ៉ាង​ងាយស្រួល

7 ឆ្នាំ មុន

ថ្នាំ​ផ្សះ​គឺជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​ព្យាបាល​ការ​ឆ្លង​មេរោគ​បាក់តេរី ។ ទោះជា​យ៉ាងណា​ក្តី តើ​អ្នក​ពិតជា​ជឿជាក់​លើ​ការ​ប្រើ​ថ្នាំ​ផ្សះ​ឬ ?

បើសិនជា​ចម្លើយ​របស់​អ្នក​គឺ​ទេ អ្នក​អាច​សាកល្បង​ប្រើប្រាស់​ថ្នាំ​ផ្សះ​ពី​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ

ថ្នាំ​ផ្សះ​គឺជា​ជម្រើស​ចុង​ក្រោយ​សម្រាប់​ព្យាបាល​ការ​ឆ្លង​មេរោគ​បាក់តេរី ។ ទោះជា​យ៉ាងណា​ក្តី តើ​អ្នក​ពិតជា​ជឿជាក់​លើ​ការ​ប្រើ​ថ្នាំ​ផ្សះ​ឬ ?

បើសិនជា​ចម្លើយ​របស់​អ្នក​គឺ​ទេ អ្នក​អាច​សាកល្បង​ប្រើប្រាស់​ថ្នាំ​ផ្សះ​ពី​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​បាក់តេរី​ដែល​អ្នក​អាច​រកបាន​យ៉ាង​ងាយស្រួល​នៅ​ក្នុង​ផ្ទះបាយ​របស់​អ្នក ។

ខាងក្រោម​នេះ​គឺជា​ថ្នាំ​ផ្សះ​ពី​ធម្មជាតិ​មួយ​ចំនួន​ដែល​អ្នក​អាច​រកបាន​យ៉ាង​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ជំនួស​ឲ្យ​ថ្នាំ​ផ្សះ​សម័យ​ដែល​មានគុណ​វិបត្តិ​ជា​ច្រើន​ដល់​សុខភាព ។

១-​ខ្ទឹមស
ខ្ទឹម​សមាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី ។ យើង​អាច​បរិភោគ​វា​ឆៅ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់ ។ អ្វី​ដែល​ល្អ​បំផុត​នោះ​គឺ​មិន​មាន​ផល​ប៉ះពាល់​ដល់​រាង​កាយ​របស់​អ្នក​នៅ​ពេល​អ្នក​ទទួលទាន​ខ្ទឹមស ។ ខ្ទឹមស​ក៏​សម្បូរ​ទៅ​ដោយសារ​ជាតិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំង​នឹង​រ៉ា​ឌី​កាល់​សេរី​ផង​ដែរ ។

២-​ទឹកឃ្មុំ
ទឹកឃ្មុំ​គឺជា​ថ្នាំ​ផ្សះ​ធម្មជាតិ​ល្អ​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បាក់តេរី ។ ទឹកឃ្មុំ​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ទូលំទូលាយ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ។ លក្ខណៈសម្បត្តិ​នេះ​ធ្វើ​ឱ្យ​វា​ល្អ​ក្នុង​ការ​ប៉ូវ​កម្លាំង និង​ព្យាបាល​ការ​រលាក និង​របួស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ នៅ​ពេល​ទទួលទាន​ទឹកតែ​លាយ​ជាមួយ​ទឹកឃ្មុំ​អាច​ជួយ​ព្យាបាល​ការ​ឆ្លង​មេរោគ​បាក់តេរី​ក្នុង​រាង​កាយ​បាន ។

៣-​ខ្ទឹមបារាំង
ខ្ទឹមបារាំង​គឺជា​ឱសថ​ធម្មជាតិ​ល្អ​បំផុត​ដើម្បី​ព្យាបាល​ការ​ឆ្លង​មេរោគ​បាក់តេរី ។ វា​មាន​លក្ខណៈ​ដូច​ខ្ទឹមស​ដែរ ខ្ទឹមបារាំង​បាត់បង់​លក្ខណៈសម្បត្តិ​ជា​ថ្នាំ​ផ្សះ​នៅ​ពេល​ចម្អិន ។ ដូច្នេះ ការ​ទទួលទាន​ខ្ទឹមបារាំង​ឆៅ​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចាប់ ការ​រលាក ជំងឺ​ផ្តាសាយ និង​ក្អក ។

៤-​ស្ពៃក្តោប
ស្ពៃក្តោប គឺជា​ថ្នាំ​ផ្សះ​ធម្មជាតិ​ដែល​អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក ។ បរិមាណ​វីតាមីន C ដ៏​ខ្ពស់​ក្នុង​ស្ពៃក្តោប​អាច​ធ្វើ​ឱ្យ​អ្នកមាន​សុខភាព​ល្អ ។ ទឹក​ស្ពៃក្តោប​ឆៅ​លាយ​ជាមួយ​ទឹកឃ្មុំ ឬ​សាឡាដ ស្ពៃក្តោប​មាន​ប្រសិទ្ធភាព​ដ៏​អស្ចារ្យ​នៅ​លើ​រាង​កាយ​របស់​អ្នក ៕