ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ខ្លាំង​…​ឈ្នះ !!

7 ឆ្នាំ មុន

ឱ ! ភ្នំពេញ​អើយ​…​ឱ ! រាជធានីភ្នំពេញ​ឋានសួគ៌​អើយ​…​អ្នក​ស្អាតផូរផង់​ណាស់​…​គួរ​ជាទី​គយគន់ និង​រស់នៅ​ប្រកបដោយ​សុភមង្គល​…

ឱ ! ភ្នំពេញ​អើយ​…​ឱ ! រាជធានីភ្នំពេញ​ឋានសួគ៌​អើយ​…​អ្នក​ស្អាតផូរផង់​ណាស់​…​គួរ​ជាទី​គយគន់ និង​រស់នៅ​ប្រកបដោយ​សុភមង្គល​…

ប៉ុន្តែ​គួរ​ឱ្យ​អនិច្ចា​ណាស់​…​រាត្រីចូល​មក​ដល់​សឹងតែ​មិន​ទាន់​ទេ​…​រាជធានី​ដ៏​អស្ចារ្យ​នៃ​យើង​បាន​ក្លាយជា​រាជធានី​សម្រាប់​ក្រុម​អ្នក​ស្រវឹង​…​សម្រាប់​ក្រុម​អ្នកប្រមឹក​មួយ​ក្តាប់​តូច​អុកឡុក​…​គ្មាន​ស្បើយ​មួយ​រាត្រី​ណា​ឡើយ​…​។

រាត្រី​ឈាន​ចូល​ដល់​…​រាជធានី​ភ្នំពេញ​គួរ​ឱ្យ​ខ្លាច​ណាស់​…​ក្លាយជា​រាត្រី​ខ្មោច​…​រាត្រី​អនាធិបតេយ្យ​ពេញបន្ទុក​…​ជា​រាត្រី​ជើងកប​…​។ តើ​ហេតុ​អី្វ​អាជ្ញាធរ​បំបាត់​មិន​បាន ?
ប៉ុន្មាន​យប់​កន្លង​មកនេះ​…​រថយន្ត​មួយ​គ្រាន់តែ​ស៊ីផ្លេ​ជា​ដំណឹង​…​ត្រូវ​ជើង​ខ្លាំង​បើករថយន្ត​តាម​វ៉ៃ​ស្ទើរ​ស្លាប់ ស្ទើរ​រស់​…​គេចខ្លួន​ទៅ​បាត់​ដោយ​សុវត្ថិភាព​ទៅ​ហោង​…​អាណា​ហ៊ាន​ធើ​អី​អញ ?​!

ក្នុង​យប់​ដដែល​…​រថយន្ត​មួយទៀត​ដែល​អ្នកបើកបរ​ស្រវឹង​បុក​គេឯង ហើយ​បើក​រត់​ដោយ​ភ័យ​ខ្លាច​…​ត្រូវ​គេ​ស្ទាក់​វាយ​កំទេច​ស្ទើរ​ទាំងស្រុង​…​វាយ​ទាំង​រថយន្ត វាយ​ទាំង​អ្នកបើកបរ​…​មនុស្ស​ចោមរោម​វ៉ៃ​កំទេច​រថយន្ត​ដូច​ស្រមោច​…​វ៉ៃ​តាម​ចិត្ត​ដូច​នៅ​ក្នុង​ព្រៃ​…​ដូច​រាជធានី​ភ្នំពេញ​ជា​ព្រៃ​ស្មសាន​មួយ​…​។ ទីបំផុត​អនាធិបតេយ្យ​នេះ​…​ប្រៀប​ដូច​សង្គម​អត់​ច្បាប់​…​ប្រៀប​ដូច​អ្នក​ណា​ខ្លាំង​ឈ្នះ​…​ដូច​សង្គម​ព្រៃផ្សៃ​…

ទម្លាប់​ព្រៃផ្សៃ​បែប​នេះ​កើត​មាន​យូរហើយ​…​ទម្លាប់​អ្នក​ណា​ខ្លាំង​ឈ្នះ​ក្រៅច្បាប់​នេះ​…​ជា​វប្បធម៌​ពេល​រាត្រី​ក្នុង​រាជធានី​ភ្នំពេញ​យើង​ទៅ​ហើយ​…​តើ​គួរ​ឱ្យ​ញាក់សាច់​ទេ ? តើ​គួរ​ឱ្យ​ភ័យ​ខ្លាច​ទេ ?

ឧបមា​ថា យប់​ណាមួយ​លេង​ចំ​មន្ត្រីជាន់ខ្ពស់​ណាមួយ​…​លេង​ចំ​សាច់ញាតិ​ថ្នាក់​កំពូល​ណាមួយ​…​តើ​ឈឺចាប់​ដែរ​ទេ ?
អំពើ​ព្រៃផ្សៃ​បំផុត​…​អនាធិបតេយ្យ​ក្រៅច្បាប់​បែប​នេះ​…​តើ​គួរ​ទុក​មើល​ទៀត​ដែរ​ឬ​អត់ ?

គួរ​ឱ្យ​ឈឺចាប់​ខ្លោចផ្សារ​ណាស់​សម្រាប់​អ្នក​រង​គ្រោះ​ដោយ​ហ្វូង​អន្ធពាល​បែប​នេះ​… ឬ​មួយ​អ្នក​ណា​ខ្លាំង​…​ឈ្នះ !!
              អា​ឡេវ