ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ិ​ក​ស៊ិ​ក​សម្លឹង​ឃើញ​អង្ករ​វៀតណាម​ដើម្បី​កាត់​បន្ថយ​ការ​នាំ​ចូល​ពី​អា​មេ​រិ​ក

7 ឆ្នាំ មុន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ផែនការ​នេះ​អាច​ជួយ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​ពី​វៀតណាម ស្ទុះ​ងើបឡើង​វិញ បន្ទាប់​ពី​ធ្លាក់​ចុះ​រយៈពេល​៨​ឆ្នាំ​មកនេះ ។

រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​កបាន​បើកភ្លើង​ខៀវ​ដល់​ការ​នាំ​ចូល​អង្ករ​ចំនួន​១៥​ម៉ឺន

ប្រទេស​ម៉ិ​ក​ស៊ិ​ក ៖ ផែនការ​នេះ​អាច​ជួយ​ឱ្យ​ការ​នាំ​ចេញ​អង្ករ​ពី​វៀតណាម ស្ទុះ​ងើបឡើង​វិញ បន្ទាប់​ពី​ធ្លាក់​ចុះ​រយៈពេល​៨​ឆ្នាំ​មកនេះ ។

រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​កបាន​បើកភ្លើង​ខៀវ​ដល់​ការ​នាំ​ចូល​អង្ករ​ចំនួន​១៥​ម៉ឺន​តោន​ដោយ​គ្មាន​ពន្ធ​នាំ​ចូល​ដើម្បី​បំពេញតម្រូវការ​ក្នុងស្រុក និង​ការ​ធ្វើ​ពិពិធ​កម្ម​ប្រភព​ផ្គត់ផ្គង់​របស់​ខ្លួន។ វា​ជា​ការ​កាត់​បន្ថយ​ចំណែក​ទីផ្សារ​បច្ចុប្បន្ន​របស់​សហរដ្ឋអាមេរិក​និង​បើកទ្វារ​សម្រាប់​អង្ករ​វៀតណាម​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក និង​ពាណិជ្ជករ ។

រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​កបាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ចេញផ្សាយ​លើ​កាសែត Official Gazette កាលពី​ថ្ងៃ​ទី​១ មីនា ថា ការ​នាំ​ចូល​ទាំង​ស្រូវ និង​អង្ករ​អាច​នឹង​ធ្វើ​ឡើង​នៅ​មុន​ចុងឆ្នាំ​២០១៧ ។

សេចក្តីថ្លែងការណ៍​នេះ​ឱ្យ​ដឹង​ថា ទោះបីជា​ទិន្នផល​ស្រូវ​ម៉ិ​ក​ស៊ិ​ក​កើនឡើង​ជាង​៨%​ក្នុង​មួយ​ឆ្នាំ ពី​ឆ្នាំ​២០១២-២០១៦​ក្តី ប៉ុន្តែ​វា​មិន​អាច​បំពេញតម្រូវការ​ក្នុងស្រុក​បាន​ទេ ហើយ​ប្រទេស​នេះ​នៅ​តែ​ត្រូវការ​នាំ​ចូល​អង្ករ​ជាង​៨២,៦% ។

ម៉ិ​ក​ស៊ិ​ក​នាំ​ចូល​ស្រូវ​តែ​ពី​សហរដ្ឋអាមេរិក និង​អង្ករ​ពី​ប្រទេស​អ៊ុយ​រូ​ហ្គា​យ តាម​រយៈ​ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ នេះ​បើ​តាម​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​វៀតណាម ។

ថៃ ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​ទី​២​លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ឥណ្ឌា ក៏​បាន​លក់​អង្ករ​គ្រាប់​វែង​របស់​ខ្លួន​ទៅ​ឲ្យ​ម៉ិ​ក​ស៊ិ​ក​ផង​ដែរ ។

ផែនការ​នាំ​ចូល​ដោយ​គ្មាន​ការ​បង់ពន្ធ​នេះ អាច​ជួយ​បង្កើន​ការ​នាំ​ចេញ​អង្ករ​ពី​វៀតណាម ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​ទី​៣​លើ​ពិភពលោក បន្ទាប់​ពី​បាត់បង់​ចំណាត់ថ្នាក់​ក្នុង​ឆ្នាំ​២០១៥ ជា​អ្នក​ផ្គត់ផ្គង់​ធំ​បំផុត​ទី​២​របស់​ម៉ិ​ក​ស៊ិ​ក ខណៈ​ពន្ធ​នាំ​ចូល​អង្ករ​ស្មើ​២០% ។

ប្រទេស​វៀតណាម​បាន​លក់​អង្ករ​ចំនួន​៦​ម៉ឺន​៧​ពាន់​តោន​ទៅ​ឲ្យ​ម៉ិ​ក​ស៊ិ​ក​ក្នុង​ឆ្នាំ​២០១៤ កើនឡើង​ពី​១​ម៉ឺន​២​ពាន់​តោន​កាលពី​ឆ្នាំ​មុន​មួយទៀត ។ នេះ​បើ​តាម​សហព័ន្ធ​អង្ករ និង​តំណាង​ឱ្យ​ឧស្សាហកម្ម​ស្រូវ​អង្ករ​សហរដ្ឋអាមេរិក ។

ស្ថាប័ន​ឧស្សាហកម្ម​អា​មេ​រិ​កបាន​លើក​ឡើង​ក្នុង​របាយការណ៍​ខែកុម្ភៈ លើ​គេហទំព័រ​ថា ខណៈ​ផែនការ​របស់​រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​មិន​អាច​បង្កើន​ការ​នាំ​ចេញ​អង្ករ​ពី​វៀតណាម​ភ្លាម​ៗ ប៉ុន្តែ​ក៏​ធ្វើ​ឱ្យ​អា​មេ​រិ​ក​ភ័យ​ខ្លាច​ដែរ ព្រោះ​នឹង​កាត់​បន្ថយ​ការ​នាំ​ចូល​អង្ករ​ពី​អា​មេ​រិ​ក ដែល​ជា​ធម្មតា​មាន​ចំនួន​ប្រហែល​៨០​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ។

លោក Brian King ប្រធាន​សហព័ន្ធ​អង្ក​រអា​មេ​រិ​ក និង​ជា​អនុ​គណៈកម្មការ​លើកកម្ពស់​ប្រទេស​លោក​ខាងលិច​នៃ​សហព័ន្ធ​អង្ក​រអា​មេ​រិ​ក ត្រូវ​បាន​គេ​ដកស្រង់​សម្តី ខណៈ​លោក​ថ្លែង​ក្នុង​របាយការណ៍​ចេញផ្សាយ​នា​ថ្ងៃ​ទី​២ មីនា​ថា ៖ « អស់​រយៈពេល​ជា​យូរ​មក​ហើយ ដែល​ម៉ិ​ក​ស៊ិ​កបាន​ក្លាយជា​ទីផ្សារ​ស្រូវ​ស្ទើរតែ​ទាំងស្រុង​សម្រាប់​ក្រុមហ៊ុននាំចេញ​របស់​អា​មេ​រិ​ក » ។

លោក​បន្ត​ថា ៖ « ខណៈ​សហរដ្ឋអាមេរិក​នៅ​តែ​ត្រួតត្រា​លើ​ទីផ្សារ​ស្រូវ អ៊ុយ​រូ​ហ្គា​យ​បាន​ដណ្ដើម​កន្លែង​អា​មេ​រិ​ក ខណៈ​អង្ករ​របស់​ប្រទេស​នេះ​មានគុណ​ភាពល្អ​ជាង​មុន ។ កាលពី​ឆ្នាំ​មុន អង្ក​រអា​មេ​រិ​ក​ដែល​នាំ​ចេញ​ទៅ​ម៉ិ​ក​ស៊ិ​កបាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត គឺ​ស្មើ​ត្រឹម​៤​ម៉ឺន​៩​ពាន់​តោន​ប៉ុណ្ណោះ » ។

របាយការណ៍​របស់​សហព័ន្ធ​ឲ្យ​ដឹង​ថា  ទោះជា​យ៉ាងណា ការ​កើនឡើង​នៃ​ការ​នាំ​ចូល​អង្ករ​ពី​អាស៊ី គឺ​ពិតជា​ការ​គំរាមកំហែង​មួយ ។

ពាណិជ្ជករ​វៀតណាម​នៅ​ក្រុមហ៊ុន​បរទេស​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​និយាយ​ថា ៖ « ទោះបីជា​ផែនការ​របស់​ម៉ិ​ក​ស៊ិ​ក​មាន​បរិមាណ​តូច តែ​វា​បាន​ជំរុញ​ដល់ទី​ផ្សារ​អង្ករ​វៀតណាម ខណៈ​មានការ​លូតលាស់​យឺត​នៅ​ឆ្នាំ​នេះ » ។

ប្រទេស​ម៉ិ​ក​ស៊ិ​ក​និយាយ​ថា ខ្លួន​នឹង​អនុញ្ញាត​ឱ្យ​នាំ​ចូល​អង្ករ​៣​លើក ដោយ​១​លើក​ស្មើ​១​ម៉ឺន​តោន នៅ​មុន​ថ្ងៃ​ទី​៣១ ធ្នូ ២០១៧ ៕