ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​អ្នក​ជិះ​កង់​អាកាសវែង​បំផុត​នៅ​លើ​លោក

7 ឆ្នាំ មុន

«CCTV» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ផ្លូវ​ជិះ​ទោចក្រយាន​អាកាស​វែង​បំផុត​នៅ​លើ​ពិភពលោក ស្ថិត​នៅ​ក្រុង​សៀ​ម៉ឺ​ន បណ្ដោយ​ប្រវែង​៧,៦​គីឡូម៉ែត្រ ។

ផ្លូវ​ធាក់​កង់​លើ​អាកាស​មួយ​ខ្សែ​នោះ សាងសង់​

«CCTV» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ផ្លូវ​ជិះ​ទោចក្រយាន​អាកាស​វែង​បំផុត​នៅ​លើ​ពិភពលោក ស្ថិត​នៅ​ក្រុង​សៀ​ម៉ឺ​ន បណ្ដោយ​ប្រវែង​៧,៦​គីឡូម៉ែត្រ ។

ផ្លូវ​ធាក់​កង់​លើ​អាកាស​មួយ​ខ្សែ​នោះ សាងសង់​ត​ភ្ជាប់​ស្ថានីយ​រថយន្ដ​ដឹក​អ្នកដំណើរ​សាធារណៈ​ចំនួន​៦​កន្លែង ដើម្បី​បន្ធូរបន្ថយ​ការ​កកស្ទះ​ចរាចរណ៍ និង​ផ្សែង​ពុល​នៅ​លើ​ដងផ្លូវ ក្លាយ​ជាទី​ពេញ​និយម​របស់​មហាជន ក្រោយ​ពី​បើក​ឱ្យ​សាកល្បង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

អ្នកស្រុក​ម្នាក់​និយាយ​ថា ផ្លូវ​ជិះ​កង់​អាកាស​មួយ​ខ្សែ​នេះ​ល្អ​ដល់​ផ្លូវចិត្ដ និង​សុខភាព ជួយ​សន្សំ​សំចៃ​ពេលវេលា និង​អារម្មណ៍​ដ៏​តានតឹង​នៅ​លើ​ដងផ្លូវ ។ លើស​ពី​នេះ​ធ្វើដំណើរ​បាន​លឿន​ជាង​ការ​ជិះ​រថយន្ដក្រុង ដោយ​ចេញ​ម៉ូ​ដ​សម្រាប់​តែ​ជិះ​កង់ ។

ផ្លូវ​កង់​អាកាស​មួយ​ខ្សែ​នោះ សាងសង់​ស្រប​ពីក្រោម​ផ្លូវ​ល្បឿន​លឿន​របស់​រថយន្ដ​ដឹក​អ្នកដំណើរ ធ្វើ​ឱ្យ​មាន​ម្លប់ ក្លាយជា​ឆត្រ​ការពារ​ភ្លៀង មាន​ច្រកចេញ​ចំនួន​១១​កន្លែង និង​ធំ​ទូលាយ​អាច​ជិះ​កង់​ចំនួន​២.០០០​គ្រឿងក្នុង​មួយ​ម៉ោង ។

គម្រោង​សាងសង់​ផ្លូវ​ជិះ​កង់​អាកាស​នោះ គោល​គំនិត​ដែល​ឈ្នះ​ការ​ប្រកួត​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​របស់​សិស្សសាលា ដែល​នឹក​ស្រមៃ​ចង់​ជិះ​កង់​លើ​អាកាស​ទស្សនា​ទេសភាព​ទីក្រុង​ទាំងមូល ៕