ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ខ្នោះ​នាង​ឱ្យ​ស្គាល់​ម្ដង ពូកែ​រារាំង​មិន​ឱ្យ​ចាប់​ឈើ

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​និង​ដាក់​ខ្នោះ​ស្ដ្រី​ជើង​ខ្លាំង​ម្នាក់​ជា​ម្ចាស់​ហាង​បាយ​យីហោ​យូ​អ៊ី​៦៦៦

ខេត្តក្រចេះ ៖ លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​និង​ដាក់​ខ្នោះ​ស្ដ្រី​ជើង​ខ្លាំង​ម្នាក់​ជា​ម្ចាស់​ហាង​បាយ​យីហោ​យូ​អ៊ី​៦៦៦ ដែល​មា​នទី​តាំងនៅតាម​ផ្លូវជាតិ ចំណុច​ផ្លូវបំបែក​ខ្លា​ស្ទុះ ក្រុង​ក្រចេះ ក្រោយ​ពី​នារី​វ័យក្មេង​ម្ចាស់​ហាង​បាយ​នេះ បានព្យាយាម​រារាំង​សមត្ថកិច្ច​ដែល​ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ ដែល​លាក់​បង្កប់​ក្នុង​បរិវេណ​ដី​ឡូត៍​ហាង​បាយ​របស់​នាង ។

សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ហាង​បាយ​ធំ​ៗ២​កន្លែង គឺ​យីហោ អូន​នាង និង​យីហោ​យូ​អ៊ី​៦៦៦ ដែល​មា​នទី​តាំងនៅ​ជាប់​ផ្លូវជាតិ​លេខ​៧​ចំណុច​ផ្លូវបំបែក​ខ្លា​ស្ទុះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដឹកនាំ​ដោយ​លោក ធុ​ច បញ្ចៈ​សន្តិភាព ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​៨ ខែមីនា ធ្វើការ​រឹបអូស​ឈើ​អារ​ខុសច្បាប់ ដែល​បាន​ដឹក​ជញ្ជូន​តាម​រថយន្ត​សាំ​យ៉ុ​ង​យក​មក​លាក់​ទុក​នៅ​ក្នុង​បរិវេណ​ហាង​បាយ​ខាងលើ  ។

សមត្ថកិច្ច​និយាយ​ថា កន្លង​មក​តែង​មាន​រថយន្ត​សាំ​យ៉ុ​ង ដឹកឈើ​ខុសច្បាប់​ជា​រៀងរាល់ថ្ងៃ​ចូល​មក​ទម្លាក់​ឈើ​នៅ​តាម​ហាង​បាយ​ទាំង​២​នេះ ដើម្បី​គេច​ពី​ការ​បង្ក្រាប ។ មិនតែប៉ុណ្ណោះ​ម្ចាស់​ហាង​បាយ​ទាំង​២ ក៏​តែងតែ​រារាំង​មិន​ឱ្យ​សមត្ថកិច្ច​ចាប់​រឹបអូស​ឈើ​ខុសច្បាប់​ទាំងនោះ​ឡើយ ។

នៅ​រាល់​សកម្មភាព ចេញ​មុខរា​រាំង​កាង​បទល្មើស​ជា​ច្រើន​លើក​ច្រើន​សា ដោយ​ម្ចាស់​ហាង​បាយ​ដែល​សុទ្ធ​សឹង​ជានា​រី​វ័យក្មេង​ទាំង​២​ហាង​នេះ គឺ​ពួក​នាង​មាត់ដាច​ជេរ​គួរ​ឱ្យ​ខ្លាច ប្រមាថ​ដៀលត្មះ​មិន​បណ្តាក់​មាត់ មក​លើ​សមត្ថកិច្ច​គ្រប់​ស្ថាប័ន ដែល​មាន​បំណង​ចង់​ចូល​ទៅ​បង្ក្រាប​ឈើ ក្នុង​បរិវេណ​ដី​ឡូត៍​ហាង​បាយ ហាក់ដូចជា​មិន​ខ្លាចញញើត​អ្វី​បន្តិច​ណា​សោះ ដែល​ចាត់​ទុក​ថា​ជា​ស្ដ្រី​ជើងកាង​ដ៏​ក្លាហាន ។

យ៉ាងណា​ក៏​ដោយ ជាមួយនឹង​ការ​ដាក់​ខ្នោះ​នារី​ជា​ម្ចាស់​ហាង​បាយ​យីហោ យូ​អ៊ី​៦៦៦​តាម​ការ​បង្គាប់​របស់​លោក ធុ​ច បញ្ចៈ​សន្តិភាព នា​ព្រឹក​នោះ សមត្ថកិច្ច​ក៏​បាន​ដោះ​លែង​វិញ គឺជា​ការ​ដាក់​ខ្នោះ​មួយ​រយៈ​ខ្លី​ជា​ការ​ព្រមាន បន្ទាប់​ពី​នារី​ជា​ម្ចាស់​ហាង​បាយ​រូប​នេះ ព្រម​ទទួលស្គាល់​កំហុស​របស់​ខ្លួន ។

បើ​តាម​សមត្ថកិច្ច​ដែល​ចុះ​ទៅ​បង្ក្រាប​បទល្មើស​ឈើ ដែល​ពួន​សម្ងំ​ក្នុង​ហាង​បាយ​នៅ​ជាយក្រុង​នា​ព្រឹក​នោះ​បានឱ្យ​ដឹង​ថា មាន​ឈើ​អារ​ជិត​១០​ម៉ែត្រគូប ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​បរិវេណ​ហាង​បាយ​ទាំង​២ ហើយ​ឈើ​ទាំងនោះ​ក៏​ត្រូវ​បាន​រឹបអូស​ដែរ ។ ប៉ុន្តែគេ​នៅ​មិន​ទាន់​ដឹង​ថា ស្ត្រី​ទាំង​២​នាក់​ដែល​ជា​ម្ចាស់​ហាង​បាយ អាច​រួច​ផុត​ពី​ទោសទណ្ឌ​ឬ​ក៏​យ៉ាងណា​នៅឡើយ​ដែរ នៅ​ពេល​សមត្ថកិច្ច​កសាង​សំណុំរឿង​រួច​នោះ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជា​រៀង​រាល់​យប់​ថ្ងៃ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់​តាម​ហ្វូង​រថយន្ត​សាំ​យ៉ុ​ង ខ្លះ​ថា រាប់​សឹ​ប​គ្រឿង ខ្លះ​ថា រាប់រយ​គ្រឿង ដូច​ហ្វូង​ស្រមោច គឺ​កម្រើក​ឡើង​វិញ​គួរ​ឱ្យ​កត់សម្គាល់ ដោយ​ក្នុង​មួយ​យប់​ៗ​មាន​ឈើ​អារ​រាប់​សិប​ម៉ែត្រគូប​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញពី​ភូមិសាស្ត្រ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ  នាំ​ឆ្ពោះទៅ​កាន់​ដេប៉ូ​តាម​បណ្តា​ខេត្ត​នៅ​ភាគ​ខាងក្រោម ជា​ពិសេស​មក​ដាក់​នៅ​ជាយ​ដែន ខេត្ដស្វាយរៀង ។ យ៉ាងណា​ក៏​ដោយ សកម្មភាព​ដឹក​ជញ្ជូន​ឈើ​យ៉ាង​គ​គ្រឹ​ង​គគ្រេង​តាម​រថយន្ត​សាំ​យ៉ុ​ង​រាប់រយ​គ្រឿង​នោះ ក៏​គេ​នៅ​មិន​ទាន់​ឃើញ​សមត្ថកិច្ច​មាន​វិធានការ​ទប់ស្កាត់​បែប​ណា​នៅឡើយ​ដែរ ៕