ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវ​មួយ​នេះ​នឹង​ប្រាប់​អ្នកបើកបរ​ថា អ្នក​ហត់នឿយ​ហើយ

7 ឆ្នាំ មុន

​ជប៉ុន​Toyobo បាន​បង្កើត​ក្រុមការងារ ដើម្បី​សហការ​ជាមួយ​ក្រុមហ៊ុន​Union Tool បង្កើត​ផលិតផល​ថ្មី​មួយ​ឈ្មោះ​ថា Cocomi ដែល​ជា​អាវយឺត​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​តាមដាន​ចង្វាក់បេះដូង

ក្រុមហ៊ុន​ជប៉ុន​Toyobo បាន​បង្កើត​ក្រុមការងារ ដើម្បី​សហការ​ជាមួយ​ក្រុមហ៊ុន​Union Tool បង្កើត​ផលិតផល​ថ្មី​មួយ​ឈ្មោះ​ថា Cocomi ដែល​ជា​អាវយឺត​បំពាក់​ប្រព័ន្ធ​បច្ចេកវិទ្យា​តាមដាន​ចង្វាក់បេះដូង​ដែល​ផ្តល់​សញ្ញា​ពី​តម្រូវការ​គេង​សម្រាក​អ្នកបញ្ជា​យានយន្ដ ចៀសវាង​ពេល​បើកបរ​រថយន្ដ​ងងុយដេក អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ ។ ប្រសិនបើ​អ្នក​មិន​ជឿជាក់​ខ្លួនឯង​ថា​ពេល​ណា​ដែល​រាង​កាយ​អ្នក​ហត់នឿយ​ក្នុង​ពេល​បើកបរ ពេល​នេះ​អាវយឺត​មួយ​នេះ​នឹង​ប្រាប់​អ្នក​ថា អ្នក​ត្រូវ​សម្រាក​ហើយ ព្រោះ​វា​នឹង​ស្តាប់​រលក​សញ្ញា​បេះដូង​របស់ ដែល​ជា​សញ្ញា​បង្ហាញ​ពី​តម្រូវការ​សម្រាក​របស់​រាង​កាយ ។

តាម​ការ​ប៉ានស្មាន​ពី​រដ្ឋបាល​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​Highway ជាតិ​អា​មេ​រិ​កបាន​បង្ហាញ​ថា មាន​របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ១០០០០០​ករណី​នៅ​សហ​រដ្ឋ​អាមេរិក ដោយសារ​អ្នកបើកបរ​អស់កម្លាំង ។ ស្រប​ពេល​នេះ​ដែរ​ក៏​មានការ​ប៉ាន់​ស្មានថា គ្រោះថ្នាក់​ចរាចរណ៍​ប្រមាណ​ពី​២០​ទៅ​៣០​ភាគរយ​ក្នុង​ប្រទេស​អូស្ត្រាលី ក៏​បណ្តាល​មក​ពី​អ្នកបើកបរ​អស់កម្លាំង​ដូច​គ្នា ។

ចំណែក​ក្នុង​ប្រទេស​ជប៉ុន​វិញ ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​តែងតែមាន​កម្រិត​ទាប ដូច​ជា​ឆ្នាំ​មុន​ចំនួន​គ្រោះថ្នាក់​ធ្លាក់​ចុះ​ប្រមាណ​៥,២​ភាគរយ ។ នេះ​បើ​តាម​សារព័ត៌មាន​The Japan Times ។ ក្រុមហ៊ុន​Toyobo មាន​បំណង់​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​លើក​គ្រោះថ្នាក់​ដែល​បណ្តាល​មក ពី​អ្នកបើកបរ​អស់កម្លាំង​តែ​ប៉ុណ្ណោះ ។

យោង​តាម​សារព័ត៌មាន​The Japan Times បាន​ឲ្យ​ដឹង​ថា អាវយឺត​Cocomi ពេល​នេះ​កំពុង​ចាប់ផ្តើម​សាកល្បង​ក្នុង​ប្រទេស​ជប៉ុន ដោយ​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​Chuichi Rinkai Bus Company ដែល​បុគ្គលិក​កាន់ចង្កូត​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ជា​ច្រើន​នាក់ ត្រូវ​ពាក់អាវ​តាមដាន់​ដំណេក​ក្នុង​ពេល​បើកបរ​ច្រើន​ម៉ោង ។ ក្នុង​ពេល​ប្រើប្រាស់​អាវ​Cocomi វា​នឹង​បញ្ចេញ​សម្លេង​រោទ៍​ដល់​អ្នកបើកបរ ប្រសិនបើ​ចាំបាច់​ដើម្បី​ឲ្យ​អ្នកបើកបរ​សម្រាក​សិន ។ គេ​ជឿ​ថា អាវ​Cocomi នេះ​និង​ដាក់​លក់​ក្នុង​ទីផ្សារ​នា​ឆ្នាំ​នេះ ៕