ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​អំពាវនាវ​ឱ្យ​មហាជន​ចូលរួម​ជាមួយ «ភ្នំពេញ​រាត្រី​សប្បុរសធម៌​» ឱ្យបានច្រើន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ដើម្បី​ចូលរួម​ចំណែក ជួយ​ដល់​សង្គម​កម្ពុជា ដូច​ជា​ជួយ​កុមារ​កំព្រា ចាស់ជរា និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា សហភាព​សហព័ន្ធ យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នឹង​រៀបចំ​កម្មវិធី​មួយ «​ភ្នំពេញ​រាត្រី​សប្បុរសធម៌» នៅ​រាត្រី​ថ្ងៃ​ទី ១១ មីនា ឆ្នាំ ២០១៧ នៅ​

រាជធានី​ភ្នំពេញ​៖ ដើម្បី​ចូលរួម​ចំណែក ជួយ​ដល់​សង្គម​កម្ពុជា ដូច​ជា​ជួយ​កុមារ​កំព្រា ចាស់ជរា និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា សហភាព​សហព័ន្ធ យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) នឹង​រៀបចំ​កម្មវិធី​មួយ «​ភ្នំពេញ​រាត្រី​សប្បុរសធម៌» នៅ​រាត្រី​ថ្ងៃ​ទី ១១ មីនា ឆ្នាំ ២០១៧ នៅ​ពហុ​កីឡាដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ប្រមូល​មូលនិធិ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនាការ​ប្រគុំ​តន្ត្រី និង​ការ​ចូលរួម​បរិ​ច្ឆា​គ​របស់​មហាជន​ទូទៅ យក​ទៅ​ជួយ​កុមារ​កំព្រា ចាស់ជរា ព្រមទាំង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី ០៧ មីនា ២០១៧ នៅ​ស្នាក់​ការ​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា​រាជធានី​ភ្នំពេញ លោក ស្រ៊ី គឹ​មយូ តំណាង​សហភាព​សហព័ន្ធ យុវជន​កម្ពុជា បានឱ្យ​ដឹង​ថា នេះ​គឺជា​លើក​ទី​៤ ហើយ ដែល​កម្មវិធី​មនុស្សធម៌ ដែល សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា បាន​ធ្វើ តាម​រយៈ​ការ រៃ​អង្គាស ជា សម្ភារៈ និង ថវិកា​ពី​សប្បុរសជន​នានា ដើម្បី​ជួយ​ដល់​កុមារ​កំព្រា កុមារ​ផ្ទុក​មេ​រោក​អេ​ដស៍ កុមារ​ខ្សោយសតិ​បញ្ញា និង​ចាស់ជរា​គ្មាន​ទីពឹង ១.៣០០ នាក់ មណ្ឌលកុមារ​កំព្រា​ចំនួន ៨ សមាគម​អភិរក្ស​ស៊ី​ក្លូ និង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ផង​ដែរ ។

លោក​បាន​បន្ដ​ថា ព្រឹត្តិការណ៍​លើក​នេះ នឹង​ធ្វើ​ជា​ថ្មី​ទៀត​តាម​រយៈ​ការ​ប្រគុំ​តន្ត្រី និង​លក់​សំបុត្រ​ដែល​មាន ចាប់ពី​៥​ពាន់​រៀល ដល់ ២​ម៉ឺន រៀល ហើយ​សម្រាប់​លើក​នេះ​មាន​លក្ខណៈ​ខុស​ប្លែក ពី​លើក​មុន​ៗ ដោយ​មានការ​ប្រគុំ​ត​ន្រី្ត នឹង​មានការ​បង្ហាញ ជា​សិល្បៈ​បុរាណ ដូច​ជា​ចាប៉ី ល្ខោនខោល ស្គរធំ ដែល​អាច​ឱ្យ​យុវជន និង​មហាជន បាន​យល់​ច្បាស់ អំពី​សិល្បៈ​វប្បធម៌ អរិយធម៌ និង​ប្រពៃណី​ខ្មែរ ។

តាំង​នាម​ឱ្យ​សហភាព​សហ​ព​ន្ធ័​យុវជន​កម្ពុជា លោក ស្រ៊ី គឹ​មយូ បាន​អំពាវនាវ​ឱ្យ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​នៅ​ក្នុង​កម្មវិធី​សប្បុរសធម៌​នេះ ឱ្យ​ច្រើន ព្រោះថា​ថវិកា​ដែល​បាន​មក​ពី​ការ​លក់​សំបុត្រ​ជូន​បងប្អូន គឺជា​ការ​ចូលរួម​ជួយ​ដល់​ក្នុង​សកម្មភាព សប្បុរសធម៌ នៅ​ក្នុង​សង្គម​កម្ពុជា ស្រប​ទៅ​តាម​ប្រពៃណី​របស់​ខ្មែរ ដែល​មាន​វប្បធម៌​ចែករំលែក និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ៕