ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ibrahimovic រង​ពិន័យ​3​ប្រកួត បន្ទាប់​ពី​ប្រើ​អំពើ​ហិ.ង្សា

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​អង្គា​រ៍ កន្លង​ទៅ សមាគម​កីឡាបាល់ទាត់​អឺរ៉ុប (Football Association) បាន​ចេញ​សេចក្តីសម្រេច​ពិន័យ​កីឡាករ Ibrahimovic ចំនួន​3​ប្រកួត បន្ទាប់​ពី​ខ្សែប្រយុទ្ធ​ក្លិប Man Utd រូប​នេះ

កាលពី​ថ្ងៃ​អង្គា​រ៍ កន្លង​ទៅ សមាគម​កីឡាបាល់ទាត់​អឺរ៉ុប (Football Association) បាន​ចេញ​សេចក្តីសម្រេច​ពិន័យ​កីឡាករ Ibrahimovic ចំនួន​3​ប្រកួត បន្ទាប់​ពី​ខ្សែប្រយុទ្ធ​ក្លិប Man Utd រូប​នេះ សារភាព​ថា បាន​ប្រើ​អំពើ​ហិង្សា (​វ័ធ​កែងដៃ​)​អំឡុង​ពេល​ព្យាយាម​លោត​តែ​តបាល់​ជាមួយ​ខ្សែការពារ Tyrone Mings របស់​ក្លិប Bournemouth កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ។

សមាគម​កីឡាបាល់ទាត់​អឺរ៉ុប បាន​បញ្ជាក់​ថា បើ​ទោះជា​អំពើ​ហិង្សា​នោះ មិន​ត្រូវ​បានឃើញ​ផ្ទាល់​ភ្នែក​ដោយ​លោក​អាជ្ញាកណ្តាល​ក្តី ប៉ុន្តែ​វា​ត្រូវ​បាន​ថត​ជាប់​ក្នុង​វី​ដេ​អូ ។

ចំពោះ​ការ​ដាក់​ពិន័យ​នេះ Ibrahimovic នឹង​ត្រូវ​បាត់បង់​ឱកាស​ប្រកួត FA Cup វគ្គ​8​ក្រុម​ចុង​ក្រោយ ពេល Man Utd ត្រូវ​ប្រកួត​ប៉ះ Chelsea នៅ​ថ្ងៃ​ចន្ទ​ស​ប្តា​ហ៍​ក្រោយ និង​ការ​ប្រកួត​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​គ ពីរ​ប្រកួត​ទៀត​ជាមួយ​ក្លិប Middlesbrough និង West Brom ។

គួរ​រលឹក​ថា ក្នុង​ជំនួប​ប្រកួត​ក្របខ័ណ្ឌ​ប្រឺ​មី​ញេ​លី​គ រវាង​ក្លិប Man Utd និង Bournemouth កាលពី​ថ្ងៃ​សៅរ៍ កន្លង​ទៅ ម្ចាស់ផ្ទះ​បិសាច​ក្រហម បាន​ត្រឹម​ទទួលលទ្ធផល 1-1 ស្មើ​ប៉ុណ្ណោះ ខណៈ​បច្ចុប្បន្ន​ឈរ​នៅ​លំដាប់ថ្នាក់​លេខ​6 មាន​49​ពិន្ទុ ។