ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូត្រ ប៊ុ​ន​ធី និង​គឿ​ម សុវណ្ណ​ឌឿ​ន ឡើង​កំដរ​ថៃ​លើ​រេញ​ខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​១១ មីនា ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ​មិន​មានការ​ប្រកួត​ដណ្ដើម​យក​បេក្ខភាព​ឆ្ពោះទៅ​រក​ខ្សែក្រវាត់​មួ​យស​ប្ដា​ហ៍​ទៀត ដោយសារ​តែ​ការ​ប្រកួត​កាលពី​២​ស​ប្ដា​ហ៍

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍​ ទី​១១ មីនា ខានស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ក្រុមហ៊ុន​ខា​រ៉ា​បាវ​មិន​មានការ​ប្រកួត​ដណ្ដើម​យក​បេក្ខភាព​ឆ្ពោះទៅ​រក​ខ្សែក្រវាត់​មួ​យស​ប្ដា​ហ៍​ទៀត ដោយសារ​តែ​ការ​ប្រកួត​កាលពី​២​ស​ប្ដា​ហ៍មុន​ទើបតែ​រក​ឃើញ​បេក្ខភាព​២​រូប​ឡើង​ទៅ​ដណ្ដើម​យក​ខ្សែក្រវាត់​ជើងឯក  ។  សម្រាប់​ស​ប្ដា​ហ៍នេះ​នៅ​តែ​រក្សា​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ដដែល​ដោយ​មាន​កីឡាករ​កម្ពុជា​២​រូប​ប៉ះ​ថៃ​២​រូប និង​ជនជាតិ​ថៃ​២​រូប​ប៉ះ​គ្នា ដើម្បី​ឱ្យ​បេក្ខភាព​ត្រូវ​ឡើង​ប្រកួត​យក​ខ្សែក្រវាត់ បាន​សម្រាក​មួយ
ស​ប្ដា​ហ៍​ទៀត​ដើម្បី​ត្រៀមកម្លាំង​ឆ្ពោះទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។

ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​របស់​ក្រុមហ៊ុន​ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២​នេះ ត្រូវ​គេ​មើលឃើញ​ថា មានការ​គាំទ្រ​ដាច់​ឆ្ងាយ​តែ​ម្ដង​បើ​ធៀប​នឹង​ការ​ប្រកួត​អន្តរជាតិ​កាលពី​វគ្គ​១ ដោយសារ​តែ​សមាសភាព​កីឡាករ​ទាំង​ខាង​កម្ពុជា និង​ខាង​បរទេស​សុទ្ធតែ​មាន​កម្រិត​ល្អ ហើយ​ម្នាក់​ៗ​មើលទៅ​ខំ​បញ្ចេញថ្វីដៃ​គួរ​ឱ្យ​ទាក់ទាញ​រៀងខ្លួន ។ ជា​ពិសេស​នៅ​ពេល​ការ​ប្រកួត​បាន​សម្រេច​រក​ឃើញ​កីឡាករ​កម្ពុជា​១​រូប និង​ឡាវ​មួយ​រូប ឱ្យ​ឡើង​ប្រកួត​យក​ខ្សែក្រវាត់​ដែល​នឹង​ធ្វើ​ឡើង​នៅ​ស​ប្ដា​ហ៍​ក្រោយ ។ សម្រាប់​ការ​ប្រកួត​រសៀល​នេះ​ក៏​ចាត់​ទុក​ថា​នឹង​នៅ​តែ​មានការ​ចាប់អារម្មណ៍​ខ្ពស់​ផង​ដែរ ដោយសារ​តែ​កីឡាករ​ដែល​ចូលខ្លួន​ប្រកួត​កំដរ​រេញ​សុទ្ធតែ​ល្អ ។ កីឡាករ​កម្ពុជា​ត្រូវ​បាន​អះអាង​ថា សម្ងំ​ហ្វឹកហាត់​មិន​ខុស​គ្នា​នោះ​ទេ ដោយសារ​តែ​ចង់​យកឈ្នះ​គូប្រកួត​នៅ​លើ​សង្វៀន​អន្តរជាតិ​របស់​ខា​រ៉ា​បាវ ដែល​ជា​សង្វៀន​ប្រដាល់​ចម្រុះ​ដោយ​អ្នក​ប្រដាល់​ខ្លាំង​ៗ​នៅ
ក្នុង​ពិភព​ប្រដាល់ ។ យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា កីឡាករ​ណាមួយ​នឹង​មាន​លទ្ធភាព​ឈ្នះ​នៅ​ប៉ុន្មាន​ម៉ោង​ទៀត​នោះ​ទេ ដោយសារ​តែ​ភាគី​ទាំង​សងខាង​សុទ្ធតែ​បាន​ត្រៀម​ទុក​ពី​ចម្ងាយ​ហើយ​ជាមួយនឹង​ប្រវត្តិ​ចាញ់​ខ្លះ​ឈ្នះ​ខ្លះ សុទ្ធតែ​ជា​លក្ខខណ្ឌ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ត្រូវការ​ស្ដារ​មុខមាត់ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​២​រូប​ខាងលើ​នឹង​បើក​ឆាកប្រយុទ្ធ​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​កីឡាករ​ថៃ​ជំនួស​ឱ្យ​កីឡាករ​ដណ្ដើម​ខ្សែក្រវាត់​ខា​រ៉ា​បាវ ។ កីឡាករ សូត្រ ប៊ុ​ន​ធី ជើង​ខ្លាំង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​មួយ​រូប ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Moeung Phon ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ ។ លោក​ជឿជាក់​ថា កីឡាករ​កម្ពុជា​មិន​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ទេ ដោយសារ​តែ​គេ​បើ​ឈ្នះ គឺ​នឹង​ឡើង​ក្រេ​ឌី​ត តែបើ​ចាញ់​ពិតជា​ស្ពឹក​មុខ​ខ្លាំង ។ លោក​រំពឹង​ថា ការ​ប្រកួត​នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំងក្លា ដោយសារ​កីឡាករ​ថៃ​ក៏​ត្រូវការ​ឈ្នះ ហើយ​បើ​ហ៊ាន​តែ​ប្រហែស គឺ​ពិតជា​អាម៉ាស់មុខ​លើ​សង្វៀន ។ កីឡាករ Moeurng Phon ធ្លាប់​ប្រកួត​៨៨​លើក ឈ្នះ​៧៦​លើក ចាញ់​១០​លើក និង​ស្មើ​២​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​រហូត​ដល់​៦៨​លើក ឈ្នះ​៥៦​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក ។

សម្រាប់​កីឡាករ គឿ​ម សុវណ្ណ​ឌឿ​ន លោក​ញាណ សុធី បញ្ជាក់​ថា គេ​កាន់តែ​ត្រូវការ​ឈ្នះ ដើម្បី​រក្សា​មុខមាត់​សម្រាប់​ជំនួប​រសៀល​នេះ ។ យ៉ាងណាមិញ គេ​នឹង​បាក់មុខ​មាត់​កាន់តែ​ខ្លាំង​ប្រ​សិន​បណ្ដោយ​ឱ្យ​ចាញ់​សម្រាប់​ព្រឹត្តិការណ៍​លើក​នេះ ។ លោក​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Phuon Savath ដោយ​ការ​ប្រកួត​មួយ​នេះ គឺ​ភាគី​ខាង​ណា​ក៏​មិន​ចង់​ចាញ់​នាំ​ឱ្យ​មានការ​រិះគន់ ។ កីឡាករ​ថៃ​រូប​នេះ​លោក​ថា​ធ្លាប់​ប្រកួត​៦៦​លើក ឈ្នះ​៥៤​លើក ចាញ់​១១​លើក និង​ស្មើ​១​លើក​ក្នុង​ពេល​កីឡាករ​កម្ពុជា​ក៏​ធ្លាប់​ប្រកួត​ប្រហាក់ប្រហែល​នេះ​នៅ​លើ​សង្វៀន ដែរ ។ គេ​មិន​ទាន់​ប្រាកដ​ថា គឿ​ម សុវណ្ណ​ឌឿ​នអាច​ទប់​ជាប់​គូប្រកួត​ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​គូប្រកួត​របស់​គេ​ក៏​ត្រូវការ​ឈ្នះ​ដែរ​បែប​ហ្នឹង​នោះ ៕