ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ឺ! ហាងឆេង​ម្ទេស ​​លើ​បបូរមាត់​ឈ្មួញ​​អ្នកទិញ​

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ភូមិ​កោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង មួយ​ភាគ​ធំ​ដែល​ប្រកប​របរ​ធ្វើ​ម្ទេស​ឆ្អើរ​ឬ​ម្ទេស​ក្រៀម បាន​ត្អូញត្អែរ​ថា ហាងឆេង​នៅ​លើ​បបូរមាត់​ឈ្មួញ​ជា​អ្នកទិញ​។ សម្រាប់​ពួក​គាត់​ប្រកប​របរ​នេះ បើ​ពេល​ណា​សម្បូរ​ទៅ​តម្លៃ​គឺ​ចុះថោក

ខេត្តកំពង់ឆ្នាំង ៖ អ្នក​ភូមិ​កោះក្របី សង្កាត់ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង មួយ​ភាគ​ធំ​ដែល​ប្រកប​របរ​ធ្វើ​ម្ទេស​ឆ្អើរ​ឬ​ម្ទេស​ក្រៀម បាន​ត្អូញត្អែរ​ថា ហាងឆេង​នៅ​លើ​បបូរមាត់​ឈ្មួញ​ជា​អ្នកទិញ​។ សម្រាប់​ពួក​គាត់​ប្រកប​របរ​នេះ បើ​ពេល​ណា​សម្បូរ​ទៅ​តម្លៃ​គឺ​ចុះថោក ឈ្មួញ​មក​ទិញ បាន​ទម្លាក់​ថ្លៃ តែបើ​ម្ទេស​ឆ្អើរ​ហើយ​មិន​សម្បូរ​វិញ គឺ​បាន​ថ្លៃ ។ ទោះ​ជា​យ៉ាងណា​ក្តី ពួក​គាត់​និយាយ​ថា ឆ្នាំ​នេះ​អ្នក​ចម្ការ​ដាំ​ម្ទេស​ទទួល​បាន​ផល​ច្រើន ព្រោះ​គ្រាន់តែ​ដើមដៃ​មក​ដល់ អ្នកចម្ការ​បេះ​ម្ទេស​មក​លក់​យ៉ាងច្រើន ។

ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ម្ទេស​ឆ្អើរ ឬ​ហៅ​ម្ទេស​ក្រៀម​ខាងលើ បាន​លើក​ឡើង​ថា ពួក​គាត់​លំបាក​សព្វបែបយ៉ាង​តាំងពី​ចុះ​ទៅ​ទិញ​នៅ​មាត់កំពង់ ជួល​គេ​លី​ឡើង​លើ​ច្រាំង ដឹក​មក​ដល់​ផ្ទះ​ជួល​គេ​វះ​ម្ទេស​ស្រស់ បន្ទាប់​មក​ទើប​យក​ទៅ​ស្ងោរ ហើយ​យក​មក​លាត​ដាក់​ហាល​លើ​ថែប និង​ប្រែ​វា​ឱ្យ​ឆាប់​ស្ងួត ។ និយាយ​រួម គឺ​ជួល​គេ​ទាំងអស់​។ ផ្ទះ​ណា​ដែល​ធ្វើ​ម្ទេស​ឆ្អើរ​នេះ ត្រូវ​ជួល​គេ​តិច​ណាស់​ក៏​ជិត​១០​នាក់​ដែរ ។

ចំណែក​អ្នកស៊ីឈ្នួល​ហាល​ម្ទេស​វិញ​និយាយ​ថា នេះ​គ្រាន់តែ​ឆ្លៀត​ពី​ការងារ​មក​ហាល​ម្ទេស​ឲ្យ​គេ​ក្នុង​មួយ​ថែប​បាន​១.២០០​រៀល បើ​ថ្ងៃ​ណា​សម្បូរ​ទៅ​ម្នាក់​ៗ​ហាល​បាន​ជាង​១០​ថែប​ដែរ​។ ឆ្នាំ​នេះ​ម្ទេស​សម្បូរ​ជាង​ឆ្នាំ​មុន និង​លេច​ចេញ​នូវ​ម្ទេស​មួយ​បែប​ទៀត ដែល​គេ​ហៅ​ថា​ម្ទេស​កំប៉ុង គេ​ថា​ពូជ​មក​ពី​ប្រទេស​ថៃ តែ​អ្នកចម្ការ​ខ្មែរ​ទេ​ជា​អ្នក​ដាំ ម្ទេស​ហ្នឹង​ផ្លែ​ធំ​ៗ​ល្អ​ណាស់ និង​សម្បូរ​ទៀត ។ ក្រៅពី​ទិញ​ម្ទេស​កំប៉ុង ម្ទេស​ប្លោក​ធម្មតា ដែល​អ្នកចម្ការ​ក្នុងស្រុក​ដាំ អ្នក​ធ្វើ​ម្ទេស​ឆ្អើរ​ក៏​នៅ​បន្ត​ទិញ​ផ្លែ​ម្ទេស​មក​ប្រទេស​វៀតណាម​ដូច​ឆ្នាំ​មុន​ដែរ ព្រោះ​តម្រូវការ​ទីផ្សារ​ម្ទេស​ក្រៀម​ច្រើន ។

ចំណែក​បុរស​អ្នក​ស្ងោរ​ម្ទេស​វិញ​និយាយ​ថា គាត់​មាន​នាទី​ជា​អ្នក​ស្ងោរ​ម្ទេស គឺ​ក្រោយ​ពេល​គេ​វះ​ហើយ គាត់​យក​មក​ដាក់​ស្ងោរ​ក្នុង​ទឹក​មាន​លាយ​ប្រេងសណ្តែក​ខ្លះ​ផង ។ បន្ទាប់​មក ទើប​ស្រង់​យក​មក​ប្រឡាក់​អំបិល​ច្របល់​ឲ្យ​សព្វ ទើប យក​ទៅ​ឲ្យ​គេ​លាត​ហាល​ដោយ​ដាក់​ក្នុង​ថែប ។                                           

លោក ងិ​ន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បានឱ្យ​ដឹង​ដែរ​ថា ឆ្នាំ​នេះ​អ្នកចម្ការ​ដាំ​ម្ទេស​ទទួល​បាន​ផល​ល្អ ហើយ​ភាគច្រើន​គាត់​ដាំ​ពូជ​ម្ទេស​ម្យ៉ាង​នាំ​ចូល​ពី​ប្រទេស​ជិតខាង ដែល​ពួក​គាត់​បាន​ហៅ​ម្ទេស​នោះ​ថា ម្ទេស​កំប៉ុង ព្រោះ​ផ្លែ​ម្ទេស​នេះ​ធំ​ៗ​ល្អ​ណាស់ ។ ចំពោះ​ម្ទេស​ដែល​ឆ្អើរ​ហើយ​មាន​ទីផ្សារ​ល្អ ឆ្នាំ​នេះ​ឈ្មួញ​បាន​ទិញ​យក​ទៅ​ភ្នំពេញ និង​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​ផង​ដែរ ៕