ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចម្លាក់​បាយ័ន​មាន​ផ្ទាំង​មួយ​បង្ហាញ​ទ័ព​ខ្មែរ​បរាជ័យ​ក្រោម​ស្នាដៃ​ចាម

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អ្នក​ស្រាវជ្រាវ និង​ទេសចរ​គ្រប់​ជាតិ​សាសន៍ ដែល​បាន​ទៅ​ដល់​ប្រាសាទបាយ័ន តែង​ស្ងើចសរសើរ​នឹង​ចម្លាក់​យ៉ាង​រស់​រវើក ដែល​បង្ហាញ​ពី​ជីវភាព​រស់នៅ និង​ព្រឹត្តិការណ៍ សំខាន់​ៗ​ដែល​កើត

ខេត្តសៀមរាប ៖ អ្នក​ស្រាវជ្រាវ និង​ទេសចរ​គ្រប់​ជាតិ​សាសន៍ ដែល​បាន​ទៅ​ដល់​ប្រាសាទបាយ័ន តែង​ស្ងើចសរសើរ​នឹង​ចម្លាក់​យ៉ាង​រស់​រវើក ដែល​បង្ហាញ​ពី​ជីវភាព​រស់នៅ និង​ព្រឹត្តិការណ៍ សំខាន់​ៗ​ដែល​កើត​មាន​ឡើង​ក្នុង​សម័យ​អង្គរ ។

សម្រាប់​ទេសចរ​ទូទៅ ចម្លាក់​ទាំងនោះ​មាន​ភាព​ស្អេកស្កះ ដែល​មើល​មិនសូវ​យល់​ថា​ជា​រឿងរ៉ាវ​អ្វី​ឲ្យ​ប្រាកដ ។ សម្រាប់​ក្រសែភ្នែក​អ្នក​ស្រាវជ្រាវ​វិញ ចម្លាក់​ទាំងនោះ គឺជា​ទិន្នន័យ​ដ៏​សំខាន់​បំផុត​ដែល​ធ្វើ​ឲ្យ​គេ​យល់​បាន​នូវ​ដំណើរ​ដើមទង និង​ជា​សាច់​រឿង​ដ៏​ជក់ចិត្ត​ទៀត​ផង ។

អ្នក​ស្រាវជ្រាវ និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​វ​ស្រាវជ្រាវ និង​តម្កល់​ឯកសារ​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក អឹុ​ម សុខ​រិ​ទ្ធី កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ពន្យល់​នូវ​ខ្លឹមសារ​នៃ​ចម្លាក់​មួយ​ផ្ទាំង​ធំ ដែល​ស្ថិត​នៅ​ថែវ​ខាងក្រៅ ភាគ​ខាងជើង​ឆៀង​ខាងកើត ។ ចម្លាក់​ដ៏​ធំ​នេះ គឺ​រៀបរាប់​អំពី​ដំណើរ​ដែល​ទ័ព​ខ្មែរ​បាន​បរាជ័យ​យ៉ាង​ធ្ងន់​ក្រោម​ស្នាដៃ​ការ​លុកលុយរ​បស់ទ័ព​ចាម​ក្នុង​ឆ្នាំ​១១៧៧ រហូត​គ្រប់គ្រង​រាជធានី​អង្គរ​ទាំងមូល ។

ដោយ​មើល​ពី​លិចទៅ​កើត គេ​នឹង​ឃើញ​ការ​សម្រុកចូល​របស់​កងទ័ព​ចាម គំនរ​សាកសព​ខ្មែរ​ចាម​គរ​លើ​គ្នា ការ​សែង​អ្នក​របួស អ្នកស្រុក​ស្ពាយ​បង្វេច​រត់ មេទ័ព​ខ្មែរ​រង​របួស ហើយ​ត្រូវ​លើកដាក់​លើ​ដំរី កងទ័ព​ខ្មែរ​រត់​ចែកផ្លូវ​គ្នា​ប្រសេចប្រសាច​… ៕