ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានចំណង់រួមរ័កខ្លាំងពេក សុំ​គ្រូពេទ្យកាត់លិង្គចោល

7 ឆ្នាំ មុន

«News Ifeng» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ​ប្រហែល​៤០​ឆ្នាំ រស់នៅ​ទីក្រុង​ឆាង​
សា ខេត្ត​ហ៊ូ​ណា​ន បាន​ទៅ​មន្ទីរពេទ្យ​«​ឆាង​សា សាន​ឆាយ​» ស្នើ​សុំ​ឱ្យ​គ្រូពេទ្យ​កាត់​លិង្គ​របស់​ខ្លួន​ចោល ព្រោះ​មាន​តម្រូវការ​ផ្លូវភេទ​ខ្ពស់ មិន​អាច​ទប់​អារម្មណ៍​បាន ។ គ្រូពេទ្យ​បាន​បដិសេធ​វះកាត់​លិង្គ​ចោល ហើយ​ទូរស័ព្ទ​ប្តឹង​ទៅ​ប៉ូលិស​ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​

«News Ifeng» របស់​ចិន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ​ប្រហែល​៤០​ឆ្នាំ រស់នៅ​ទីក្រុង​ឆាង​
សា ខេត្ត​ហ៊ូ​ណា​ន បាន​ទៅ​មន្ទីរពេទ្យ​«​ឆាង​សា សាន​ឆាយ​» ស្នើ​សុំ​ឱ្យ​គ្រូពេទ្យ​កាត់​លិង្គ​របស់​ខ្លួន​ចោល ព្រោះ​មាន​តម្រូវការ​ផ្លូវភេទ​ខ្ពស់ មិន​អាច​ទប់​អារម្មណ៍​បាន ។ គ្រូពេទ្យ​បាន​បដិសេធ​វះកាត់​លិង្គ​ចោល ហើយ​ទូរស័ព្ទ​ប្តឹង​ទៅ​ប៉ូលិស​ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​រឿង​នោះ ។

បុរស​នោះ បង្ហើប​ឱ្យ​ដឹង​ថា កន្លង​មក​គេ​ធ្លាប់​ចូល​ពិគ្រោះ​ពី​បញ្ហា​ផ្លូវភេទ​ជាមួយ​អ្នកគ្រូ​ពេទ្យ ប៉ុន្តែ​បាន​បញ្ជូន​ទៅ​លោកគ្រូ​ពេទ្យ​វាំង សៀង ផ្នែក​ជំងឺ​បុរស​ជំនួស​វិញ ។ នៅ​ពេល​ទៅ​ជួប​លោក​វាំង សៀង បញ្ជាក់​ថា «​ខ្ញុំ​បំពេញ​តួនាទី​តែ​លើ​អ្នកជំងឺ​កើត​មហារីក​ពង ស្វាស មិន​ប្រតិបត្តិ​លើ​អ្វី​ខុស​ពី​ជំនាញ​ឡើយ​» ។

បុរស​ដែល​មាន​បញ្ហា​លិង្គ​រូប​នោះ ជា​មនុស្ស​គ្មាន​ប្រពន្ធ ហើយ​ក្រុម​គ្រូពេទ្យ​ណែនាំ​ឱ្យ​គេ​ទៅ​ជួប​គ្រូពេទ្យ​ផ្នែក​ចិត្តសាស្ត្រ​ប្រសើរ​ជាង​ការ​សុំ​ឱ្យ​ពេទ្យ​កាត់​លិង្គ​ចោល ។ បុរស​នោះ​និយាយ​ថា មាន​តម្រូវការ​ភេទ​ខ្ពស់​មិន​អាច​គ្រប់គ្រង​បាន​ទេ ។ ដោយសារ​តែ​មានការ​រៀបរាប់​ច្រើន​បែប​នេះ លោកគ្រូ​ពេទ្យ​វាំង គ្រោង​ប្តឹង​ទៅ​ប៉ូលិស ប៉ុន្តែ​គេ​យល់ព្រម​ដើរ​ចេញ​តាម​សម្រួល ៕