ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នេរ ​និង​ក្រុង​ពេញ​និយម​កម្សាន្ដ​នៅ​ប្រទេស​ចិន

7 ឆ្នាំ មុន

ឆ្នេរសមុទ្រ​«Sanya» នៅ​ភាគ​ខាងត្បូង​ខេត្ដ​Haina ប្រទេស​ចិន បច្ចុប្បន្ន​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១ ក្នុង​ចំណោម​១០​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​នៅ​អា​ស៊ីប៉ា​ស៊ី​ហ្វិ​ក បណ្ដោយ​មាន​ប្រវែង​៧,៥​គីឡូម៉ែត្រ ស្ថិត​នៅ

ឆ្នេរសមុទ្រ​«Sanya» នៅ​ភាគ​ខាងត្បូង​ខេត្ដ​Haina ប្រទេស​ចិន បច្ចុប្បន្ន​ស្ថិត​នៅ​ចំណាត់ថ្នាក់​ទី​១ ក្នុង​ចំណោម​១០​ឆ្នេរសមុទ្រ​ដ៏​ស្រស់​ស្អាត​នៅ​អា​ស៊ីប៉ា​ស៊ី​ហ្វិ​ក បណ្ដោយ​មាន​ប្រវែង​៧,៥​គីឡូម៉ែត្រ ស្ថិត​នៅ​ក្រុង​សាន​យ៉ា និង​មាន​រហស្សនាម​ថា ជា​«​ហា​វ៉ៃ​» នៅ​ប្រទេស​ចិន ។

«​ឆាយ​ណា​ដេ​លី​» ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ក្នុង​អំឡុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ចិន គឺជា​ថ្ងៃ​ឈប់​សម្រាក​រយៈពេល​យូរ​ដែល​ជនជាតិ​ចិន រមែង​នាំ​ក្រុម​គ្រួសារ​ទៅ​ដើ​កម្សាន្ដ និង​ចំណាយពេល​ជួបជុំ​គ្នា ។ នាយកដ្ឋាន​ទេសចរណ៍​បាន​រៀប​ចំណាត់ថ្នាក់​ទីក្រុង​ស្អាត​ចំនួន​១០ កំពុង​ពេញ​និយម​ពី​អ្នកទេសចរ​នៅ​ក្នុង​ប្រទេស ។

នាយកដ្ឋាន​ទេសចរណ៍​បញ្ជាក់​ថា ក្នុងអំឡុងពេល​នៃ​ការ​ឈប់​សម្រាក​ចូល​ឆ្នាំ​ចិន ឧស្សាហកម្ម​ទេសចរណ៍​នៅ​ក្នុង​ប្រទេស អាច​រក​ចំណូល​ច្រើន​ជាង​៤,២៣​សែន​លាន​យាន់ និង​មាន​អ្នកទេសចរ សរុប​៣៣៤​លាន​នាក់ ។

ឧស្សាហកម្ម​ទេសចរណ៍​បង្ហាញ​ទីក្រុង​ចំនួន​១០ ដែល​អ្នកទេសចរ​ពេញ​និយម​ក្នុង​អំឡុង​ពេញ​ចូល​ឆ្នាំ​ចិន​កន្លង​មក ។ លំដាប់​ទី​១ បាន​ទៅ​ក្រុង​សាន​យ៉ា និង​ពី​ទី​២ ដល់ទី​១០ រួម​មាន​ក្រុង​សៀ​ម៉ឺ​ន​, គាន់​មីង​, ប៉េ​កាំ​ង​, លី​ជាំ​ង​, ក្វា​ង​ចូ​វ​, សៀង​ហៃ​, ហា​ប៊ី​ន​, គួ​យ​លី​ន និង​លំដាប់​ទី​១០ ក្រុង​ឆើ​ង​ទូ ៕