ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​ខ្មោច​រឿង «​ផ្ទះ​សសរ​កណ្តាល​» រំលេច​តារា​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផលិតកម្ម​រ៉េ​ដ​ភី​ក​ឆើ បាន​សម្រាំង​ស្នាដៃ​ថ្មី​របស់​ខ្លួន​លើ​ទីផ្សារ​ម្តងទៀត​ហើយ ។ ស្នាដៃ​ថ្មី​នេះ​ទាក់ទាញ​បានការ​ចាប់អារម្មណ៍​ពី​ទូរទស្សនិកជន គឺ​ភាពយន្ត​ខ្នាត​ធំ​រឿង «​ផ្ទះ​សសរ​កណ្តាល​» ។

រាជធានី​ភ្នំពេញ ៖ ផលិតកម្ម​រ៉េ​ដ​ភី​ក​ឆើ បាន​សម្រាំង​ស្នាដៃ​ថ្មី​របស់​ខ្លួន​លើ​ទីផ្សារ​ម្តងទៀត​ហើយ ។ ស្នាដៃ​ថ្មី​នេះ​ទាក់ទាញ​បានការ​ចាប់អារម្មណ៍​ពី​ទូរទស្សនិកជន គឺ​ភាពយន្ត​ខ្នាត​ធំ​រឿង «​ផ្ទះ​សសរ​កណ្តាល​» ។

ពិធី​សម្ពោធ​ចាក់​បញ្ចាំង​កាលពី​ល្ងាច​ថ្ងៃ​ទី​៦ មីនា ២០១៧​នៅ​ផ្សារ​ទំនើប​ស្ទឹង​មាន​ជ័យ​ថ្មី សម្រាប់​រឿង «​ផ្ទះ​សសរ​កណ្តាល​» ក្រោម​វត្តមាន​មន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ និង​ផលិតករ​ជា​ច្រើន​នាក់ ។ រឿង​នេះ​គឺជា​រឿង​បែប​កំប្លែង និង​ភ័យរន្ធត់ ចំណាយពេល​ផលិត​ប្រមាណ​៣​ខែ និង​ទុន​ប្រមាណ​ជាង​៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។

លោក​ឌៀ​ម សុ​វ​ណ្ណា​រ៉ា ចាងហ្វាង​ផលិតកម្ម Red Picture ឱ្យ​ដឹង​ថា ភាពយន្ត​នេះ​ខុស​ប្លែក​ពី​រឿង មុន​ៗ​ដោយ​ផលិតកម្ម​បាន​ជ្រើសរើស​តារា​សម្តែង​ថ្មី​ដែល​មាន​ទេព​កោសល្យ​ខ្ពស់​ចូលរួម សម្តែង​ជាមួយ​តារា​ជើង​ចាស់ ។ រឿង​នេះ​ផ្តល់​ឱកាស​ច្រើន​ដល់​តារា​សម្តែង​ថ្មី​ដើម្បី​ទទួល​បានការ​សម្តែង​មួយ​កាន់តែ​ល្អ​ជាង​មុន ។ រឿង «​ផ្ទះ​សសរ​កណ្តាល​» តម្រូវ​ចិត្ត​មនុស្ស​គ្រប់​វ័យ ពិសេស​អ្នក​និយម​ភាពយន្ត​ភ័យរន្ធត់ កំប្លែង និង​មនោសញ្ចេតនា ។

នាយ​ពែ​ក​មី និយាយ​ថា រឿង​«​ផ្ទះ​សសរ​កណ្តាល​» ពិតជា​ប្លែក​អារម្មណ៍​ដោយសារ​មានការ​ផ្លាស់​ប្តូ​រសជាតិ​សម្តែង ពិសេស​តារា​សម្តែង​ថ្មី​ដែល​មាន​ទេព​កោសល្យ ។ ក្នុង​រឿង​នេះ​នាយ​ពែ​ក មី និង​តារា​សម្តែង​ល្បី​ជា​ច្រើន​នាក់​មិន​មាន​សាច់​រឿង​ច្រើន​ក្នុង​ការ​សម្តែង​ទេ ប៉ុន្តែ​ជា​ភាពយន្ត​ដែល​សម្រិតសម្រាំង និង​មាន​ឈុត​ឆាក​គួរ​ឲ្យ​ចាប់​អារម្មណ៍ ។

តំណាង​នាយកដ្ឋាន​ភាពយន្ត​បាន​កោតសរសើរ​ចំពោះ​ផលិតកម្ម Red Picture ព្យាយាម​យក​អ្វី​ដែល​ថ្មី​សម្រាប់​បម្រើ​អារម្មណ៍​ទស្សនិកជន ។ ក្រៅពី​រឿង​ដែល​មានគុណ​ភាព  ផលិតកម្ម​ក៏​បង្កប់​អត្ថន័យ​អប់រំ និង​បញ្ជាក់​ពី​អត្តសញ្ញាណ​ជាតិខ្មែរ ។ ដូច្នេះ​ផលិតកម្ម​ត្រូវ​បន្ត​រក្សា​គោល​ជំហរ​ផលិតភាព​យន្ត​ប្រកបដោយ​គុណភាព​ប្រកួតប្រជែង​នេះ​ទៀត ៕