ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hybrid Drone អាច​បង្វែរ​ការ​ដឹក​អ្នកដំណើរ​ក្នុង​ទីក្រុង

7 ឆ្នាំ មុន

ថ្ងៃ​ដែល​ត្រូវ​អង្គុយ​ក្នុង​រថយន្ត​ដោយសារ​ចរាចរណ៍​កកស្ទះ​ក្នុង​ទីក្រុង អាច​ត្រូវ​ដល់ទី​បញ្ចប់​។ ក្រម​ហ៊ុន​Airbus ដែល​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​បាន​បង្កើត​រថយន្ត​Hybrid Drone សម្រាប់​ពេល​អនាគត​ដែល​

ថ្ងៃ​ដែល​ត្រូវ​អង្គុយ​ក្នុង​រថយន្ត​ដោយសារ​ចរាចរណ៍​កកស្ទះ​ក្នុង​ទីក្រុង អាច​ត្រូវ​ដល់ទី​បញ្ចប់​។ ក្រម​ហ៊ុន​Airbus ដែល​ជា​ក្រុមហ៊ុន​ផលិត​យន្តហោះ​បាន​បង្កើត​រថយន្ត​Hybrid Drone សម្រាប់​ពេល​អនាគត​ដែល​អាច​ឲ្យ​អ្នកដំណើរ​អង្គុយ​យ៉ាង​ស្រួល​ក្នុង​រថយន្ត និង​អាច​ផ្លាស់​ប្តូរ​ផ្លូវ​រត់ តាម​ផ្លូវអាកាស ឬ​ផ្លូវថ្នល់​បាន​យ៉ាង​ងាយ តាម​តម្រូវការ ។

ដើម្បី​ពន្យល់​ឲ្យ​កាន់​ងាយស្រួល​នោះ ឧទាហរណ៍​ថា អ្នក​កំពុង​អង្គុយ​លើ​សា​ឡុ​ង​ក្នុងផ្ទះ ហើយ​បញ្ជា​តាម​កម្មវិធី «Apps» លើ​គ្រឿង​អេ​ឡិច​ត្រូ​និក​ផ្សេង​ឲ្យ​រថយន្ត តាក់ស៊ី​មក​ទទួល ពីរ​នាទី​ក្រោយមក​រថយន្ត​នោះ​កំពុង​រង់ចាំ​ដឹក​អ្នក​នៅ​ពីមុខ​ផ្ទះ ហើយ​អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ​ដើរ​ចូល​រថយន្ត ។ ពេល​នោះ​រថយន្ត​ក៏ ចេញដំណើរ​ទៅ​កាន់​គោលដៅ​របស់​អ្នក ។

រថយន្ត​Hybrid Drone ក៏​មាន​លក្ខណៈ​ដូច​គ្នា​នេះ​ដែរ តែ​ខុស​គ្នា​ត្រង់​ថា​វា​ប្រហែលជា​ចត​នៅ​លើដំបូល​អគារ​នៃ​Appartemnet របស់​អ្នក ហើយ​អ្នក​នឹង​ជិះ​វា​តាម​ផ្លូវអាកាស​វិញ បន្ទាប់​មក​វា​នឹង​ចុះ​ចត​នៅ​ទីតាំង​ស្ថានីយ​របស់​វា​ដែល​មាន​ស្រាប់ ហើយ​នៅ​ជិត​ទីកន្លែង​អ្នក​ត្រូវ​ទៅ បន្ទាប់់​មក​វា​ផ្លាស់​ប្តូរ​ខ្លួន​រថយន្ត​Hybrid Drone ទៅ​ជា​រថយន្ត​Hybrid ដឹក​អ្នក​រហូត​ដល់​គោលដៅ​របស់​អ្នក​តែ​ម្តង ។

ការ​ធ្វើ​ដំណើរ​បែប​នេះ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​គេច​ផុត​ពី​បញ្ហា​កក់​ស្ទះចរាចរណ៍​នៅ​តាម​ដល់​វិ​ថី និង​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​បាន​លឿន​ជាង​មុន រួម​ទាំង​ធ្វើ​ឲ្យ​អ្នកមាន​ផាសុកភាព​ក្នុង​ពេល​ធ្វើ​ដំណើរ​ផង ។

ជា​ពិសេស​នោះ​រាល់ពេល​ធ្វើ​ដំណើរ វា​នឹង​បើកបរ​ដោយ​ខ្លួនឯង​ទាំង​លើ​ផ្លូវអាកាស និង​ផ្លូវថ្នល់ ហើយ​អ្វី​ដែល​អ្នកដំណើរ​ត្រូវធ្វើ​គឺ​ការ​បញ្ជា​ឲ្យ​ទទួល និង​គោលដៅ​ដែល​ត្រូវ​ទៅ ។

អ្នកតំណាង​ក្រុមហ៊ុន​Airbus បាន​និយាយ​ទាំង​មាន​ជំនឿ​ចិត្ត​ថា គម្រោង​របស់​ខ្លួន​ដែល បានដាក់​បង្ហាញ​ក្នុង​កម្មវិធី​តាំងពិព័រណ៍​រថយន្ត​ទីក្រុង​ហ្សឺ​ណែវ និង​ដាក់​ឲ្យ​ដំណើរការ​សាក ល្បង​យ៉ាង​យូរ​១០​ឆ្នាំ​ទៀត​តែ​ប៉ុណ្ណោះ ៕