ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​ជូន​ប្រពន្ធ​ទៅ​លេង​ផ្ទះ​បែរជា​បុក​ចូល​រោងការ​(​មាន​វី​ដេ​អូ​)

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ដែល​ទើបតែ​រៀប​ការ​ថ្មោងថ្មី​បើករថយន្ត​ដឹក​ប្រពន្ធ​ទៅ​លេង​ផ្ទះ ពេល​ត្រឡប់​មក​វិញ​បើករថយន្ត​បុក​ចូល​រោងការ​ដែល​កំពុង​តែ​សាងសង់​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​របួស​ធ្ងន់​មនុស្ស​៣​នាក់

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ដែល​ទើបតែ​រៀប​ការ​ថ្មោងថ្មី​បើករថយន្ត​ដឹក​ប្រពន្ធ​ទៅ​លេង​ផ្ទះ ពេល​ត្រឡប់​មក​វិញ​បើករថយន្ត​បុក​ចូល​រោងការ​ដែល​កំពុង​តែ​សាងសង់​នៅ​លើ​ចិញ្ចើម​ផ្លូវ បណ្ដាល​ឱ្យ​របួស​ធ្ងន់​មនុស្ស​៣​នាក់ ចំណែក​រថយន្ត​ក្រឡាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​៥​នាទី​រសៀល ថ្ងៃ​ទី​៨ មីនា នៅ​ចំណុច​ផ្លូវ​លេខ​២១ ភូមិ​ត្រពាំង​ឈូក ឃុំ​ព្រែក​គយ ស្រុក​ស្អាង ។

មន្ត្រី​នគរបាល​ចរាចរណ៍​ស្រុក​ស្អាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​ខាងលើ​មាន​រថយន្ត​ម៉ាក​តូ​យូ​តា សេ​លី​កា ពណ៌​ទឹកប្រាក់ គ្មាន​ស្លាក​លេខ​បើកបរ​ដោយ​ឈ្មោះ លឹ​ម ហុង ភេទ​ប្រុស អាយុ​២៦​​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក និង​មាន​រួម​ដំណើរ​ក្នុង​រថយន្ត​មាន​ប្រពន្ធ និង​ក្មេង​សរុប​ចំនួន​៤​នាក់ បាន​បើករថយន្ត​ពី​ភ្នំពេញ​មក​ផ្ទះ​ប្រពន្ធ​នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ទឹក​វិល ស្រុក​ស្អាង ។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​អ្នកបើកបរ​រថយន្ត​ខាងលើ​បាន​វ៉ា​ប្រជែង​រថយន្ត​ម៉ាក​CRV​ដែល​បើក​ស្រប​ទិស​គ្នា បណ្ដាល​ឱ្យ​អក​ហ្ស៊ើ​នឹង​រថយន្ត​ធំ​ក៏​គេច​មក​ខាងស្ដាំ បណ្ដាល​ឱ្យ​បុក​​រោងការ​ដែល​កំពុង​សង់​នៅ​លើ​ខាងលិច​ផ្លូវ​ធ្វើ​ឱ្យ​ក្រឡាប់​រថយន្ត និង​បាក់​រោងការ​អស់​៣​ប្រឡោះ និង​រង​របួស​មនុស្ស​ចំនួន​៣​នាក់ ដែល​នៅ​ក្នុង​រោងការ​នោះ​ដែល​ជា​សាច់ញាតិ​ម្ចាស់​ដើមការ ។

ជន​រង​គ្រោះ​ទាំង​បី​នាក់​ទី​១-​ឈ្មោះ ពិត គង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ​, ទី​២-​ឈ្មោះ គី​ម វី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ អ្នក​ទាំង​ពីរ​រង​របួស​បាក់ជើង មាន​ទីលំនៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង និង​ទី​៣​-​ឈ្មោះ យ៉ុ​ន យ៉េ​ត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជា​កម្មករ មាន​ទីលំនៅ​ភូមិ​ទ្រាក ឃុំ​មេ​ម៉​ង ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ ។ អ្នក​របួសធ្ងន់​បាក់ជើង​២​នាក់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យាបាល​នៅ​ភ្នំពេញ ។

លោក សេង សុ​ជាតិ អធិការ​នគរបាល​ស្រុក​ស្អាង​បាន​ប្រាប់​ឱ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​បង្ករ​ហេតុ​ត្រូវ​បាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន​ដើម្បី​ឱ្យ​ភាគី​រង​គ្រោះ និង​ភាគី​បង្កហេតុ​ធ្វើការ​ដោះស្រាយ​គ្នា​បើ​ច​ចារ​​ដោះស្រាយ​គ្នា​មិន​ត្រូវ​ទេ​នគរបាល និង​កសាង​សំណុំរឿង​បញ្ជូន​អ្នកបើកបរ រថយន្ត​បង្កហេតុ​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ៕