ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​បាតុភាព​សា​ជា​ថ្មី​ទៀត កំពង់ដ​ព្រែក​លៀប​កោះដាច់ ទារ​ថ្លៃ​ឆ្លង​រថយន្ត​ដឹក​ដែក​150$

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថៅកែ​កំពង់ដ​ព្រែក​លៀប​-​កោះដាច់ ដែល​ល្បី​ខាង​កា.ប់ឆៅ​ទារ​រថយន្ត​ហួស​លើស​ពី​សៀវភៅ​បន្ទុក បាន​ផ្ទុះ​បាតុភាព​ជា​ថ្មី​កាលពី​យប់​ថ្ងៃ​ទី​៦ ខែមីនា

រាជធានី​ភ្នំពេញ ៖ ថៅកែ​កំពង់ដ​ព្រែក​លៀប​-​កោះដាច់ ដែល​ល្បី​ខាង​កាប់ឆៅ​ទារ​រថយន្ត​ហួស​លើស​ពី​សៀវភៅ​បន្ទុក បាន​ផ្ទុះ​បាតុភាព​ជា​ថ្មី​កាលពី​យប់​ថ្ងៃ​ទី​៦ ខែមីនា ដោយ
ទារប្រាក់​ពី​រថយន្ត​ដឹក​ដែក​មួយ​គ្រឿង​១៥០​ដុល្លារ ព្រមទាំង​មាន​ទំនាស់​ពាក្យ​សម្តី​គ្នា ជាមួយនឹង​អ្នកកាសែត​ដែល​បាន​ចុះ​ទៅ​ថត និង​សួរនាំ​ផង​ដែរ ។

នេះ​ជា​បាតុភាព​ថ្មី​មួយទៀត​ក្នុង​ចំណោម​បាតុភាព​ជា​ច្រើន ដែល​កន្លង​មក​បាន​ផ្ទុះ​បាតុភាព​ជាមួយ​អ្នក​នាង ខាត់ សុ​ឃី​ម ជា​អ្នកចម្រៀង ដោយ​ទារ​ថ្លៃ​រថយន្ត​ដឹក​សម្ភារ​សម្អាងការ​ក្នុង​១​ជើង​១០០​ដុល្លារ ។ បន្ទាប់​ពី​ផ្ទុះ​បាតុភាព នេះ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែមីនា លោក​ឃ្លាំង ហួត អភិបាល​ខណ្ឌ​ជ្រោយចង្វា បាន​បញ្ជា​ឲ្យ​អភិបាលរង​ខណ្ឌ កោះហៅ​ម្ចាស់​អា​ជី​កម្ម​ទូកដ មក​ព្រមាន និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​មិន​ឱ្យ​ទារ​លុយ​ពី​អ្នក​ធ្វើ​ដំណើរ​លើស​ពី​សៀវភៅ​បន្ទុក​ឬ​កាប់ឆៅ​តាម​ចិត្ត​បែប​នេះ​ត​ទៀត ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា កាលពី​វេលា​ព្រលប់​ថ្ងៃ​ទី​៦ ខែមីនា មាន​រថយន្ត​ស្ទូច​ដឹក​ដែក​ចំណុះ​៥​តោន​មួយ​គ្រឿង មក​ឆ្លង​ទូកដ​ព្រែក​លៀប​ទៅ​ចុង​កោះដាច់ ដែល​មា​នទី​តាំងនៅ​ក្បែរ​អតីត​ស​ណ្នា​គារ​ឆាយ​ហុង ក្នុងភូមិ​កៀន​ឃ្លាំង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា ។ ពេល​នោះ​ថៅកែ​ដ​បាន​ទារ​ថ្លៃ​ចម្លង​១៥០​ដុល្លារ ដែល​ថ្លៃ​ហួសហេតុ ដោយ​ម្ចាស់​ដ​ចាត់​ទុក​ថា​រថយន្ត​នោះ​មិន​បាន​ចែង​នៅ​ក្នុង​សៀវភៅ​បន្ទុក ។ ដោយសារ​បែប​នេះ ម្ចាស់​រថយន្ត​ក៏​បាន​ទូរស័ព្ទ​ទៅ​ម្ចាស់​ដែក​សុំ​ជួប​ដើម្បី​សុំ​ចុះ​តម្លៃ តែ​ម្ចាស់​ដ​រូប​នោះ​មិន​និយាយរ​កដោយ​ប្រាប់​ថា ជាប់រវល់​និង​បាន​ប្រើស​ម្តី​មិន​សមរម្យ​ទៀត​ផង ។ តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​ថា នៅ​យប់​នោះ  អ្នក​សារព័ត៌មាន​ក៏​បាន​ទៅ​សួរនាំ និង​ថត​ទិដ្ឋភាព​កំ​ពង​ដ ព្រមទាំង​ស្លាក​សរសេរ​តារាង​តម្លៃ ក៏​បាន​ផ្ទុះ​បាតុភាព ដោយ​អ្នក​ទូកដ​បាន​ហៅ​បងប្អូន​ស្ទុះ​មក​ប្រតាយ​ចាប់​យក​ម៉ាស៊ីន​ថត និង​ថត​អ្នក​យក​ព័ត៌មាន​វិញ ។

គួរ​បញ្ជាក់​ថា កន្លង​មក​កំពង់ចម្លង​មួយ​នេះ ល្បីឈ្មោះ​ខ្លាំង​ណាស់​ខាង​កាប់ឆៅ ដោយ​ទារ​តម្លៃលើស​ពី​សៀវភៅ​បន្ទុក ។ ចំណែក​រថយន្ត​ដែល​មិន​មាននៅ​ក្នុង​សៀវភៅ​បន្ទុក គឺ​ទារ​តាម​អំពើ​ចិត្ត និង​ធ្វើ​ឱ្យ​ផ្ទុះ​បាតុភាព​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ ដូច​ជា​រឿង​រថយន្ត​អ្នកចម្រៀង ខាត់ សុ​ឃី​ម រឿង​ផ្ញើ​មាន់​យក​មាន់​គេ​ស៊ី​អស់ ពេល​គេ​សួរនាំ​ថា ស្អុយ​បោះចោល និង​រថយន្ត​ដឹក​សព​មិន​ឆ្លង​ទេ បើ​ត្រូវ​តែ​ឆ្លង​ទារ​ថ្លៃ​កប់​ពពក ។ ក្រៅពី​នេះ នៅ​មាន​រថយន្ត​ដឹក​ដែក គ្រឿងសំណង់​ជា​ច្រើន​ឱ្យ​តែ​មិន​មាន​ក្នុង​សៀវភៅ បន្ទុក គឺ​យក​លេស​ទារ​តាម​អំពើ​ចិត្ត ។ ទន្ទឹម​នោះ​លោក ឃ្លាំង ហួត អភិបាល​ខណ្ឌ ក៏​បាន​ហៅ​ព្រមាន​និង​ធ្វើ​កិច្ចសន្យា​ជា​ច្រើន​លើក​មក​ហើយ ដែរ តែ​ម្ចាស់​ដ​នៅ​តែ​មិន​គោរព​និង​បង្ក​ឱ្យ​មានការ​ថ្មាំ​ង​ថ្នាក់​ជា​ញឹកញាប់​ដដែល ។

កន្លង​មក​លោក​អភិបាល​ខណ្ឌ ឃ្លាំង ហួត ធ្លាប់​ណែនាំ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការ​ទារ​លុយ​លើស​ពី​សៀវភៅ​បន្ទុក​ដែល​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​រាជធានី​ភ្នំពេញ​បាន​កំណត់​តម្លៃ និង​តម្រូវ​ឱ្យ​ម្ចាស់​ទូកដ​នីមួយ​ៗធ្វើ​ស្លាក​ប៉ាណូ​បិទ​តារាង​តម្លៃ​នៅ​កំពង់ចម្លង​ទៀត​ផង ។ ការ​ចម្លង​រាល់ថ្ងៃ ត្រូវ​អនុវត្ត​ទៅ​តាម​ពេលវេលា​កំណត់​ដោយ​ចាប់ពី​ម៉ោង​៤​ព្រឹក​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់ ប៉ុន្តែ​បើ​មាន​ករណី​បន្ទាន់​ដូច​ជា​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ ប្រជាពលរដ្ឋ ឈឺ​ថ្កាត់​យប់​ព្រលប់ រថយន្ត​ដឹក​សព​ត្រូវ​ជួយ​ចម្លង​ដោយ​មិន​ឱ្យ​ឆ្លៀតឱកាស​យក​លើស​តម្លៃ​ឡើយ ប៉ុន្តែ​នៅ​តែ​គ្មាន​ប្រសិទ្ធភាព ។

នៅ​ក្នុង​តារាង​តម្លៃ​របស់​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​កំណត់​ថា រថយន្ត​មធ្យម​ឆ្លង​ម្តង​១​ម៉ឺន​រៀល រថយន្ត​តូច​៦​ពាន់​រៀល រទេះសេះ​២​ពាន់​រៀល មនុស្ស​ម្នាក់​ម៉ូតូ​១​គ្រឿង​១.០០០​រៀល កង់​១​មនុស្ស​ម្នាក់​៧០០​រៀល គោ ក្របី សេះ ២០០០​រៀល សម្ភារ​១០០​គីឡូក្រាម​៥០០​រៀល អង្ករ​១​បាវ​៣០០​រៀល ៕