ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទបញ្ជា​លោក Trump ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​អា​មេ​រិ​ក

7 ឆ្នាំ មុន

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រុមហ៊ុន​វិភាគ​ទេសចរណ៍ ForwardKeys បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា តម្រូវការ​ដំណើរកម្សាន្ត​មក​កាន់​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​កំពុង​អន់​ថយ បន្ទាប់​ពី​កើនឡើង​នៅ​ដើមឆ្នាំ ប៉ុន្តែ​

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ ក្រុមហ៊ុន​វិភាគ​ទេសចរណ៍ ForwardKeys បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា តម្រូវការ​ដំណើរកម្សាន្ត​មក​កាន់​សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​កំពុង​អន់​ថយ បន្ទាប់​ពី​កើនឡើង​នៅ​ដើមឆ្នាំ ប៉ុន្តែ​ភាព​មិន​ប្រាកដប្រជា​ទាក់ទិន​នឹង​បទបញ្ជា​ទេសចរណ៍​ថ្មី អាច​នឹង​ប៉ះពាល់​ការ​សម្រេចចិត្ត​របស់​ភ្ញៀវ​ទេសចរ ។

ក្រុមហ៊ុន​នេះ​បាន​វិភាគ​ការ​កក់​សំបុត្រ​យន្តហោះ​ចំនួន​១៦​លាន​ក្នុង​មួយ​ថ្ងៃ ហើយ​និយាយ​ថា ការ​ធ្វើ​ដំណើរ​ទៅ​មក​ពី​សហរដ្ឋអាមេរិក​-​មជ្ឈិម​បូព៌ា​បាន​ប៉ះពាល់​ខ្លាំង​ជាងគេ បន្ទាប់​ពី​លោក​ប្រធានាធិបតី Donald Trump សម្រេច​ថា នឹង​ហាមឃាត់​ប្រជាជន​ពី​ប្រទេស​កាន់សាសនា​អ៊ិ​ស្លា​ម​ចូល​សហរដ្ឋអាមេរិក ។

លោក Olivier Jager ស្ថាបនិក ForwardKeys បាន​ថ្លែង​ក្នុង​សេចក្តីថ្លែងការណ៍​ថា ៖ « ភាព​មិន​ប្រាកដប្រជា​នៅ​មាន​បន្ត ហើយ​ប្រសាសន៍​របស់​លោក​ប្រធានាធិបតី​កំពុង​តែ​បញ្ឈប់​ការ​ធ្វើ​ដំណើរ​មក​កាន់​សហរដ្ឋអាមេរិក​របស់​ភ្ញៀវ​ទេសចរ » ។

ទិន្នន័យ​របស់ ForwardKeys បាន​បង្ហាញ​កាលពី​ខែ​មុន​ថា បន្ទាប់​ពី​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ខាងលើ​បាន​អនុម័ត​នា​ខែមករា ការ​ធ្វើ​ដំណើរ​អន្តរជាតិ​ទៅ​កាន់​សហរដ្ឋអាមេ​រិក​​បាន​ធ្លាក់​ចុះ​៦,៥% ក្នុង​រយៈពេល​៨​ថ្ងៃ​បន្ទាប់ ។

កាលពី​ថ្ងៃ​ចន្ទ ForwardKeys និយាយ​ថា ការ​កក់​សំបុត្រ​យន្តហោះ​មក​កាន់​សហរដ្ឋអាមេរិក​បាន​កើនឡើង​វិញ បន្ទាប់​ពី​តុលាការ​ផ្អាក​ការ​ហាមឃាត់ ប៉ុន្តែ​បាន​ធ្លាក់​ចុះ​ម្តងទៀត​នា​៩​ថ្ងៃក្រោយ​គម្រោង​ហាមឃាត់​ថ្មី​នេះ​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៧ កុម្ភៈ ។

សរុប​មក ការ​កក់​សំបុត្រ​យន្តហោះ​មក​កាន់​សហរដ្ឋអាមេរិក ក្នុង​រយៈពេល​៣​ខែ​ខាង​មុខ​បាន​ធ្លាក់​ចុះ​០,៤% បើ​ធៀប​នឹង​ឆ្នាំ​មុន ។

ការ​សិក្សា​នេះ​បង្ហាញ​ថា ការ​កក់​សំបុត្រ​យន្តហោះ​ពី​សហរដ្ឋអាមេរិក​ទៅ​កាន់​មជ្ឈិម​បូព៌​៌ា​កើនឡើង​១២%​បើ​ធៀប​នឹង​ឆ្នាំ​មុន ក្នុង​រយៈពេល​៣​ស​ប្តា​ហ៍​មុន​ការ​ហាមឃាត់ ប៉ុន្តែ​៤​ស​ប្តា​ហ៍​បន្ទាប់​ពី​ការ​ហាមឃាត់​នេះ ចំនួន​បាន​ធ្លាក់​ចុះ​២៧%​ឯណោះ ។

យោង​តាម​គេហទំព័រ​ទេសចរណ៍ Kayak ការ​ស្វែងរក​ជើង​យន្តហោះ​ពី​អឺរ៉ុប​មក​កាន់​សហរដ្ឋអាមេរិក បាន​ធ្លាក់​ចុះ​១២%​បន្ទាប់​ពី​ការ​បោះ​ឆ្នោត ។ សម្រាប់​អា​ល្លឺ​ម៉​ង់ ជា​ប្រទេស​ចំណាយ​ច្រើន​ជាងគេ​លើ​ការ​ធ្វើ​ដំណើរ​ក្នុង​ពិភពលោក​វិញ​គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ គឺ​កើនឡើង​១០%​ក្នុងអំឡុងពេល​ដូច​គ្នា ៕