ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ជំទាវ ម៉ែ​ន សំ​អន ជំរុញ​ឱ្យ​មន្ត្រី​ចុះ​មូលដ្ឋាន​ឱ្យ​បាន​ច្រើន​មុន​ការ​បោះ​ឆ្នោត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នឹង​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ លោក​ជំទាវ​ឧ​បនាយក​រដ្ឋមន្ត្រី ម៉ែ​ន សំ​អន

រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ដែល​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នឹង​មក​ដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ លោក​ជំទាវ​ឧ​បនាយក​រដ្ឋមន្ត្រី ម៉ែ​ន សំ​អន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​ជំរុញ​ឲ្យ​មន្ត្រី​ចុះ​តាម​មូលដ្ឋាន​និង​ចូលរួម​ក្នុង​សកម្មភាព​ការងារ​ផ្សេង​ៗ​ឲ្យ​បាន​ច្រើន ។

ថ្លែង​ក្នុង​ខួប​លើក​ទី​១០៦​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ «​ស្ត្រី​ដើម្បី​សុខ​សន្តិភាព និង​វឌ្ឍនភាព​» នា​រសៀល​ថ្ងៃ​ទី ៧​ខែមីនា នៅ​ទីស្តីការក្រសួង លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ថ្លែង​ថា ចំនួន​ស្រី្ត​ជា​មេឃុំ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​គួរ​ឲ្យ​កត់សម្គាល់​ក្រោម​ការ​ដឹកនាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន សែន ។

ជាមួយ​គ្នា​នេះ លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ស្នើ​ដល់​ស្ត្រី​ដែល​បាន​ចូលរួម មិន​គួរ​ទៅ​ក្រៅប្រទេស​នៅ​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ នៅ​ថ្ងៃ​ទី​៤ ខែមិថុនា​ខាង​មុខ ដោយ​ត្រូវធ្វើ​សកម្មភាព​តាម​មូលដ្ឋាន​ផ្សព្វផ្សាយ​ដល់​ម្ចាស់​ឆ្នោត បានឃើញ និង​បាន​ស្គាល់​បេក្ខភាព​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់​ដែល​ជា​តំណាង​ពួក​គាត់​ពិតប្រាកដ ដើម្បី​ឲ្យ​ម្ចាស់​ឆ្នោត​ទទួលស្គាល់ និង​បន្ត​គាំទ្រ​និង​ទុកចិត្ត ។

លោក​ជំទាវ​បាន​លើក​ឡើង​ថា ចំពោះ​ការ​សន្យា​របស់​គណបក្សប្រឆាំង ជា​ការ​សន្យា​ខ្យល់​ដោយ​អះអាង​ថា នឹង​ផ្តល់​ថវិកា​៥០​ម៉ឺន​ដុល្លារ​ដល់​ឃុំ​-​សង្កាត់​មួយ​ឆ្នាំ​ៗ​នោះ ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​ខិតខំ​ខ្លាំង បាន​ផ្តល់​និង​ឧ​បត្ថ​ម្ភ​ដល់​ឃុំ​-​សង្កាត់​ចំនួន​១.៦៤៦​ត្រឹមតែ​ផ្តល់​ប្រាក់​បាន​ចំនួន​៥​លាន​រៀល​ប៉ុណ្ណោះ សម្រាប់​ការ​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ​-​សង្កាត់ ។

លោក​ជំទាវ​ឧបនាយករដ្ឋមន្ត្រី បញ្ជាក់​ថា​«​សម្រាប់​យុទ្ធនាការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ក៏​គណបក្ស​នឹង​ចំណាយ​ថវិកា​ជាង​២​លាន​ដុល្លារ ដែល​ប្រាក់​ទាំងនោះ​បាន​មក​ពី​សមាជិក​គណបក្ស ដើម្បី​ជួយ​ដល់​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ធ្វើ​សកម្មភាព​រយៈពេល​៨០​ថ្ងៃ​ខាង​មុខ​នេះ ។ អី​ុ​ចឹ​ង​ទេ គេ​សន្យា​ដល់​៥០​ម៉ឺន​ដុល្លារ មិនដឹង​គេ​បាន​ពី​ប្រភព​ណា​ទេ ។

រាជរដ្ឋាភិបាល​បាន​ខិតខំ​លើកទឹកចិត្ត​ខ្លាំង​ណាស់​ដើម្បី​ប្រមូល​ពន្ធដារ មក​ផ្តល់​ប្រាក់ខែ​ដល់​មន្ត្រីរាជការ កសាង​ហេដ្ឋារចនាសម្ព័ន្ធ និង​រក្សា​សណ្តាបធ្នាប់​រៀបរយ​ការងារ​បោះ​ឆ្នោត ។

យើង​ធ្វើ​បែប​នេះ ហើយ មិន​ហ៊ាន​អះអាង​យ៉ាងណា​នោះ​ទេ ដូច្នេះ​នេះ​ជា​ការ​សន្យា​ខ្យល់ តែ​យើង​ត្រូវ​តែ​ពន្យល់​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​យល់​ច្បាស់​កុំ​ឲ្យ​ចាញ់បោក​គេ​» ។
គួរ​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ ត្រូវ​បាន​កំណត់​ធ្វើ​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ៕