ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលប្រយោជន៍​នៃ​ការ​ដើរ​ចំពោះ​រាង​កាយ​របស់​អ្នក

7 ឆ្នាំ មុន

ការ​ដើរ​គឺជា​ការ​ហាត់ប្រាណ​ដ៏​ងាយស្រួល​បំផុត ។ អ្នក​អាច​ដើរ​គ្រប់ពេល និង​គ្រប់​ទីកន្លែង​។ ធម្មជាតិ​តម្រូវ​ឲ្យ​យើង​ដើរ និង​រត់​ឲ្យ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ តែ​យើង​បាន​ចំណាយពេល​ភាគច្រើន​អង្គុយ​នៅ​តុ​ការងារ​។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា

ការ​ដើរ​គឺជា​ការ​ហាត់ប្រាណ​ដ៏​ងាយស្រួល​បំផុត ។ អ្នក​អាច​ដើរ​គ្រប់ពេល និង​គ្រប់​ទីកន្លែង​។ ធម្មជាតិ​តម្រូវ​ឲ្យ​យើង​ដើរ និង​រត់​ឲ្យ​បាន​ច្រើន​ក្នុង​មួយ​ថ្ងៃ តែ​យើង​បាន​ចំណាយពេល​ភាគច្រើន​អង្គុយ​នៅ​តុ​ការងារ​។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា អ្វី​នឹង​កើតឡើង​នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​ដើរ ? បម្រែបម្រួល​សារធាតុ​គីមី​ជា​ច្រើន​នឹង​កើត​មាននៅ​ខាងក្នុង​រាង​កាយ​នៅ​ពេល​អ្នក​ដើរ ហើយ​វា​ផ្តល់​នូវ​ផលប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​របស់​អ្នក ។

ការណ៍​ពិត​ទី​១ បន្ទាប់​ពី​ការ​ដើរ​ចំនួន​៥​នាទី រាង​កាយ​របស់​អ្នក​ចង់​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​មាន​ថាមពល ។ ដូច្នេះ​វា​ចាប់ផ្តើម​បញ្ចេញ​សារធាតុ​គីមី​មួយ​ចំនួន​ចូល​ទៅ​ក្នុង​កោសិកា​។ សារធាតុ​គីមី​ទាំងនោះ​ផលិត​ថាមពល​នៅ​ពេល​អ្នក​ដើរ ។

ការណ៍​ពិត​ទី​២ ចង្វាក់បេះដូង​របស់​អ្នក​នឹង​កើនឡើង​(​ពី​៧០​ទៅ​១០០​ដង​ក្នុង​មួយ​នាទី​) ។ បេះដូង​របស់​អ្នក​នឹង​បូម​ឈាម​បន្ថែម​ទៀត​ចូល​ទៅ​ក្នុង​សាច់ដុំ​របស់​អ្នក​។ នៅ​ពេល​អ្នក​បង្កើន​ល្បឿន​នៃ​ការ​ដើរ ចង្វាក់បេះដូង​របស់​អ្នក​នឹង​កើនឡើង​ដូច​គ្នា ហើយ​ការ​ដុត​កាឡូរី​ក្នុង​រាង​កាយ​ក៏​កើនឡើង​ផង​ដែរ ។

ការណ៍​ពិត​ទី​៣ សន្លាក់​របស់​អ្នក​ចាប់ផ្តើម​បញ្ចេញ​ជាតិ​រំអិល​ដើម្បី​កាត់​បន្ថយ​ការ​ឡើង​រឹង និង​ធ្វើ​ឱ្យ​ការ​ដើរ​របស់​អ្នកមាន​ភាព​ងាយស្រួល ។ សរសៃឈាម​របស់​អ្នក​ចាប់ផ្តើម​រីក​បន្តិច ហើយ​បូម​ឈាម​បាន​កាន់តែ​ច្រើន​ចូល​ទៅ​ក្នុង​សាច់ដុំ​ដែល​ធ្វើការ​កាន់តែ​ខ្លាំង​ឡើង ។

ការណ៍​ពិត​ទី​៤ ជា​រៀង​រាល់​នាទី រាង​កាយ​របស់​អ្នក​ដុត​កាឡូរី​ប្រហែល​៥​ទៅ​៦​កាឡូរី​នៅ​ពេល​ដែល​អ្នក​ដើរ ។ ជា​ទូទៅ​នៅ​ពេល​ដែល​អ្នក​សម្រាក រាង​កាយ​របស់​អ្នក​អាច​ដុត​កាឡូរី​បាន​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​មួយ​នាទី ។ ប្រសិនបើ​អ្នក​បន្ត​ការ​ដើរ រាង​កាយ​របស់​អ្នក​នឹង​ចាប់ផ្តើម​ប្រើប្រាស់​កាបូ​អីុ​ដ្រា​ត និង​ជាតិ​ខ្លាញ់​ជា​ប្រភព​ថាមពល ៕