ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម និង​ឡាវ​ជំរុញ​ចំណូល​ពាណិជ្ជកម្ម​ដល់​10%​នៅ​ឆ្នាំ​នេះ

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ កាលពី​ថ្ងៃ​ចន្ទ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ជំរុញ​ប្រទេស​វៀតណាម និង​ឡាវ​ឲ្យ​ខិតខំ​បង្កើន​ប្រាក់​ចំណូល​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់​១០% នៅ​ឆ្នាំ​នេះ ។

ប្រទេស​វៀតណាម ៖ កាលពី​ថ្ងៃ​ចន្ទ​នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បាន​ជំរុញ​ប្រទេស​វៀតណាម និង​ឡាវ​ឲ្យ​ខិតខំ​បង្កើន​ប្រាក់​ចំណូល​ពាណិជ្ជកម្ម​ទ្វេភាគី​ដល់​១០% នៅ​ឆ្នាំ​នេះ ។

លោក Phuc បាន​លើក​ពី​សំណើ​នេះ​ក្នុង​កិច្ចប្រជុំ​ជាមួយ​លោកស្រី​រដ្ឋសភា​ឡាវ Pany Yathotu នៅ​ក្រុង​ហាណូយ ។

លោក Phuc ឲ្យ​ដឹង​ថា ប្រទេស​ទាំង​ពីរ​គួរតែ​បន្ត​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ ការពារ​ជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ និង​ការ​បណ្តុះបណ្តាល។ នេះ​បើ​តាម​គេហទំព័រ​រដ្ឋាភិបាល​វៀតណាម ។

នាយក​រដ្ឋមន្ត្រី​វៀតណាម​បាន​ស្នើ​ឱ្យ​ភាគី​ទាំង​ពីរ​បន្ត​លុប​បំបាត់​ឧបសគ្គ​ជើងហោះហើរ​ហាណូយ​-​វៀងចន្ទន៍ ដោយ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​កា​រត​ភ្ជាប់​ច្រករបៀង​សេដ្ឋកិច្ច​ពី​ខាងកើត​ទៅ​លិច​, សហប្រតិបត្តិការ​អណ្តូងរ៉ែ​ប៉ូ​តា​ស្យូ​ម​ក្នុង​ខេត្ត Khammouane របស់​ឡាវ ព្រមទាំង​អនុវត្ត​កិច្ចព្រមព្រៀង​របស់​ប្រទេស​ទាំង​ពីរ ស្តី​ពី​ការ​អភិវឌ្ឍ​គម្រោង​វា​រី​អគ្គិសនី​នៅ​ឡាវ  ។

ចំណែក​លោកស្រី Yathotu ឱ្យ​ដឹង​ក្នុង​កិច្ចប្រជុំ​ថា ក្រុមហ៊ុន​វៀតណាម​កាន់តែ​ច្រើន​បាន​មក​វិនិយោគ​នៅ​ប្រទេស​ឡាវ ។ លោកស្រី​ថ្លែង​ថា ៖ « ប្រទេស​ឡាវ​សកម្ម​ក្នុង​ការ​បន្ថែម និង​កែប្រែ​ច្បាប់​លើកកម្ពស់​ការ​វិនិយោគ​ដើម្បី​បង្កើត​លក្ខខណ្ឌ​អំណោយផល​ថែម​ទៀត​សម្រាប់​វិនិយោគិន រួម​ទាំង​ក្រុមហ៊ុន​មក​ពី​ប្រទេស​វៀតណាម​ផង​ដែរ » ។

ប្រធានរដ្ឋសភា​ឡាវ​បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម កាលពី​ថ្ងៃអាទិត្យ​កន្លង​មក តាម​ការ​អញ្ជើញ​របស់​លោកស្រី​ប្រធានរដ្ឋសភា​វៀតណាម Nguyen Thi Kim Ngan ។

គួរ​បញ្ជាក់​ថា ប្រទេស​វៀតណាម និង​ឡាវ​បាន​បង្កើត​ចំណង​ការទូត​តាំងពី​ឆ្នាំ​១៩៦២ មក​ម្ល៉េះ ៕