ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូ​ណេ​ស៊ី​នឹង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពេល​ប្រជុំ IORA

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូ​ណេ​ស៊ី​នឹង​សំណូមពរ​ទៅ​ប្រទេស​៦​ឲ្យ​សាកល្បង និង​ពង្រីក​ការ​នាំ​ចេញ​របស់​ឥណ្ឌូ​ណេ​ស៊ី ដោយ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពេល​ប្រជុំ​ថ្នាក់ខ្ពស់​ជាមួយ​សមាជិក

ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ក្រសួងពាណិជ្ជកម្ម​ឥណ្ឌូ​ណេ​ស៊ី​នឹង​សំណូមពរ​ទៅ​ប្រទេស​៦​ឲ្យ​សាកល្បង និង​ពង្រីក​ការ​នាំ​ចេញ​របស់​ឥណ្ឌូ​ណេ​ស៊ី ដោយ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ពេល​ប្រជុំ​ថ្នាក់ខ្ពស់​ជាមួយ​សមាជិក និង​ដៃគូ​សមាគម​ជាយ​សមុទ្រ​ឥណ្ឌា (IORA) ក្នុង​ស​ប្តា​ហ៍​នេះ ។

ប្រទេស​ទាំង​៦​នោះ​រួម​មាន អេ​មី​រ៉ាត​អា​រ៉ាប់​រួម​, អាហ្វ្រិក​ខាងត្បូង​, បង់​ក្លា​ដែ​ស​, អុ​ី​រ៉​ង់​, សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ។

អេ​មី​រ៉ាត​អា​រ៉ាប់​រួម​, អាហ្វ្រិក​ខាងត្បូង​, បង់​ក្លា​ដែ​ស និង​អុ​ី​រ៉​ង់ គឺជា​សមាជិក​របស់ IORA ខណៈ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស​ជា​ដៃគូ​របស់ IORA នឹង​ចូលរួម​កិច្ចប្រជុំ ពី​ថ្ងៃ​ទី​៥ ដល់​៧ មីនា ។

លោក Enggartiasto Lukita រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​ឥណ្ឌូ​ណេ​ស៊ី បាន​ថ្លែង​កាលពី​ថ្ងៃ​សុក្រ ក្នុង​សន្និសីទកាសែត​ថា ៖ « ពួក​យើង​បាន​ព្រមព្រៀង​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​ថា នឹង​ចាប់ផ្តើម​សិក្សា​រួម​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និង​ចរចា​បញ្ហា​ស្រ​ដៀង​គ្នា​ជាមួយ​ប្រទេស​ទាំង​៦ ក្នុង​កិច្ចប្រជុំ IORA » ។

ការ​សម្រេច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដូច​ជា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី និង​កិច្ចព្រមព្រៀង​អនុគ្រោះ​ពាណិជ្ជកម្ម គឺជា​យុទ្ធសាស្ត្រ​ដ៏​សំខាន់​របស់​ឥណ្ឌូ​ណេ​ស៊ី​ដើម្បី​ជំរុញ​ការ​នាំ​ចេញ ។

សេដ្ឋកិច្ច​ធំ​ជាងគេ​ក្នុង​អាស៊ី​អាគ្នេយ៍​នេះ​ពិបាក​រក្សា​ការ​លូតលាស់​នៃ​ការ​នាំ​ចេញ ព្រោះ​តម្លៃ​ផលិតផល​នាំ​ចេញ​បាន​ធ្លាក់​ចុះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក ។

យោង​តាម​ភ្នាក់ងារ​ស្ថិតិ​កណ្តាល​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​សរុប​បាន​ធ្លាក់​ចុះ​៣,៩៥% មក​ត្រឹម​១៤៤,៤​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

ក្នុងឆ្នាំនេះ ក្រសួងពាណិជ្ជកម្ម​នឹង​ដាក់​គោលដៅ​មធ្យម​សម្រាប់​ការ​លូតលាស់​នៃ​ការ​នាំ​ចេញ និង​សង្ឃឹមថា វា​នឹង​កើនឡើង​៥,៦% ៕