ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោក Trump ខុស​ហើយ

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សេដ្ឋវិទូ​ជា​ច្រើន​នាក់​មក​ពី​សាជីវកម្ម​ធំ​ៗ​របស់​អា​មេ​រិ​ក​និយាយ​ថា គោលនយោបាយ​ហាមឃាត់​អន្តោប្រវេសន៍​របស់​លោក​ប្រធានាធិបតី Trump គឺជា​កំហុស​មួយ ។

សហរដ្ឋអាមេរិក ៖ សេដ្ឋវិទូ​ជា​ច្រើន​នាក់​មក​ពី​សាជីវកម្ម​ធំ​ៗ​របស់​អា​មេ​រិ​ក​និយាយ​ថា គោលនយោបាយ​ហាមឃាត់​អន្តោប្រវេសន៍​របស់​លោក​ប្រធានាធិបតី Trump គឺជា​កំហុស​មួយ ។

សមាគម​សេដ្ឋកិច្ច​អាជីវកម្ម​ជាតិ (NABE) បាន​ស្ទង់​មតិ​សេដ្ឋវិទូ​ចំនួន​២៨៥​នាក់​មក​ពី​ក្រុមហ៊ុន​ធំ​ៗ ដូច​ជា Wells Fargo, AT&T និង FedEx នា​រយៈពេល​មិនយូរ​ប៉ុន្មាន​បន្ទាប់​ពី​លោក Trump ឡើង​កាន់​តំណែង ។

សេដ្ឋវិទូ​ទាំងនោះ​ត្រូវ​បាន​សួរ​ពី​គំនិត​របស់​ពួក​គេ​លើ​គោលនយោបាយ​របស់​លោក Trump ហើយ​ចម្លើយ​គឺ​ច្បាស់​ណាស់ ពួក​គេ​មិន​យល់​ស្រប​ជាមួយ​លោក Trump ឡើយ​លើ​បញ្ហា​អន្តោប្រវេសន៍​, NAFTA និង​របៀប​ដោះស្រាយ​បំណុល ។ សេដ្ឋវិទូ​ទាំងនោះ​គាំទ្រ​គោលនយោបាយ​អន្តោប្រវេសន៍​ធូរស្រាល​ដើម្បី​ជំរុញ​ដល់​សេដ្ឋកិច្ច ។
អ្នកចូលរួម​ប្រមាណ​៤៩% គាំទ្រ​ឲ្យ​មានការ​ធ្វើ​អន្តោប្រវេសន៍​ចូល​មក​កាន់​សហរដ្ឋអាមេរិក ខណៈ​២៧%​ទៀត​គិត​ថា លោក Trump មិន​ចាំបាច់​ផ្លាស់​ប្តូរ​គោលនយោបាយ​ទេ ។

លោក Richard DeKaser សេដ្ឋវិទូ​ក្នុង Wells Fargo និង​ជា​ប្រធាន​ការ​ស្ទង់​មតិ​របស់ NABE និយាយ​ថា ៖ « អ្នកចូលរួម​បាន​គាំទ្រ​ចំពោះ​ការ​ពង្រីក​កម្មវិធី​វី​សា H-1B ដើម្បី​ទទួល​បាន​បុគ្គលិក​មាន​ជំនាញ​ខ្ពស់ » ។ ចំណែក​ក្រុម​អាជីវកម្ម​បន្ត​រអ៊ូ​ថា ពួក​គេ​មិន​អាច​ស្វែងរក​បុគ្គលិក​ដែល​មាន​ជំនាញ​គ្រប់គ្រាន់​ទេ ។

កាលពី​ស​ប្តា​ហ៍​មុន លោក Trump បាន​ស្នើ​ប្រព័ន្ធ​អន្តោប្រវេសន៍ ដោយ​យោង​តាម​គុណ​ស​ម្ប​តិ្ត​ដូច​ប្រទេស​កា​ណា​ដា និង​អូស្ត្រាលី​។ ប្រព័ន្ធ​នេះ​នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​ដែល​មាន​សញ្ញាប័ត្រ​ខ្ពស់ និង​ជំនាញ​ច្បាស់លាស់​ទទួល​បាន​អាទិភាព​ខ្ពស់ ។ 

ជាមួយ​គ្នា​នេះ ៥%​នៃ​សេដ្ឋវិទូ​ចូលរួម​និយាយ​ថា សហរដ្ឋអាមេរិក​គួរតែ​ចំណាយ​បន្ថែម​ដើម្បី​ដេញ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចេញ ប៉ុន្តែ​មិន​ត្រឹមតែ​គោលនយោបាយ​អន្តោប្រវេសន៍​របស់​លោក Trump ទេ ដែល​បង្ក​ការ​បារម្ភ​ដល់​សេដ្ឋវិទូ ។ ជាក់ស្តែង អ្នកចូលរួម​៧៨%​គិត​ថា លោក Trump នឹង​បន្ថែម​បំណុល​ដល់​សហរដ្ឋអាមេរិក តាម​រយៈ​ការ​ចំណាយ​ច្រើន​ជាង​ចំណូល​រដ្ឋាភិបាល និង​ប្រាក់​ចំណូល​ពី​ពន្ធ ។

សហគមន៍​អាជីវកម្ម ក៏​ព្រួយបារម្ភ​ពី​ការ​ជំរុញ​របស់​លោក Trump ក្នុង​ការ​បង្កើត​ឧបសគ្គ​ពាណិជ្ជកម្ម និង​សម្រេច​កិច្ចព្រមព្រៀង NAFTA ឡើង​វិញ​ជាមួយ​ម៉ិ​ក​ស៊ិ​ក និង​កា​ណា​ដា​។ អ្នកឆ្លើយ​តប​ភាគច្រើន​បាន​គាំទ្រ​ទៅ​លើ NAFTA ៕