ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​កម្មក្រាស់​មែន​បាន​ប្តី​ប្រចណ្ឌ​កា.ប់​នាង​រយះ​ក្បាល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​របួស​ក្បាល​យ៉ាងដំណំ​បាន​ធ្វើ​ដំណើរ​មក​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ស្ថិត​ក្នុង​ស្ថានភាព​របួស​ក្បាល​យ៉ាងដំណំ​បាន​ធ្វើ​ដំណើរ​មក​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​៥​និង​១៥នាទី​ល្ងាច​ថ្ងៃ​ទី​៦ មីនា ដើម្បី​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយអន្តរាគមន៍​ក្នុង​អំពើ​ហិង្សា​ដោយ​ត្រូវ​ប្ដី​ចិត្តឃោរឃៅ​ចោទ​ប្រពន្ធថា​ មាន​ប្រុស​សហាយ ក៏​បាន​ចាប់​វាយ​ និង​កាប់​នាង​បណ្ដាល​ឲ្យ​រយះ​ក្បាល​យ៉ាងដំណំ ព្រមទាំង​បាន​ចាក់សោបង្ខាំង​ទុក​នៅ​ក្នុង​បន្ទប់​អស់​ពេញ​មួយ​យប់​ទាំង​ការ​ឈឺចាប់​បំផុត ។ អំពើ​ឃោរឃៅ​នេះ​បាន​កើតឡើង​នៅ​កៀក​នឹង​ថ្ងៃ​ប្រារព្ធ​ទិវា​អន្តរជាតិ​សិទ្ធិ​នារី​៨ មីនា ដែល​គ្រប់​ស្ថាប័ន​ជាតិ អង្គការ​នានា​បាន​នាំ​គ្នា​ប្រារព្ធ​ទិវា​ដើម្បី​លើក​ស្ទួយ​សិទ្ធិ​នារី​ដែល​មាន​សិទ្ធិ​ស្មើនឹង​បុរស ។

ស្ត្រី​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ខាងលើ​នេះ​ឈ្មោះ ស៊ុន មក​រា អាយុ​១៨ ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្នុងភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ខេត្តកំពង់ស្ពឺ ។ ចំណែក​លោក​ប្តី​ឈ្មោះ ពៅ យូ​រី​ម អាយុ​២៦​ឆ្នាំ ជា​កម្មករ​សំណង់ មានស្រុក​កំណើត​នៅ​ខេត្ត​ព្រះ​សីហ​នុ ។

នារី​រង​គ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នាង​បាន​រៀប​ការ​តាម​ប្រពៃណី​ជាមួយនឹង​បុរស​ឈ្មោះ ពៅ យូ​រី​ម អស់​រយៈពេល​២​ឆ្នាំ​មក​ហើយ មានកូន​ស្រី​ម្នាក់​ទើបតែ​មាន​អាយុ​១​ឆ្នាំ​ប៉ុណ្ណោះ​។ ដោយសារ​តែ​កត្តា​ជីវភាព​ក្រីក្រ នាង​និង​ប្ដី​បាន​នាំ​គ្នា​ចាកចេញ​ឆ្ងាយ​ពី​ស្រុក​កំណើត មក​ស្នាក់​នៅផ្ទះ​ជួល​ខាងលើ ដោយ​នាង​ធ្វើ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ ។

ចំណែកឯ​ប្ដី​ធ្វើ​ជា​កម្មករ​សំណង់ និង​បាន​ស្នាក់​នៅ​ជាមួយ​គ្នា​ដោយ​ទុក​កូន​ឲ្យ​ម្ដាយ​មើល​នៅ​ឯ​ស្រុក​កំណើត ។ នាង​បាន​ខិតខំ​ធ្វើការ​ខ្លាំង​ណាស់ មិន​ដែល​គិត​អ្វី​ក្រៅពី​ការងារ និង​ការ​បម្រើ​ប្ដី​នោះ​ទេ ហើយ​ដំបូង​ឡើយ​ប្ដី​ប្រពន្ធ​នាង​ស្រឡាញ់​គ្នា​ជា​ធម្មតា​ដូច​ប្ដី​ប្រពន្ធ​គេ​ដទៃ​ទៀត​ដែរ ។ ប៉ុន្តែ​មួយ​រយៈពេល​ចុង​ក្រោយ​នេះ ប្ដី​បាន​រករឿង​រាល់ថ្ងៃ​មិន​ដែល​ខាន ដោយ​ចោទប្រកាន់​ទាំង​អគតិ​ថា នាង​មាន​ប្រុស​សហាយ​ក្បត់​នឹង​រូបគេ​ដែល​ស្ថានភាព​បែប​នេះ​បាន​ធ្វើ​ឲ្យ​នាង​ខកចិត្ត​យ៉ាង​ខ្លាំង ព្រោះ​នាង​ស្រឡាញ់​ប្ដី​ពេញ​បេះដូង កុំ​ថា​ឡើយ​ក្បត់ សូ​ម្បី​តែ​គិត​ក៏​មិន​ធ្លាប់​បាន​គិត​ផង ។ ដោយសារ​តែ​បញ្ហា​ប្រចណ្ឌ​ខុស​ទំនង​បែប​នេះ បាន​ធ្វើ​ឲ្យ​នាង​ពិបាកចិត្ត​យ៉ាង​ខ្លាំង ។

ស្ត្រី​ខាងលើ​បាន​បន្ត​ថា ពេល​ភ្លើង​ប្រចណ្ឌ​បាន​ឆេះ​ឡើង​កាន់តែ​ខ្លាំង​ឡើង នាង​ធ្វើ​អ្វី​ក៏​ចេះ​តែ​ខុសចិត្ត​ប្ដី​រហូត​ដែរ មិន​ចេះ​ត្រូវ​ទាល់តែ​សោះ នាង​តែងតែ​ទទួល​រង​ការ​រករឿង ជេរ​ប្រមាថ​គំរាម​រក​វាយដំ និង​ការ​ចោទប្រកាន់​គ្មាន​មូលហេតុ​ពី​សំណាក់​ប្ដី​ជា​បន្តបន្ទាប់​រាល់ថ្ងៃ ប៉ុន្តែ​ទោះជា​បែប​ណា នាង​បាន​ខំអត់​ធ្មត់​គ្រប់​បែប យ៉ាង ។

ដោយសារ​តែ​មានការ​ធុញថប់​ក្នុង​ចិត្តខ្លាំង​ពេក នៅ​ល្ងាច​ថ្ងៃ​ទី​៥ មីនា ក្រោយ​ពេល​ចេញពី​ធ្វើការ នាង​មិន​បាន​ទៅ​ផ្ទះ​នោះ​ឡើយ គឺ​បាន​ទៅ​លេង​នៅ​បន្ទប់​ស្ត្រី​ម្នាក់​ជា​មិត្តភក្តិ​របស់​នាង ដែល​ស្ថិត​នៅ​ជិត​ផ្សារ​ទួល​ពង្រ ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ ជាប់​ភូមិ​ត្រពាំង​រំចេក​នោះ​ដែរ ។ នាង​បាន​ស្ថិត​នៅ​បន្ទប់​មិត្តភក្តិ​ជជែក​គ្នា​លេង​រហូត​ដល់​វេលា​ម៉ោង​៨​យប់ ទើប​ឲ្យ​ស្ត្រី​ជា​មិត្តភក្តិ​ជូន​នាង​ទៅ​កាន់​បន្ទប់​ជួល​វិញ ។ ពេល​ដើរមក​ដល់​ពាក់​កណ្តាលផ្លូវ ក៏​ជួប​ប្តី​របស់​នាង​ដែល​កំពុង​តាម​រក ខណៈនោះ​បុរស​ជា​ប្ដី​បាន​ប្រាប់​ឲ្យ​មិត្តភក្ដិ​ស្រី​នោះ​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បាន​ឌុ​ប​នាង​តាម​ម៉ូតូ​ទៅ​បន្ទប់​ជួល​ជាមួយ​គ្នា​វិញ ។

នារី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ខណៈ​ពេលទៅ​ដល់​ក្នុង​បន្ទប់ ស្រាប់តែ​ប្តី​បាន​ចាក់សោទ្វារ​ជាប់ រួច​បាន​ស្ទុះ​យក​កាំបិត​កាប់​ក្បាល​នាងទាំង​កំរោល​បណ្តាល​ឲ្យ​រយះ​ហូរ​ឈាម​ស្រោច​ខ្លួន និង​បាន​គំរាម​មិន​ឲ្យ​ស្រែក​ខ្លាច​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង សូ​ម្បី​តែ​នាង​សុំ​ចេញ​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស​ក៏​ប្ដី​មិន​អនុញ្ញាតឲ្យ​ចេញ​ទៅ​ដែរ ។ បន្ទាប់​ពី​កាប់​រួច ប្ដី​អគតិ​នោះ​បាន​ចាក់សោ​បង្ខាំង​នាង​នៅ​ក្នុង​បន្ទប់​អស់​ពេញមួយ​យប់​ទាំង​ការ​អត់ទ្រាំ​នឹង​ការ​ឈឺចាប់​យា​៉​ង​វេទនា​បំផុត ។ លុះ​ព្រឹក​ឡើង​ក៏​ប្ដី​មិន​ឲ្យ​ចេញ​ទៅ​ណា​ទាំងអស់ សូ​ម្បី​តែ​ទៅ​ធ្វើការ និង​ទៅ​មន្ទីរពេទ្យ​ក្តី​ក៏​ត្រូវ​ហាម​ដាច់ខាត ។

បន្ទាប់​មក​នាង​បាន​ប្រើ​ល្បិច​ដោយ​ប្រាប់​ថា សុំ​ទៅ​បើក​ប្រាក់ខែ​យក​មក​ចាយវាយ ទើប​ប្តី​យល់ព្រម​ឲ្យ​ចេញ​ក្រៅ ។ ដោយ​មានឱកាស​សម​ល្មម​ហើយ នាង​បាន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​របួស ក៏​ត្រូវ​គ្រូពេទ្យ​ដេរ​មុខរបួស​ជាង​១០​ថ្នេរ ហើយ​នាង​បាន​ទៅ​សម្រាក​នៅ​បន្ទប់​បងប្អូន​រហូត​ដល់​ម៉ោង​៥​និង​១៥​នាទី​ល្ងាច​ថ្ងៃ  ដដែល​ទើប​ឲ្យ​សាច់ញាតិ​ដឹក​ទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​សុំ​ការ​អន្តរាគមន៍​ពី​នគរបាល ចាប់​ប្តី​អគតិ​នោះ​យក​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ តែ​នៅ​ពេល​សមត្ថកិច្ច​ទៅ​ដល់​ប្តី​អន្ធពាល​នោះ​បាន​គេចខ្លួន​បាត់​ស្រមោល​ទៅ​ហើយ ៕