ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ​មួយប៉ព្រិចភ្នែក! អស់​​រលីង

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដី​រាយ​ការ​ណ៍​បាន​ឱ្យ​ដឹង​ថា លំនៅ​ឋាន​មួយ​ខ្នង រួម​ទាំងរោង​គោ​ដ៏​​ធំ​មួយ​ខ្នងទៀត ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់​គ្មាន​​សល់ កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៧ មីនា ស្ថិតនៅ​ភូមិ​ចារ ឃុំ​អន្លង់​រុន ស្រុក​ថ្មគោល​ ​​ដោយសារតែ​​ផ្ទុះ​ចង្ក្រាន​ហ្គាស​ ។

ប្រភព​ពី​មន្ត្រី​មូល​ដ្ឋាន​​ឱ្យដឹង​ថា ជន​រ​ង​គ្រោះ​ជាម្ចាស់​ឈ្មោះ​​សាញ់ ផាត ប្រុស ​អាយុ​៥១​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ​។ ហើយ​លំនៅ​ឋាន​ដែល​រង​ការ​ខូចខាត​មាន​ទំហំ​៤ម×៥​ម ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី រោង​បាយ​និង​រោង​គោមួយ​ខ្នង​ទំហំ​៦×៧​ម ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ បាន​រង​ការ​ខូចខាត​ទាំងស្រុង​តែ​ម្ដង​។

បើ​តាម​ម្ចាស់ផ្ទះ​បាន​និយាយ​ថា ទ្រព្យ​សប្ប​ត្តិ​តិច​តួច​ណាស់​ ដែល​អាច​រំដោះ​បាន​ពី​ចំណី​ភ្លើង ដោយសារ​តែ​អគ្គិ​ភ័យ​នោះ​មាន​ឥទ្ធិ​ពល​​ខ្លាំង ហើយ​ឆេះ​លឿន​​បំផុត សូ​ម្បី​តែ​រថយន្ត​ពន្លត់អគ្គិភ័យ​ ក៏​មិន​អាច​ជួយ​អន្តរា​គម​ន៍​ទាន់ពេលដែរ ​​សំណាងល្អ​ហើយ ដែល​មិន​មាន​គ្រោះថ្នាក់​មនុស្ស​ ។

សូម​បញ្ជាក់​ថា អគ្គី​ភ័យ​នេះ​បាន​កើត​ឡើយ ក្រោយ​ពី​បញ្ចប់​ពិធី​ប្រារ​ព្វ ទិវា​ជាតិ​ស្ដី​ពី​បង្ការ​និង​ពន្លត់អគ្គីភ័យ​២២​កុម្ភ​: ដែល​រដ្ឋបាល​សាលាខេត្ត​បាត់ដំបង រៀបចំ​ធ្វើ​កាលពី​ព្រឹក​ថ្ងៃ​ទី​០៧​មិ​នា​២០១៧៕