ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Volkswagen បង្ហាញ​រថយន្ត​ថ្មី​សម្រាប់​អនាគត

7 ឆ្នាំ មុន

ក្នុង​ពិធី​តាំងពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ហ្សឺ​ណែវ រថយន្ត​Volkswagen បាន​ដាក់​បង្ហាញ​ម៉ូ​ដែល​រថយន្ត​ចុង​ក្រោយ​របស់​ខ្លួន​សម្រាប់​ប្រើប្រាស់​នា​ពេល​អនាគត ព្រោះ​វា​បំពាក់​នូវ​បច្ចេកវិទ្យា​បើកបរ​ដោយ​ខ្លួនឯង ហើយ

ក្នុង​ពិធី​តាំងពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ហ្សឺ​ណែវ រថយន្ត​Volkswagen បាន​ដាក់​បង្ហាញ​ម៉ូ​ដែល​រថយន្ត​ចុង​ក្រោយ​របស់​ខ្លួន​សម្រាប់​ប្រើប្រាស់​នា​ពេល​អនាគត ព្រោះ​វា​បំពាក់​នូវ​បច្ចេកវិទ្យា​បើកបរ​ដោយ​ខ្លួនឯង ហើយ​អ្វី​ដែល​ពិសេស​ជាងគេ​បំផុត​គឺ មាន​កន្លែង​អង្គុយ​ធំ​ទូលាយ ។

ម៉ូ​ដែល​ថ្មី​របស់​Volkswagen មានឈ្មោះ​ថា Sedric ហើយ​ត្រូវ​បាន​ក្រុមហ៊ុន​ពណ៌នា​ថា​ជា Comfortable Lounge on Wheels ឬ កន្លែង​អង្គុយ​ពោរពេញ​ទៅ​ដោយ​ផាសុកភាព ដែល​មាន​កង់ ។ ម្យ៉ាងទៀត អ្វី​ដែល​អ្នក​ត្រូវ​បញ្ជា គឺជា​ការ​ចុច​នៅ​លើ​អេ​ក្រង់​ជា​ការ​ស្រេច ។

វា​ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​រថយន្ត​សម្រាប់​អនាគត​យ៉ាង​ពិតប្រាកដ ។

Sedric ត្រូវ​បាន​គេ​ច្នៃ​ម៉ូ​ដ​ឡើង​មាន​ទម្រង់​ធំ​ទូលាយ​នៅ​ផ្នែក​ខាងក្នុង​រថយន្ត ដែល​អាច​ឲ្យ​អ្នក​ជិះ​ដាក់​អីវ៉ាន់​បាន​ច្រើន ។ វា​មាន​កៅអីអង្គុយ​ចំនួន​៤​ដែល​ដាក់​ទល់មុខ​គ្នា​នឹង​បត់​បាន​។ រថយន្ត​នេះ​ដំណើរការ​ដោយ​អា​គុយ​មាន​រាង​សំ​ប៉ែ​ត ដែល​ត្រូវ​បាន​គេ​ដាក់​នៅ​ក្រោម​រថយន្ត ហើយ​វា​ដំណើរការ​ដោយ​ប្រព័ន្ធ​ចរន្តអគ្គិសនី ។  Sensors ដែល​បញ្ជា​ឲ្យ​បើកបរ​ដោយ​ខ្លួនឯង និង​បច្ចេកវិទ្យា​កុំព្យូទ័រ ត្រូវ​បាន​គេ​បំពាក់​នៅ​ផ្នែក​ខាង​មុខ​រថយន្ត និង​នៅ​ពីក្រោយ​កង់ ។

ម្ចាស់​រថយន្ត​Sedric​ថ្មី​របស់​volkswagen​នឹង​ត្រូវ​ចុច​អ្វី​ដែល​គេ​ហៅ​ថា ប៊ូ​តុង​ដែល​មាន​តួនាទី ជា​សោ​រថយន្ត​ផង និង​ជា​ឧបករណ៍​ជួយ​ប្រាប់​ម្ចាស់​វា​ឲ្យ​ដឹង​ថា រថយន្ត​Sedric​មក​ដល់​ហើយ តាម​រយៈ​រំ​ញ័រ ឬ​ប្តូរ​ពណ៌​របស់​វា ហើយ​វា​ក៏​ជា​ឧបករណ៍​បញ្ជា​រថយន្ត​តាម​រយៈ​កម្មវិធី​App ផង​ដែរ ដូច​ជា​បង្ហាញ​ពី​ពេលវេលា​ដែល​អ្នក​ទៅ​ដល់​គោលដៅ ។
ប៊ូ​តុង​ត្រូវ​ក្រុមហ៊ុន​និយាយ​ថា វា​បង្កើតទំនាក់ទំនង​រវាង​ម្ចាស់​និង​រថយន្ត Sedric ។

ពេល​អង្គុយ​ក្នុង​រថយន្ត អ្នកដំណើរ​អាច​ប្រើសំឡេង​បញ្ជា​រថយន្ត​ឲ្យ​ទៅ​កន្លែង​ដែល​អ្នក​ត្រូវ​ទៅ ឬ យើង​ចង់​ធ្វើ​អ្វីមួយ​ក្នុង​រថយន្ត​ក្នុង​ពេល​ធ្វើ​ដំណើរ​។ ដើម្បី​ការពារ​កម្លាំង​ខ្យល់ Sedric បំពាក់​ដោយ​កញ្ចក់ OLED ដែល​អាច​បង្ហាញ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទទួល​បានការ​កម្សាន្ត និង​អាច​ទាក់ទង​គ្នា ឬ​ប្រែជា​កញ្ចក់​ថ្លា​ល្អ​សម្រាប់​ឲ្យ​អ្នក​ជិះ​មើល​ទេសភាព​ខាងក្រៅ​រថយន្ត​បាន​យ៉ាង​ច្បាស់ ឬ​បង្ហាញ​នូវ​ទីកន្លែង​ដែល​មាន​ទេសភាព​ស្រស់​ស្អាត​ដែល​អ្នក​ជិះ​ចាប់អារម្មណ៍ ។

ក្រុមហ៊ុន​Volswegen និយាយ​ថា វា​ជា​រថយន្ត​ដែល​ទំនើប​ទាន់សម័យ​បំផុត និង​បាន បំពាក់នូវ​បច្ចេកវិទ្យា​ថ្មី​ខុស​គេ និង​ងាយស្រួល​ប្រើប្រាស់ ។ ​សូ​ម្បី​ដែល​ជន​ពិការ​ភ្នែក ក៏​អាច​ប្រើប្រាស់​រថយន្ត​នេះ​បាន​យ៉ាង​ងាយស្រួល​ផង​ដែរ ។

រថយន្ត​នេះ មិន​ត្រូវ​បាន​ក្រុមហ៊ុន​បំពាក់​ឡូ​ហ្គោ​ទេ ហើយ​ក៏​ប្រហែលជា​ត្រូវ​ក្រុមហ៊ុន​ដាក់​ឲ្យ​ដំណើរការ​សេវា​ជា​រថយន្ត​ដឹក​អ្នកដំណើរ​នៅ​ជាយក្រុង ៕