ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចឹងមែន? ស្រីស្អាតបើកឡាន តែ​ដៃ​ចុចទូរស័ព្ទ​

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្រី​ស្រស់​វ័យក្មេង​ម្នាក់ ខណៈ​បើកបរ​រួម​ដំណើរ​ជាមួយ​យុវជន​វ័យក្មេង​ម្នាក់ ​រវល់​តែ​ចុច​ទូរស័ព្ទ​ច្រឡំ​ហ្គែរ ស្មាន​តែ​ហ្វ្រាំងក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​២​គ្រឿង​ដួលរ​ណូ​ក​រណែល​តាម​ផ្លូវ សំណាងល្អ​អ្នក​ជិះម៉ូតូ​រង​របួសស្រាល​ទាំងអស់​គ្នា ហេតុការណ៍​

រាជធានី​ភ្នំពេញ ៖ ស្រី​ស្រស់​វ័យក្មេង​ម្នាក់ ខណៈ​បើកបរ​រួម​ដំណើរ​ជាមួយ​យុវជន​វ័យក្មេង​ម្នាក់ ​រវល់​តែ​ចុច​ទូរស័ព្ទ​ច្រឡំ​ហ្គែរ ស្មាន​តែ​ហ្វ្រាំងក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​២​គ្រឿង​ដួលរ​ណូ​ក​រណែល​តាម​ផ្លូវ សំណាងល្អ​អ្នក​ជិះម៉ូតូ​រង​របួសស្រាល​ទាំងអស់​គ្នា ហេតុការណ៍​នេះ ​បង្កឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​០៨​យប់​ថ្ងៃ​ទី​៧ ​មីនា ​ជិត​រង្វង់​មូល​​សំពៅ​មាស នៅ​ចំណុច​មុខ​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ​តាម​បណ្តោយ​ផ្លូវ​១៦១ ​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា​ ។

បើតាមសាក្សី​ដែល​ឃើញ​​​ថា មុន​ពេល​កើតហេតុ​ គេ​បានឃើញ​​ស្រី​​​ស្អាតរូបនេះ ​ជា​អ្នក​បើករថយន្ត​បង្ក​ ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AI-8303 ធ្វើ​ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​១៦១ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ។ ខណៈ​​​បើក​មក​ដល់​ចំណុច​កើតហេតុ ​​​រវល់​តែ​ចុច​ទូរស័ព្ទ​ច្រឡំ​ជាន់​ហ្គែរ​ស្មានថា​ជា​ហ្វ្រាំង ​ក៏​ជ្រុល​ទៅ​បុក​រះ​ម៉ូតូ​៣​គ្រឿង​ដួល​នៅ​មុខ​រថយន្ត ​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួសស្រាល​ទាំងអស់​គ្នា ។

ក្នុង​ចំណោម​ម៉ូតូ​ទាំង​៣​គ្រឿង​ មាន​ម៉ាក Addcess ពណ៌​ខៀវ​លាយ​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FM6288 បើកបរ​ដោយ​ស្ត្រី​ជា​ជនជាតិ​វៀតណាម​ (ខូចខាត​ច្រើន​ជាងគេ) ​ដួល​អូស​ជាប់​ពីមុខ​រថយន្ត និង​ម៉ូតូ​២​គ្រឿង​ទៀត​ម៉ាក​ស្មាស​ ពណ៌​ខ្មៅ​ និង​ម៉ូតូ​ស្មាស​វី ខូចខាត​បន្តិចបន្តួច ​។

ទោះបីជាយ៉ាងណា ក្រោយ​​កើតហេតុ​​ ម្ចាស់​រថយន្ត​គាត់​មិន​ចង់​មានរឿង​រ៉ាវ​ច្រើន ​ក៏យល់​​ព្រម​សង​ទៅ​​​ខាង​ម៉ូតូ​ស្មាស​វី​ចំនួន​50$ ម៉ូតូ​ស្មាស​ចំនួន​១០​ម៉ឺន​រៀល រីឯ​ម្ចាស់​ម៉ូតូ​Addcess​វិញ ​ត្រូវ​ម្ចាស់​រថយន្ត​គាត់​ព្រម​ចេញថ្លៃ​ព្យាបាល​ជំងឺ​ និង​ជួសជុល​ម៉ូតូ​ ដើម្បី​បញ្ចប់រឿង​​ ។