ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុលាប​បារ​បារាំង​2​ទង​ចាញ់បោក​កន្លង់​ស្បែក​ខ្មៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​បម្រើ​ការ​នៅ​ហាង​បារាំង​២​នាក់ ត្រូវ​បាន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ហៅ​មក​កំដរ​អង្គុយ​ផឹកស្រា​នៅផ្ទះ ដោយ​សន្យា​ឱ្យប្រាក់​ក្នុង​មួយ​ម៉ោង​២៥​ដុល្លារ

រាជធានី​ភ្នំពេញ ៖ នារី​បម្រើ​ការ​នៅ​ហាង​បារាំង​២​នាក់ ត្រូវ​បាន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ហៅ​មក​កំដរ​អង្គុយ​ផឹកស្រា​នៅផ្ទះ ដោយ​សន្យា​ឱ្យប្រាក់​ក្នុង​មួយ​ម៉ោង​២៥​ដុល្លារ ប៉ុន្តែ​សន្យា​ខ្យល់ ព្រោះ​ពេល​ផឹក​ស្រវឹង​មិន​ត្រឹមតែ​មិន​ឱ្យ​លុយ​ទេបែរជា​ប៉ុនប៉ង​បៀតបៀន​កេរ្តិ៍ខ្មាស​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​៥ មីនា នៅ​មុខ​ផ្ទះ​៦២ ផ្លូវ​៤៨០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

នារី​ទាំង​ពីរ​នាក់​លាក់លៀម​អត្តសញ្ញាណ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​នាង​មាន​គ្នា​២​នាក់ បំរើ​ការ​នៅ​ហាង​បារាំង​មួយ​កន្លែង​នៅ​ម្ដុំ​ផ្សារ​សូ​រិ​យា​ម៉​ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។ មុន​ពេល​កើតហេតុ​មាន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់ បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​ដែល​ពួក​នាង​ធ្វើការ ។ ខណៈ​ពេល​ផឹកស៊ី​នោះ​ជនជាតិ​ស្បែក​ខ្មៅ​ខាងលើ បាន​បបួល​ពួក​នាង​ទាំង​ពីរ​នាក់ ឱ្យទៅ​អង្គុយ​កំដរ​គាត់​ផឹកស្រា​នៅផ្ទះ​របស់​គាត់​គឺ​គ្រាន់តែ​អង្គុយ​កំដរ ក៏​បាន​សេវា​មួយ​ម៉ោង​២៥​ដុល្លារ​ដែរ ។ គ្រាន់តែ​លឺ​ដូច្នេះ​ពួក​នាង​ក៏​យល់ព្រម ទៅ​អង្គុយ​កំដរ​ផឹក​ជាមួយ​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​នេះ នៅផ្ទះ​របស់​គាត់​ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

នាង​បាន​និយាយ​បន្ត​ទៀត​ថា ខណៈ​ពេល​ពួក​នាង​មក​ដល់​ផ្ទះ​ដែល​ជនជាតិ​ស្បែក​ខ្មៅ​ស្នាក់​នៅ ពួក​នាង​បាន​អង្គុយ​កំដរ​គាត់​ផឹក​អស់​រយៈពេល​២​ម៉ោង រហូត​ជនជាតិ​ស្បែក​ខ្មៅ​រូប​នេះ​ស្រវឹង ស្រាប់តែ​ធ្វើ​សកម្មភាព​លួ​ក​លាន់​កេរ្តិ៍ខ្មាស​ស្ទាបអង្អែល និង​ប្រុង​ចាប់រំលោភ​នារី​ម្នាក់​ក្នុង​ចំណោម​២​នាក់ តែ​ត្រូវ​ពួក​នាង​រើបំរះ​រួចខ្លួន​ដោយ​មិន​ព្រមឱ្យ​ជនជាតិ​ស្បែក​ខ្មៅ​នោះ រំលោភ​បំពាន​ផ្លូវភេទ​ទេ ។ នាង​និយាយ​ប្រាប់​កោះសន្តិភាព​ទៀត​ថា ខឹង​ពួក​នាង​មិន​ព្រម​បែប​នេះ ធ្វើ​ឲ្យ​ជនជាតិ​ស្បែក​ខ្មៅ​នេះ​ខឹង បាន​រុញច្រាន​ពួក​នាង​ចេញ និង​ដេញ​ពួក​នាង​ឱ្យ​ចេញ​ក្រៅ​ផ្ទះ ។ ពួក​នាង​ចេះ​និយាយ​ភាសា​អង់គ្លេស​បន្តិចបន្តួច ក៏​បាន​និយាយ​សុំ​លុយ​សេវា​ថ្លៃ​អង្គុយ​កំដរ​ផឹក តែ​ជនជាតិ​ស្បែក​ខ្មៅ​នោះ​ឱ្យ​លុយ​ពួក​នាង​តែ​៣​ដុល្លារ​ប៉ុណ្ណោះ ។ នៅ​ពេល​នោះ ពួក​នាង​បាន​សុំ​ត្រឹម​៥​ដុល្លារ​ដើម្បី​ជិះ​ម៉ូតូឌុប​ត្រលប់​ទៅ​ផ្ទះ​វិញ តែ​ជនជាតិ​ស្បែក​ខ្មៅ​រូប​នោះ​មិន​ព្រមឱ្យ​ទាល់តែ​សោះ ព្រមទាំង​បាន​បណ្តេញ​និង​ច្រាន​ពួក​នាង​ឱ្យ​ចេញ​ក្រៅរបង​ផ្ទះ​ថែម​ទៀត ហើយ​បាន​បិទទ្វារ​របង​ផ្ទះ និង​បិទ​ភ្លើង​ចូល​ដេក​បាត់​ទៅ ។ 

នាង​បាន​រៀបរាប់​ទៀត​ថា បន្ទាប់​ពី​ត្រូវ​បណ្ដេញ​ពួក​នាង​ចេញ​ក្រៅរបង​ផ្ទះ​បែប​នេះ ទាំង​មិន​ទាន់​បាន​លុយ និង​ត្រូវ​គេ​បៀត​បៀតបៀន​កេរ្តិ៍ខ្មាស​ទៀត​នោះ ពួក​នាង​មិន​អស់ចិត្ត ក៏​បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ឱ្យមក​ជួយ​អន្តរាគមន៍​ជួយ​ពួក​នាង​ផង ។ នៅ​ពេល​នោះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​បាន​សាកសួរ​ពួក​នាង​ទាំង​ពីរ​នាក់ ពី​មូលហេតុ​ដែល​កើតឡើង​ចំពោះ​រូប​នាង ។

ដោយសារ​តែ​យប់​ជ្រៅ​ហើយ សមត្ថកិច្ច​គ្មាន​សិទ្ធិ​ចូល​ទៅ​ក្នុងផ្ទះ​ជនជាតិ​ស្បែក​ខ្មៅ​ទេ ក៏​បាន​ប្រាប់​ឱ្យ​ពួក​នាង​ទាំង​ពីរ​នាក់ ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុ​ស្ត៍​នគរបាល​ផ្សារ​ដើម​ថ្កូវ  ប៉ុន្តែ​ពួក​នាង ក៏​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដែរ​ព្រោះ​យប់​ជ្រៅ​ហើយ ។ ពួក​នាង​បាន​ប្រាប់​សមត្ថកិច្ច​វិញ​ថា ចាំ​ព្រឹក​ឡើង​ចាំ​មក​ដាក់​ពាក្យបណ្ដឹង ដើម្បី​ឱ្យ​សមត្ថកិច្ច​ជួយ​ហៅ​ជនជាតិ​ស្បែក​ខ្មៅ​រួប​នោះ មក​ដោះស្រាយ​តាម​ផ្លូវច្បាប់​ហើយ​ក៏​ចប់​នៅ​ពេល​នោះ​ទៅ ។
       ព័ត៌មាន​ចុង​ក្រោយ
កោះសន្តិភាព​បាន​តាមដាន​នៅ​ព្រឹក​ថ្ងៃ​ទី​៦ មីនា​នេះ​ទៀត ដើម្បី​ថតរូប​ជន​ស្បែក​ខ្មៅ​នេះ​បង្ហាញ​មហាជន​ឱ្យ​ឃើញ ប៉ុន្តែ​នាងរង​គ្រោះ​ក៏​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ដែរ ដូច​សន្មត់​ចប់​គ្នា​ត្រឹមនេះ ។ ម្លោះ​ហើយ ដូច​បាន​ធ្វើ​ឱ្យ​ជន​ស្បែក​ខ្មៅ​បាន​រួចខ្លួន​ដូច្នោះ​ដែរ ដែល​ថ្ងៃក្រោយ​អាច​ញ៉ាម​ទៀត ៕