ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង​ស្លា.ប់​២​របួសធ្ងន់​៣​នាក់

13 ឆ្នាំ មុន

ខេត្ដកំពង់ចាម ៖ ម៉ូតូ​ម៉ាក​វ៉េវ​២​គ្រឿង ដូច​គ្នា​បាន​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹង​លាន់ ដូច​រន្ទះ​នៅ​ត្រង់​ផ្លូវ​កោង​មួយ​កន្លែង ស្ថិត​នៅ ភូមិ​២៥ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ កាលពី វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​២ មិថុនា ២០១០ បណ្ដាល​ឱ្យ​ស្លា.ប់​២​នាក់​ភ្លាម​ៗ នៅ​នឹង​កន្លែង និង​រង​របួសធ្ងន់​៣​នាក់ ត្រូវ​បាន គេ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។ តាម​ការ​ចុះ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ឃើញ​ថា អ្នក​បើក​ម៉ូតូ​ទាំង​សងខាង​មិន​បាន​ពាក់ មួក​សុវត្ថិភាព​ទេ

ខេត្ដកំពង់ចាម ៖ ម៉ូតូ​ម៉ាក​វ៉េវ​២​គ្រឿង ដូច​គ្នា​បាន​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹង​លាន់ ដូច​រន្ទះ​នៅ​ត្រង់​ផ្លូវ​កោង​មួយ​កន្លែង ស្ថិត​នៅ ភូមិ​២៥ ឃុំ​ព្រះ​ធាតុ ស្រុក​អូរ​រាំង​ឪ កាលពី វេលា​ម៉ោង​១១​និង​២០​នាទី​យប់ ថ្ងៃ​ទី​២ មិថុនា ២០១០ បណ្ដាល​ឱ្យ​ស្លាប់​២​នាក់​ភ្លាម​ៗ នៅ​នឹង​កន្លែង និង​រង​របួសធ្ងន់​៣​នាក់ ត្រូវ​បាន គេ​នាំ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ។ តាម​ការ​ចុះ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​ឃើញ​ថា អ្នក​បើក​ម៉ូតូ​ទាំង​សងខាង​មិន​បាន​ពាក់ មួក​សុវត្ថិភាព​ទេ ទើប​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ បែប​នេះ ។ តាម​សេចក្ដីរាយការណ៍​ពី​លោក​ឡេ​ង លាង ប្រធាន​ប៉ូលិស​សណ្ដាប់ធ្នាប់​ស្រុក​អូរ រាំង​ឪ បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់ ២​នាក់​នោះ​ម្នាក់​ឈ្មោះ​ឡុ​ន ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ក្នុងភូមិ​ថ្មី ឃុំ​គង​ជ័យ ស្រុក​អូរ រាំង​ឪ និង​ម្នាក់​ទៀត​ឈ្មោះ​ជា ចំរើន ភេទ ប្រុស អាយុ​៤៥​ឆ្នាំ ឯ​អ្នក​រង​របួសធ្ងន់​៣​នាក់ ១-​ឈ្មោះ​ចេក ភេទ​ប្រុស ២-​ឈ្មោះ​មាន ភេទ​ប្រុស និង​ម្នាក់​ទៀត​ពុំ​ស្គាល់ឈ្មោះ ។

ប្រភព​ដដែល​បាន​បន្ដ​ថា មុន​ពេល​កើតហេតុ ម៉ូតូ​ម៉ាក​វ៉េវ ពណ៌​ខៀវខ្ចី ជិះ​គ្នា​៣​នាក់ ក្នុង នោះ​មាន​១-​ឈ្មោះ​ជា ចំរើន ជា​អ្នក​ឌុ​ប ឯ ឈ្មោះ​ចេក និង​ឈ្មោះ​មាន ជិះ​ពីក្រោយ​បើក ចេញ​មក​ពី​ខាង​កំពង់ចាម ខណៈ​ពេល​បើក មក​ដល់​ត្រង់​ផ្លូវ​កោង​ខាងលើ​ក៏​បាន​បុក​គ្នា​ជា មួយ​នឹង​ម៉ូតូ​វ៉េវ ពណ៌​ខៀវចាស់ ជិះ​គ្នា​៣​នាក់ ដែរ គឺ​១-​ឈ្មោះ​ឡុ​ន ជា​អ្នក​ឌុ​ប និង​២​នាក់ ទៀត​មិន​ស្គាល់ឈ្មោះ​ជិះ​ពីក្រោយ បណ្ដាល ឱ្យ​សន្លប់​ម្នាក់ ឯ​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន បាត់​ស្រមោល ។ លោក​ឡេ​ង លាង បញ្ជាក់ ថា បន្ទាប់​ពី​មាន​ឧប្បត្ដិហេតុ​គ្រោះថ្នាក់​ច​រា ចរណ៍​នេះ​ភ្លាម រូប​លោក​បាន​ដឹកនាំ​កំលាំង ក្រោម​ឱវាទ​ចុះ​ទៅ​ជា​បន្ទាន់​ក៏​បានឃើញ មនុស្ស​២​នាក់​ស្លាប់ និង​អ្នក​រង​របួស​ដេក​ដួល រដូករណែល​ឈាម​ហូរ​ស្រោច​ពេញ​ខ្លួនប្រាណ ទើប​ប្រញាប់​ហៅ​រថយន្ដ​មក​ដឹក​យក​ទៅ សង្គ្រោះ​ជា​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ ។

ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា គ្រោះ ថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​ដោយសារ​អ្នក​បើក​ម៉ូតូ​ទាំង​២​គ្រឿង​ប្រើ​ល្បឿន​លើស កំរិត ព្រមទាំង​បាន​បើក​ចូល​ទៅ​ក្នុង​ចំណែក ផ្លូវ​ខាងស្ដាំ​ដៃ​របស់​ម៉ូតូ​ម្ខាង​ទៀត ទើប​បង្ក​ឱ្យ មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​បែប​នេះ ។ ចំពោះ​វត្ថុ តាង​ម៉ូតូ​២​គ្រឿង​ដែល​ក្រពឹត​ឡើង​រួញ​ក្រញង់​នោះ ត្រូវ​បាន​នាំ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ប៉ូលិស​ស្រុក​អូរ​រាំង​ឪ ដើម្បី​ដោះស្រាយ​ទៅ តាម​ច្បាប់ ។