ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​គយ​ក្រឡាប់​រថយន្ត​ម្នាក់ឯង​ស្លា.ប់​ក្បែរផ្លូវ

7 ឆ្នាំ មុន

ខេត្តតាកែវ ៖ មន្ត្រី​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​ម្នាក់ បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ភ្លាម​ៗ​ឡើយ

ខេត្តតាកែវ ៖ មន្ត្រី​ការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​ទ្វារ​អន្តរជាតិ​ភ្នំ​ដិ​ន​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយ​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ភ្លាម​ៗ​ឡើយ ខណៈ​ជន​រង​គ្រោះ​បើករថយន្ត​តែ​ម្នាក់ឯង ហើយ​ជួប​គ្រោះថ្នាក់​ក្រឡាប់​រថយន្ត ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៣​និង​៣០​នាទី​ទៀប​ភ្លឹ​ថ្ងៃ​ទី​៦ ខែមីនា តាម​ផ្លូវជាតិ​លេខ​២ ស្ថិត​ក្នុងភូមិ​ត្រើយ​ទន្លាប់ ឃំ​ុ​ព្រះបាទ​ជាន់ជំ​ុ ស្រុក​គី​រី​វង់​។

លោក​វរសេនីយ៍ទោ យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គិរីវង់ បាន​ឲ្យ​ដឹង​ថា មន្ត្រី​គយ​ដែល​ស្លាប់​នេះ​ឈ្មោះ អ៊ី​វ សុខុម ភេទ​ប្រុស​អាយុ​៤៩​ឆ្នាំ រស់​ភូមិ​ចំការឪឡឹក សង្កាត់​កា​កាប ខ​ណ្ទ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ទោះជា​យ៉ាងណា ករណី​នេះ​សមត្ថកិច្ច​មិន​បានដឹង​ពី​ពេលវេលា​គ្រោះថ្នាក់​ច្បាស់លាស់​ទេ គឺ​ទាល់តែ​នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក ទើប​មាន​ប្រជាពលរដ្ឋ​មក​រាយការណ៍​ប្រាប់​នគរបាល ។

លោក​អធិការ​បន្ត​ថា ជន​រង​គ្រោះ​ជិះ​រថយន្ត​នី​ស្សាន់​ណា​វ៉ា​រ៉ា ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ​២W-៤៦៧៩ តែ​ម្នាក់ឯង​ធ្វើ​ដំណើរ​ពី​ខាងត្បូង​ទៅ​ជើង ។ លុះ​ទៅ​ដល់​ចំណុច​ខាងលើ មិនដឹង​ជា​មូលហេតុ​អ្វី ស្រាប់តែ​រថយន្ត​បាន​ក្រឡាប់​មក​ខាងកើត​ផ្លូវ​ជា​ច្រើន​ត្រឡប់ ឯ​ជន​រង​គ្រោះ​បាន​ខ្ទាត​ចេញពី​រថយន្ត​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង ។
ក្រោយ​ពេល​ពិនិត្យ​រួច នគរបាល​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕