ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិតស្រីស្អាតខ្លាំងណាស់! ព្រោះសុដន់នាង…

7 ឆ្នាំ មុន

ចិន ​៖ តាម​ប្រភព​ពី Metro​ឱ្យ​​ដឹង​​ថា តារា​ម៉ូ​ដែល​ម្នាក់​បាន​​ប្រកាសប្រាប់ទៅ​​មហាជន​​ថា មិត្ត​ប្រុស​របស់​ខ្លួន​​បាន​វាយ​ធ្វើបាប​រាង​កាយ ហើយ​​ដាល់​នាង​ចំ​​សុដន់យ៉ាងធ្ងន់ធ្ងរ ​។

ចិន ​៖ តាម​ប្រភព​ពី Metro ​ឱ្យ​​ដឹង​​ថា តារា​ម៉ូ​ដែល​ម្នាក់​បាន​​ប្រកាសប្រាប់ទៅ​​មហាជន​​ថា មិត្ត​ប្រុស​របស់​ខ្លួន​​បាន​វាយ​ធ្វើបាប​រាង​កាយ ហើយ​​ដាល់​នាង​ចំ​​សុដន់យ៉ាងធ្ងន់ធ្ងរ ​។

តារា​ម៉ូ​ដែលរូបនេះ ឈ្មោះ Wang Rui បាន​បង្ហោះ​រូបថត​បង្ហាញ​ពី​ស្នាម​ជាំ​ជា​ច្រើន​កន្លែង ដែល​នាង​បញ្ជាក់​ថា​ ​ជា​ស្នាដៃ​របស់​មិត្ត​ប្រុស​របស់​នាង​។ តារា​វ័យ​២៣​ឆ្នាំ​រូប​នេះ ក៏​មាន​ស្នាម​ជាំ​នៅ​ចំ​សុដន់​ខាងស្តាំ​របស់​នាង​​ដែរ ដែល​ស្ទើរតែ​រហែក​ទៅ​ហើយ​។

នៅ​លើ​សេចក្តី​បញ្ជាក់​របស់​នាង នាង​បាន​សរសេរ​ផ្តាំ​ទៅ​មិត្ត​ប្រុស​នាង ដែល​ឥលូវ​នេះ​បាន​បែក​គ្នា​ហើយថា «ពួក​យើង​បាន​ស្គាល់​គ្នា​អស់​រយៈពេល​៣​ឆ្នាំ​ហើយ ​។ ខ្ញុំ​សុំ​និយាយ​ត្រង់​ថា ខ្ញុំ​ផ្តើម​ស្នេហ៍​ជាមួយ​អ្នក​មក​ពី​ខ្ញុំ​ស្រឡាញ់​លុយ​របស់​អ្នក​ ។ តែ​ខ្ញុំ​ក៏​បាន​ស៊ូទ្រាំ​រងកម្ម​ពារ​ជាមួយ​អ្នកជា​ច្រើន​ឆ្នាំ​មក​ហើយ​ដែរ ​។ សាក​គិត​ទៅ​មើល​ថា ប្រសិនបើ​ខ្ញុំ​ស្រឡាញ់​តែ​លុយ​របស់​អ្នក ខ្ញុំ​មិនមែន​ទ្រាំ​នៅ​ជាមួយ​អ្នក​ដល់​ទៅ​បី​ឆ្នាំ​ទេ ព្រោះថា​មាន​មនុស្ស​ប្រុស​ច្រើន​នាក់​ណាស់​ដែល​មាន​លុយ​ច្រើន ហើយ​ទាក់ទង​ខ្ញុំ​។ ទើបតែ​យប់មិញ ពេល​ដែល​អ្នក​ដាល់​ចំ​សុដន់​របស់ខ្ញុំ​ស្ទើរតែ​ផ្ទុះ ទើប​ខ្ញុំ​ដឹង​ថា ខ្ញុំ​មិន​អាច​ទ្រាំ​បាន​ទៀត​ទេ ទោះបីជា​អ្នក​បោះ​លុយ​ឲ្យ​ខ្ញុំ​ទៅ​វះកាត់​កែ​ក៏​ដោយ​។ ចូរ​អ្នក​ដើរ​ចេញ​ឲ្យ​ឆ្ងាយ​ចុះ កុំ​ពាក់ព័ន្ធ​ជាមួយនឹង​ជីវិត​ខ្ញុំ​» ។

គួរ​បញ្ជាក់​​ថា នាង Wang បាន​ទាក់ទាញ​ប្រជាប្រិយភាព​តាម​រយៈ​បណ្តាញ​អ៊ី​ន​ធើ​រណេ​ត កាលពី​ឆ្នាំ​២០១២ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​ការ​ប្រកួត​បង្ហាញ​ម៉ូ​ដ​ ។ នាង​បាន​ចំណាយ​ប្រាក់​ច្រើន​ជាង១១៧០៧៥​ផោន ក្នុង​ការ​វះកាត់​កែស​ម្ផ​ស្ស ។

កាលពីលើកមុន នាង​ក៏​ធ្លាប់​ត្រូវ​បាន​ក្រុមហ៊ុន​ផលិតកម្ម​រឿង​អាសអាភាស​ ហៅ​នាងទៅ​ថត​ តែ​ត្រូវបដិសេធ ​៕