ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេ​ប៉ា​ល់​ស្វែងរក​ការ​វិនិយោគ​ពី​បរទេស​ដើម្បី​ជួយ​ប្រទេស​ងើប​ពី​ការ​រញ្ជួយ​ដី

7 ឆ្នាំ មុន

ប្រទេស​នេ​ប៉ា​ល់ ៖ នេ​ប៉ា​ល់​បាន​ស្នើ​ដល់​វិនិយោគិន​បរទេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន ឲ្យ​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​កំពុង​ជួប​ទុក្ខ​លំបាក​ក្នុង​ការ​ងើបឡើង​វិញ​ពី​ការ​រញ្ជួយ​ដី​នា​ឆ្នាំ​២០១៥ ។

ប្រទេស​នេ​ប៉ា​ល់ ៖ នេ​ប៉ា​ល់​បាន​ស្នើ​ដល់​វិនិយោគិន​បរទេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន ឲ្យ​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ខ្លួន ដែល​កំពុង​ជួប​ទុក្ខ​លំបាក​ក្នុង​ការ​ងើបឡើង​វិញ​ពី​ការ​រញ្ជួយ​ដី​នា​ឆ្នាំ​២០១៥ ។

រដ្ឋាភិបាល​របស់​ប្រទេស​នេះ​សង្ឃឹមថា នឹង​អាច​ទាក់ទាញ​បានការ​វិនិយោគ​១​ប៊ី​លាន​ដុល្លារ​ក្នុងអំឡុងពេល​សន្និសីទ​មួយ​នៅ​រដ្ឋធានី Kathmandu ។ លោកនាយក​រដ្ឋមន្ត្រី Pushpa Kamal Dahal ក៏​បាន​សន្យា​ថា នឹង​ជំរុញ​ដល់​បរិស្ថាន​អាជីវកម្ម​ដ៏​ល្អ​មួយ​ផង​ដែរ ។

លោក​បាន​ប្រាប់​វិនិយោគិន​ថា ៖ «​ពួក​យើង​ចង់​ប្រើប្រាស់​គ្រប់​ឱកាស​ដែល​មាន​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ។ ខ្ញុំ​ចង់​ធានា​ដល់​អ្នក​ថា រដ្ឋាភិបាល​ប្តេជ្ញា​ក្នុង​ការ​បង្កើត​បរិស្ថាន​ដ៏​ល្អ​មួយ » ។

លោក Jin Liqun មក​ពី​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី និយាយ​ថា ពួក​គេ​នឹង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​លើកតម្កើង​ការ​អភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ដែល​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ក្រីក្រ​ជាងគេ​ក្នុង​តំបន់ ។

លោក Jin និយាយ​ថា ៖ « ធនាគារ​ខាងលើ​បាន​បញ្ជូន​ក្រុម​មួយ​ទៅ​កាន់​ប្រទេស​នេះ ដើម្បី​ពិចារណា​ក្នុង​ការ​វិនិយោគ​លើ​វា​រី​អគ្គិសនី​នៅ​នេ​ប៉ា​ល់ » ។

គួរ​បញ្ជាក់​ថា ការ​ធ្វើ​កុបកម្ម​កុម្មុយនីស្ត​អស់​រយៈពេល​១​ទសវត្សរ៍​បាន​បញ្ចប់​នា​ឆ្នាំ​២០០៦ និង​បង្អាក់​ការ​អភិវឌ្ឍ បន្ទាប់​មក​ប្រទេស​នេះ​នៅ​ជួប​ប្រទះ​បញ្ហា​អ​ស្ថិរភាព​នយោបាយ​ថែម​ទៀត​។

ការ​រញ្ជួយ​ដី​កាលពី​ខែមេសា ឆ្នាំ​២០១៥ បាន​សម្លាប់​មនុស្ស​ចំនួន​៩​ពាន់​នាក់ និង​ធ្វើ​ឲ្យ​ផ្ទះ​ប្រមាណ​១​លាន​ខ្នង​ត្រូវ​ខូចខាត​ទៀត​ផង ៕