ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ដាក់​ទណ្ឌកម្ម​ក្រៅផ្លូវការ​របស់​ចិន​រង្គោះរង្គើ​កូរ៉េ​ខាងត្បូង

7 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អាជីវកម្ម​នៅ​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​រង្គោះរង្គើ​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​មានមុខ​សញ្ញា​ថា ការ​ដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​នេះ អាច​នឹង​បង្ក​ឲ្យ​មានការ​ហាម

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អាជីវកម្ម​នៅ​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​រង្គោះរង្គើ​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​មានមុខ​សញ្ញា​ថា ការ​ដាក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​ក្នុង​ប្រទេស​នេះ អាច​នឹង​បង្ក​ឲ្យ​មានការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ​ពី​ប្រទេស​ចិន​មក​កាន់​កូរ៉េ​ខាងត្បូង ។

រដ្ឋាភិបាល​កូរ៉េ​ខាងត្បូង​និយាយ​ថា ពួក​គេ​គិត​ថា អាជ្ញាធរ​ចិន​បាន​ប្រាប់​ភ្នាក់ងារទេសចរណ៍​ក្នុង​ប្រទេស​ខ្លួន​ថា ឲ្យ​ឈប់​លក់​សំបុត្រ​ទេសចរណ៍​មក​កាន់​កូរ៉េ​ខាងត្បូង ដែល​ធ្វើ​ឲ្យ​មានការ​បារម្ភ​ថា នឹង​មាន​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ខ្លាំង​ឡើង ។

ប៉ុន្តែ​រដ្ឋាភិបាល​ចិន​ដែល​មិន​សប្បាយ​ចិត្តនឹង​ការ​សម្រេចចិត្ត​របស់​កូរ៉េ​ខាងត្បូង ក្នុង​ការ​ទទួលយក​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD បដិសេធ​ថា ខ្លួន​មិន​បាន​ចេញ​បញ្ជា​ដូច្នេះ​ទេ ។

អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួងការបរទេស​ចិន លោក Geng Shuang និយាយ​ថា ៖ «​ពួក​យើង​សង្ឃឹមថា ភាគី​កូរ៉េ​ខាងត្បូង​នឹង​ស្តាប់​ឮ​មតិ​របស់​ប្រជាជន និង​ចេញ​សកម្មភាព​ចៀសវាង​ការ​ប៉ះពាល់​បន្ថែម​លើ​ទំនាក់ទំនង​ទ្វេភាគី » ។

គួរ​បញ្ជាក់​ថា យ៉ាងតិច​ក៏​មាន​ក្រុមហ៊ុន​ទេសចរណ៍​ចិន​មួយ​គឺ Tuniu បាន​បញ្ឈប់​ការ​លក់​សំបុត្រ​ដំណើរ​កម្សាន្ត​មក​កាន់​កូរ៉េ​ខាងត្បូង​។ ក្រុមហ៊ុន​នេះ​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​កាលពី​ថ្ងៃ​សុក្រ​ថា ពួក​គេ​ធ្វើ​បែប​នេះ ព្រោះតែ​ការ​ដាក់​ប្រព័ន្ធ THAAD និង​ការ​សម្រេចចិត្ត​របស់​ក្រុមហ៊ុន Lotte ក្នុង​ការ​ប្រគល់​ដី​ដែល​មាន​សម្រាប់​ប្រព័ន្ធ​នេះ ។
ក្រសួង​វប្បធម៌ កីឡា និង​ទេសចរណ៍​របស់​កូរ៉េ​ខាងត្បូង​និយាយ​ថា ពួក​គេ​ដឹង​ថា អាជ្ញាធរ​ចិន​បាន​កោះហៅ​អ្នកតំណាង​ក្រុមហ៊ុន​ទេសចរណ៍​នៅ​ប៉េ​កាំ​ង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​ប្រាប់​ពួក​គេ​ឲ្យ​បញ្ឈប់​ការ​លក់ ចាប់ពី​ថ្ងៃ​ទី​១៥ មីនា តទៅ ។

យោង​តាម​ទិន្នន័យ​ពី​អង្គការ​ទេសចរណ៍​កូរ៉េ​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ចំនួន​១៧​លាន​នាក់​ដែល​បាន​មក​កាន់​កូរ៉េ​ខាងត្បូង គឺ​៨​លាន​នាក់​ជា​ជនជាតិ​ចិន ។ ប្រទេស​ចិន ក៏​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាងគេ​របស់​កូរ៉េ​ខាងត្បូង​ផង​ដែរ ។

លោកស្រី Krystal Tan មក​ពី Capital Economics និយាយ​ថា ៖ « ប្រទេស​កូរ៉េ​ពឹងផ្អែក​លើ​ប្រទេស​ចិន ច្រើន​ជាង​ប្រទេស​ចិន​ពឹងផ្អែក​លើ​ខ្លួន » ។

ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​មកនេះ ចិន​ក៏​បាន​ហាមឃាត់​ដល់​ផលិតផល​គ្រឿងសម្អាង​របស់​កូរ៉េ និង​ថែម​ទាំង​បដិសេធ​លើ​វី​សា​របស់​ជនជាតិ​កូរ៉េ​២​នាក់ ដែល​ត្រូវ​ទៅ​សម្តែង​ក្នុង​ប្រទេស​ចិន​ផង​ដែរ ៕