ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្យាករណ៍​អាកាសធាតុ ស​ប្តា​ហ៍​នេះ​មាន​ភ្លៀង​កក់ខែ ត្រូវ​ប្រយ័ត្ន​រន្ទះ​ខ្យល់​កន្ត្រាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​៦ មីនា បាន​ប្រកាស​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម កាលពី​ថ្ងៃ​ទី​៦ មីនា បាន​ប្រកាស​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ដ្រាក់​ដែល​អាច​នឹង​កើត​មាន​ឡើង​នៅពេល​មេឃ​រកកល់ភ្លៀង ពិសេស​នៅ​តំបន់​វាលទំនាប ។

យោង​តាម​ការ​ព្យាករ​អាកាសធាតុ​ប្រចាំ​ស​ប្ដា​ហ៍ ចាប់ពី​ថ្ងៃ​ទី​៧​ដល់ទី​១៣ មីនា បានឱ្យ​ដឹង​ថា នៅ​ខេត្ដ​ជាប់​ព្រំដែន​ថៃ និង​ខេត្ដ​ជាប់មាត់​សមុទ្រ មាន​ភ្លៀង​កក់ខែ​ខ្លះ​ៗ ចាប់ពី​ថ្ងៃ​ទី​៧​ដល់​៨ មីនា ។

ការ​ប្រកាស​បន្ដ​ថា ចាប់ពី​ថ្ងៃ​ទី​១២​ដល់​១៣ មីនា អាច​នឹង​មាន​ភ្លៀង​កក់ខែ​ស្ទើរ​ទូ​ទាំង​ប្រទេស រី​ឯក​ភ្លៀង​កក់ខែ​នឹង​អូស​បន្លាយ​ច្រើន​ថ្ងៃ ។ ខាងក្រោម​នេះ គឺជា​ការ​ប្រកាស​ផ្លូវការ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​៦ មីនា ។