ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ការ​ដ្ឋាន​ស្ថាបនា​ចាក់​ក្រាល​ក្រួស​ក្រហម​ក្នុង​​គំរោង​របស់​ខណ្ឌ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ ផ្លូវ​លំ​មួយ​ខ្សែ​ប្រវែង​ជាង​១.០០០​ម៉ែត្រ ​បាន​បើក​ការ​ដ្ឋាន​ស្ថាបនា​​ចាក់​ក្រាល​ក្រួស​ក្រហម​តាម​គំរោង​អភិ​វឌ្ឍន៍​ ​ខណ្ឌ​សាក​ល្បង​ ដើម្បី​សំរួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​​ប្រជា​ពល​រដ្ឋ​ក្នុង​រដូវ​បុណ្យ​ ភ្ជុំ​បិណ្ឌ​នេះ ។ ពិធី​បើក​ការ​ដ្ឋាន​​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១០ ក្រោម​អធិ​បតី​ភាព​លោក​គិត សុផា អភិ​បាល​នៃ​គណៈ​អភិ​បាល​ខណ្ឌ​ដង្កោ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​អាជ្ញា​ធរ​សង្កាត់​ ភូមិ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រូប​ទៀត

រាជ​ធានី​ភ្នំពេញ ៖ ផ្លូវ​លំ​មួយ​ខ្សែ​ប្រវែង​ជាង​១.០០០​ម៉ែត្រ ​បាន​បើក​ការ​ដ្ឋាន​ស្ថាបនា​​ចាក់​ក្រាល​ក្រួស​ក្រហម​តាម​គំរោង​អភិ​វឌ្ឍន៍​​ខណ្ឌ​សាក​ល្បង​ ដើម្បី​សំរួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​​ប្រជា​ពល​រដ្ឋ​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​នេះ ។ ពិធី​បើក​ការ​ដ្ឋាន​​ធ្វើ​ឡើង​កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៧ កញ្ញា ឆ្នាំ​២០១០ ក្រោម​អធិ​បតី​ភាព​លោក​គិត សុផា អភិ​បាល​នៃ​គណៈ​អភិ​បាល​ខណ្ឌ​ដង្កោ និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​​អាជ្ញា​ធរ​សង្កាត់​ ភូមិ និង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​រូប​ទៀត ។
លោក​​អភិ​បាល​ខណ្ឌ​ដង្កោ បាន​ថ្លែង​ថា ផ្លូវ​មួយ​ខ្សែ​​នេះ​ជា​អតីត​ផ្លូវ​លំ មាន​ប្រវែង​១.៥៣០​ម៉ែត្រ ​ត្រូវ​ស្ថាបនា​​ចាក់​ក្រាល​ក្រួស​ក្រហម​ មាន​ទទឹង​៥​ម៉ែត្រ តាម​គំរោង​អភិ​វឌ្ឍន៍​អន្តរ​សង្កាត់​របស់​ខណ្ឌ​សាក​ល្បង ហើយ​ត្រូវ​ចំណាយ​អស់​ថវិកា​ចំនួន​២០.២៥០​ដុល្លារ ។

លោក​អភិ​បាល​ខណ្ឌ​បន្ត​​ថា ផ្លូវ​នេះ​បំរើ​ និង​សំរួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៤​ភូមិ គឺ​ភូមិ​ជំរៅ ​និង​ភូមិ​អណ្តូង របស់​សង្កាត់​គោក​រកា និង​ភូមិ​គោកពេជ្រ ភូមិ​ចំការ​ស្បែង របស់​សង្កាត់​សំរោង​ក្រោម ខណ្ឌ​ដង្កោ ។ ផ្លូវ​នេះ​មាន​សារ​សំខាន់​ណាស់​ចំពោះ​​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ និង​ជា​អំណោយ​សំរាប់​ពួក​គាត់​នា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ ។

លោក​អភិ​បាល​ខណ្ឌ​​​​បន្ត​ទៀត​ថា ការ​ស្ថាបនា​នឹង​រួច​រាល់​ជា​ស្ថាពរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​​ដែល​អាច​ឱ្យ​ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់​ដោយ​ស្រួល ។ ​ទន្ទឹម​នេះ​លោក​សំណូម​ពរ​ដល់​​ប្រជា​ពល​រដ្ឋ​ទាំង​អស់​ជួយ​តាម​ដាន​ការ​ស្ថាបនា​ ជា​ពិសេស​ជួយ​ថែរក្សា​ផ្លូវ​ទាំង​អស់​គ្នា ដើម្បី​ប្រើ​ប្រាស់​បាន​យូរ​អង្វែង ។ ដោយ​ឡែក​​គណៈ​កម្ម​ការ​គ្រប់​គ្រង​គំរោង​អន្តរ​សង្កាត់​ត្រូវ​​​តាម​ដាន​ពិនិត្យ​ជា​ប្រចាំ​​លក្ខណៈ​បច្ចេក​ទេស ដោយ​មាន​សៀវ​ភៅ​តាម​ដាន​សំរាប់​ជា​ទិស​ដៅ​ណែនាំ​មិន​ឱ្យ​ខុស​ពី​នីតិ​វិធី ហើយ​​ប្រជា​ពល​រដ្ឋ​ក៏​មាន​សិទ្ធិ​តាម​ដាន​គំរោង​នេះ​ដែរ ប្រសិន​បើ​មាន​​ការ​ខុស​ឆ្គង ឬ​ខុស​បច្ចេក​ទេស​ត្រូវ​រាយ​ការណ៍​ជូន​គណៈ​កម្ម​ការ​គ្រប់​គ្រង​គំរោង​ដើម្បី​កែ​លំអ​ជា​បន្ទាន់ ៕