ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញប្រើប្រាស់​របស់​ជប៉ុន​វាយលុក​ទីផ្សារ​នៅ​ប្រទេស​ឡាវ

7 ឆ្នាំ មុន

ប្រទេស​ឡាវ ៖ ឡាវ​កំពុង​ក្លាយជា​គោលដៅ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​សម្រាប់​វិនិយោគិន​បរទេស ដែល​កំពុង​សម្លឹង​មើល​ឱកាស​ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ពាណិជ្ជកម្ម និង​ជា​ពិសេស តម្រូវការ​កើនឡើង​នៃ​ផលិតផល

ប្រទេស​ឡាវ ៖ ឡាវ​កំពុង​ក្លាយជា​គោលដៅ​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​សម្រាប់​វិនិយោគិន​បរទេស ដែល​កំពុង​សម្លឹង​មើល​ឱកាស​ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​ពាណិជ្ជកម្ម និង​ជា​ពិសេស តម្រូវការ​កើនឡើង​នៃ​ផលិតផល​ប្រើប្រាស់​ក្នុង​ប្រទេស​នេះ ។

វិនិយោគិន និង​ក្រុមហ៊ុន​បរទេស​ជា​ច្រើន បាន​បើកហាង​លក់ និង​ផ្សារ​ខ្នាត​តូច​ថ្មី​ៗ​នៅ​ទីក្រុង​វៀងចន្ទន៍ ក្នុង​គោលបំណង​ផ្តល់​ជូន​ដល់​អ្នក​រស់នៅ​ក្នុងស្រុក និង​បរទេស​នូវ​ទំនិញប្រើប្រាស់​ជាមួយ​ម៉ាក​ទំនើប​ៗ​ពី​អន្តរជាតិ ។

ទំនិញ​នាំ​ចូល​ដែល​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​កំពុង​មានការ​ពេញ​និយម​ក្នុង​ចំណោម​ប្រជាជន​ក្នុង​តំបន់ និង​បរទេស ។

ផលិតផល​គ្រឿងទេស​របស់​អឺរ៉ុប និង​អាស៊ី​ជា​ច្រើន ឥឡូវនេះ​អាច​រក​ទិញ​បាន​នៅ​ក្រុង​វៀងចន្ទន៍ និង​ក្រុង​ដទៃ​ទៀត​នៅ​ទូ​ទាំង​ប្រទេស​ឡាវ ។

ហាង​លក់ទំនិញ​ខ្នាត​តូច​ដែល​នាំ​ចូល​ផលិតផល​ជប៉ុន និង​កូរ៉េ មាន​ដូច​ជា ផ្សារ​ទំនើប J-mart និង K-mart ។ ហាង​ទាំងនេះ​មាន​លក់ទំនិញ​ប្រើប្រាស់​ជា​ច្រើន​ប្រភេទ​សម្រាប់​អតិថិជន​របស់​ខ្លួន ។

Moong Pattana International Public Co ជា​ក្រុមហ៊ុន​ចែកចាយ​ផ្តាច់មុខ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ គឺ​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​បរទេស​ជា​ច្រើន​ដែល​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ខ្លួន ក្នុង​ការ​នាំ​ផលិតផល​ជប៉ុន​ចូល​ទៅ​កាន់​ទីផ្សារ​ឡាវ ។ ក្រុមហ៊ុន​នេះ​បាន​ចែកចាយ​ផលិតផល​ទារក​ជា​ច្រើន​ប្រភេទ ចាប់ពី​ម្សៅ រហូត​ដល់​សាប៊ូ​បោកគក់​សម្រាប់​ទារក ម៉ាក Pigeon របស់​ជប៉ុន ។

ស​ប្តា​ហ៍​នេះ គឺ​ជាស​ប្តា​ហ៍​នៃ​ការ​បើកហាង Pigeon នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Moong Pattana International Public លោកស្រី Suwanna Chokdee-anand និយាយ​ថា វា​ជា​ហាង​ដំបូង​នៅ​ក្នុង​ប្រទេស​ឡាវ ដែល​មាន​សិទ្ធិ​លក់​ផលិតផល​ម៉ាក Pigeon នាំ​ចូល​ពី​ជប៉ុន ។

បច្ចុប្បន្ន មាន​ផលិតផល​ជា​ច្រើន​ប្រភេទ​សម្រាប់​កុមារ​ដែល​បាន​ដាក់​លក់​នៅ​តាម​ហាង និង​ផ្សារ​ទំនើប​តូច​ៗ​នានា​ក្នុង​ក្រុង​វៀងចន្ទន៍ ។ ទំនិញ​នាំ​ចូល​ទាំងនោះ គឺ​មក​ពី​ប្រទេស​ផ្សេង​គ្នា​ក្នុង​តំបន់ និង​អន្តរជាតិ ។

ទោះជា​យ៉ាងណា ផលិតផល​មក​ពី​ប្រទេស​ជប៉ុន​ត្រូវ​បាន​គេ​ចាត់​ទុក​ថា មានគុណ​ភាព​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក ។ ដូច្នេះ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ជប៉ុន និង​ឡាវ ត្រូវ​បាន​គាំទ្រ​យ៉ាង​ពេញលេញ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មកនេះ ៕