ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុត​ផ្ទះ​ខ្លួនឯង​ចោល​មិន​អស់ចិត្ត បន្ត​ទៅ​លោតទឹក​សម្លា.ប់​ខ្លួន​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៧ នេះ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដោយ​បុរស​ម្នាក់​បាន​ដើរ​ដោយ​ថ្មើរជើង​មក​លោតទឹក​នៅ​ច្រាំង​ទន្លេបាសាក់ ក្បែរ​ស្ពាន​ព្រះ​មុន្នី​វង្ស ស្ថិត​ក្នុងភូមិ​ព្រែក សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ដោយ​ខ្លួនប្រាណ​មាន​របួស​រលាកភ្លើង​ពេញ​ខ្លួន

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៧ នេះ​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​ដោយ​បុរស​ម្នាក់​បាន​ដើរ​ដោយ​ថ្មើរជើង​មក​លោតទឹក​នៅ​ច្រាំង​ទន្លេបាសាក់ ក្បែរ​ស្ពាន​ព្រះ​មុន្នី​វង្ស ស្ថិត​ក្នុងភូមិ​ព្រែក សង្កាត់​ច្បារ​អំពៅ​១ ខណ្ឌ​ច្បារ​អំពៅ ដោយ​ខ្លួនប្រាណ​មាន​របួស​រលាកភ្លើង​ពេញ​ខ្លួន ។ បុរស​រូប​នេះ​មានឈ្មោះ ធួន វី​រះ អាយុ​33​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ម័​រ ក្នុង​សង្កាត់​ដង្កោរ ខណ្ឌដង្កោរ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា បុរស​រូប​នេះ​មាន​វិបត្តិ​គ្រួសារ​ជាមួយ​ប្រពន្ធ​រហូត​កើត​ចិត្ត​ខឹងសម្បា​ក៏​បាន​ដុត​ផ្ទះ​ដែល​ខ្លួន​រស់នៅ​សព្វថ្ងៃ ដែល​មា​នទី​តាំងនៅ​ខណ្ឌដង្កោរ​បំផ្លាញ​ចោល រួច​ដើរមក​ដល់​ចំណុច​ច្រាំង​ទន្លេរ​ក្បែរ​ស្ពាន​ព្រះ​មុន្នី​វង្ស​ក៏​សម្រេចចិត្ត​លោតទឹក​ដើម្បី​បញ្ចប់ជីវិត​តែ​សំណាងល្អ​ត្រូវ​កម្លាំង​អាជ្ញាធរ​សង្គ្រោះ​ទាន់​ពេល ។ មន្ត្រី​អាជ្ញាធរ​ច្បារ​អំពៅ​ឱ្យ​ដឹង​ថា ក្រោយ​ទទួល​បាន​ដំណឹង​កម្លាំង​អាជ្ញាធរ និង​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្តរាគមន៍​ស្រង់​យក​បុរស​រូប​នេះ​ឡើង​លើគោក​រួច​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​មាន​ជ័យ​ភ្លាម​ៗ ។

តាម​ការ​ឆ្លង​ឆ្លើយ​តាម​រយៈ​ទូរស័ព្ទ​ជាមួយ​កោះសន្តិភាព​នៅ​ព្រឹក​ថ្ងៃ​ដដែល​លោក​វរសេនីយ៍ទោ ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោរ​បានឱ្យ​ដឹង​ថា បុរស​ខាងលើ​ពិតជា​មាន​ទីលំនៅ​នៅ​ក្នុង​សង្កាត់​ដង្កោរ ខណ្ឌដង្កោរ​ពិតប្រាកដ​មែន​បុរស​រូប​នេះ​តែង​កើត​មាន​ទំនាស់​ជាមួយ​ប្រពន្ធ​ខ្លួន​ជា​រឿយ​ៗ រហូត​ធ្លាប់​ចង់​លែងលះ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ ។ លោក​អធិការ​បន្ត​ថា នៅ​យប់​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០១៧ ពួក​គេ​បាន​ឈ្លោះប្រកែក​គ្នា​ជា​ខ្លាំង​លុះ​រហូត​វេលា​ម៉ោង​៤​ទាប​ភ្លឺ​ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៧​នេះ​បុរស​ជា​ប្តី​ក៏​លួច​ក្រោក​ដុត​ផ្ទះ​ខ្លួន​ចោល​ឯង​ចោល បណ្តាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​កំពុង​លង់លក់​ក្នុង​ដំណេក​ត្រូវ​រង​របួសធ្ងន់​ប​ញ្ចូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ ។ ហើយ​បុរស​ជា​ប្តី​រូប​នោះ​ក៏​រង​របួស​ដោយ​បាន​រលាកភ្លើង​ពេញ​ខ្លួន​ផង​ដែរ ។ ក្រោយ​ដុត​ផ្ទះ​រួច​រូបគេ​បាន​រត់គេច​បាត់​ស្រមោល​លុះ​វេលា​ព្រឹក​ម៉ោង​៧ ថ្ងៃ​ទី​៦ ខែមីនា នេះ ទើប​លិច​ឮដំណឹង​ថា រូបគេ​បម្រុង​លោតទឹក​ទន្លេ​បញ្ចប់ជីវិត​នៅ​ខណ្ឌ​ច្បារ​អំពៅ​តែ​ម្តង​ទៅ ។

យ៉ាងណាមិញ​បច្ចុប្បន្ន​ជន​បង្ក​រូប​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោរ​មក​ទទួលយក​ពី​មន្ទីរពេទ្យ​នាំ​ខ្លួន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោរ​វិញ​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕