ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ខួបកំណើត​ស៊ូ ដា​ណេ ខកចិត្ត​ដ្បិតគូស្នេហ៍​នៅ​អា​មេ​រិ​ក​មិន​មក​តាម​សន្យា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ថ្ងៃ​ខួបកំណើត​កញ្ញា​ស៊ូ ដា​ណេ ហាក់​ស្រងាកចិត្ត​ព្រោះ​គូស្នេហ៍​របស់​នាង​នៅ​មិន​បាន​មក​ចូលរួម ។

កញ្ញា​ស៊ូ ដា​ណេ បាន​រៀបចំ​ពិធី​ខួបកំណើត​កាលពី​រាត្រី​ទី​៤ មីនា ឆ្នាំ​២០១៧ នៅ​

រាជធានី​ភ្នំពេញ ៖ ក្នុង​ថ្ងៃ​ខួបកំណើត​កញ្ញា​ស៊ូ ដា​ណេ ហាក់​ស្រងាកចិត្ត​ព្រោះ​គូស្នេហ៍​របស់​នាង​នៅ​មិន​បាន​មក​ចូលរួម ។

កញ្ញា​ស៊ូ ដា​ណេ បាន​រៀបចំ​ពិធី​ខួបកំណើត​កាលពី​រាត្រី​ទី​៤ មីនា ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ឋាន​វី​ហ្វ្រេ​ន​ផ្សារ​ដេប៉ូ​រាជធានី​ភ្នំពេញ ។ នា​ពេល​កន្លង​មក​ឆ្នាំ​នេះ​ស៊ូ ដា​ណេ ចូល​ដល់​វ័យ​៣២​ឆ្នាំ ។ កញ្ញា​ស៊ូ ដា​ណេ ឱ្យ​ដឹង​ថា នាង​មិន​ដែល​រៀបចំ​ពិធី​ខួបកំណើត​លក្ខណៈ​ធំដុំ​ដូច​ពេល​នេះ​ទេ ដោយ​ត្រឹម​១០​តុ នាង​យល់​ថា​ច្រើន​ល្មម​ហើយ ។ ប្រការ​សំខាន់​ការ​រៀបចំ​ខួបកំណើត​នេះ​ដើម្បី​ជួបជុំ​គ្នា សប្បាយ​រីករាយ​ប្រកបដោយ​សិរី​សួស្តី​មុន​ពេល​នាង​ចេញ​ទៅ​សម្តែង​នៅ​ប្រទេស​បារាំង​នា​ថ្ងៃ​ទី​១៣ មីនា ។ នាង​ចាក​ចេញពី​ស្រុក​លើក​នេះ​ពី​៦​ទៅ​៧​ខែ គឺ​ទៅ​បារាំង​១​ខែ​កន្លះ និង​បន្ត​ទៅ​កា​ណា​ដា​ទៀត ។

តារាចម្រៀង​មាន​ទឹកដម​សំឡេង​ប្រហាក់ប្រហែល​អ្នកស្រី​ប៉ែន រ៉​ន កញ្ញា​ស៊ូ ដា​ណេ បញ្ជាក់​ថា បើ​និយាយ​ពី​រឿង​ទៅ​ក្រៅ​ស្រុក​គឺ​នាង​ទៅ ម្តង​ៗ​រាប់​ខែ ប្លែក​ពី​សិល្បករ​ផ្សេង។ ដូច​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នាង​ទៅ​អា​មេ​រិ​ក​៧​ទៅ​៨​ខែ ព្រោះ​ជនរួមជាតិ​នៅ​ទីនោះ​គាំទ្រ​ស្រឡាញ់​ពេញចិត្ត ។ ទៅ ម្តង​ៗ​យូរ​ខែ​ទី​១-​នាង​ចេះ​ជំនាញ​សិល្បៈ​ច្រើន ដូច​ជា​ស្មូត្រ ច្រៀង​សម័យ ពិសេស​បទ​ពី​ដើម ព្រមទាំង​ចេះ​សម្តែង​យីកេ និង​ច្រៀង​ប្រពៃណី ។ «​ទៅ​ទីនោះ​មួយ​លើក​នេះ​នាង​ខ្ញុំ​ក៏​ឆ្លៀតពេល​បង្ហាត់​សិល្បៈ​ផ្នែក​របាំ ផ្សេង​ៗ​ជូន​កូន​ខ្មែរ​នៅ​ស្រុក​គេ​ឱ្យ​យល់​ច្បាស់​កាន់តែ​ល្អ​ដើម្បី​ចូលរួម​ថែរក្សា​វប្បធម៌​សិល្បៈ​យើង​នៅ​ក្រៅប្រទេស​ដែល​នាង​ខ្ញុំ​ពេញចិត្ត​នឹង​បំពេញការងារ​នេះ​» ។

ស៊ូ ដា​ណេ​បង្ហើប​ឱ្យ​ដឹង​ថា នាង​ជំពាក់​ចិត្តនឹង​បុរស​ម្នាក់ ហើយ​ចាំ​មើលឃើញ​សញ្ញា​ល្អ​បន្ត​ទៀត ទើប​បញ្ជាក់​លម្អិត ។ បុរស​នោះ​ជា​អាណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក​មាន​ថ្ងៃកំណើត​ដូច​នាង ហើយ​បើ​មក​តាម​ផែនការ​ធ្វើ​ខួបកំណើត​រួម​គ្នា​ជា​រឿង​កម្រ​មួយ ។ នាង​បាន​ទទួល​កាដូ​ផ្គាប់ចិត្ត​ពី​គូស្នេហ៍ ទោះបី​គេ​មិន​បាន​មក​ចូលរួម​ពិធី​ខួបកំណើត​របស់​នាង​ក្តី ៕