ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាម​ស៊ុ​ង ​Galaxy 8 និង 8plus អាច​បញ្ជា​ទិញ​មុន​បាន

7 ឆ្នាំ មុន

មាន​ដំណឹង​ក្រៅផ្លូវការ​អស់​ជាង​មួយ​ខែ​មក​ហើយ​ថា ក្រុមហ៊ុនទូរស័ព្ទ​យក្ស​កូរ៉េ​សាម​ស៊ុ​ង​នឹង​ដាក់​បង្ហាញ​នូវ​ម៉ូ​ដែល​ទូរស័ព្ទ​ចុង​ក្រោយ​របស់​ខ្លួន​ដែល​មាន​ទំហំ​អេ​ក្រង់​៥,៨​អីុញ និង​៦,២​អីុញ ។

មាន​ដំណឹង​ក្រៅផ្លូវការ​អស់​ជាង​មួយ​ខែ​មក​ហើយ​ថា ក្រុមហ៊ុនទូរស័ព្ទ​យក្ស​កូរ៉េ​សាម​ស៊ុ​ង​នឹង​ដាក់​បង្ហាញ​នូវ​ម៉ូ​ដែល​ទូរស័ព្ទ​ចុង​ក្រោយ​របស់​ខ្លួន​ដែល​មាន​ទំហំ​អេ​ក្រង់​៥,៨​អីុញ និង​៦,២​អីុញ ។

យោង​តាម​សារព័ត៌មាន​The Investor បាន​អះអាង​ថា Galaxy S8​នឹង​អាច​ឱ្យ​អ្នកបញ្ជា​ទិញ​មុន​ចាប់ពី​ថ្ងៃ​១០ មេ​សា​ខាង​មុខ ។ គេបានដឹង​ទៀត​ថា ទូរស័ព្ទ​ម៉ូ​ដែល​ទាំង​ពីរ​អាច​បញ្ជា​ទិញ​មុន​បាន​ទាំង​ពីរ តែ​មិនដឹង​ថា​តើ​ក្រុមហ៊ុន​សាម​ស៊ុ​ង​នឹង​រៀបចំ​កម្មវិធី​ដាក់​បង្ហាញ​ទូរស័ព្ទ​ម៉ូ​ដែល​ណាមួយ​ឡើយ តែ​តាម​ការ​ប៉ាន់ស្មានប្រហែលជា​កម្មវិធី​ដាក់​បង្ហាញ​នូវ​ផលិតផល​ថ្មី​របស់​សាម​ស៊ុ​ង​គឺ​Galaxy S8 ព្រោះ​វា​ប្រហែលជា​មាន​ប្រជាប្រិយភាព​ជាង​S8+ ។

ចំណុច​មិន​ទាន់​ច្បាស់​មួយទៀត​គឺថា​តើ​ម៉ូ​ដែល​ណាមួយ​នឹង​មាន​លក់​ក្នុង​ទីផ្សារ​មុនគេ ។

អ្វី​ដែល​គេ​រំពឹង​ទុក​នៅ​ក្នុង​ទូរស័ព្ទ​ម៉ូ​ដែល​Galaxy S8​នោះ​គឺ​មាន​chipset​ប្រភេទ​Qualcomm Snapdragon ៨៣៥ មាន​រ៉េ​ម​៤GB ហើយ​ប្រហែល​មាន​កម្លាំង​ថ្ម​៣០០០mAh តែ​សម្រាប់​Galaxy S8+​មាន​កម្លាំង​ថ្ម​រហូត​ដល់​៣៥០០mAh នឹង​មាន​រន្ធ​USB-C port និង​មាន​រន្ធ​កាស​៣,៥mn និង​មាន​បច្ចេកវិទ្យា​ស្គែ​ន​ប្រ​ស្រី​ភ្នែក​ផង​ដែរ ។

អ្វី​ទាំង​អស់នេះ ខាង​ក្រុមហ៊ុន​សាម​ស៊ុ​ង​នៅ​មិន​ទាន់​បង្ហាញ​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​នោះ​ទេហេតុនេះ​វា​នៅ​តែ​ជា​ព័ត៌មាន​មិន​ច្បាស់​ការណ៍​នៅឡើយ​ដូច​ជា​រូបរាង​របស់​Galaxy S8​ជាដើម ៕