ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរស្រីស្អាតទាំង២! ដែល​​ហ៊ានព្រម​ទៅជាមួយបុរស​ស្បែក​ខ្មៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​បម្រើការ​នៅ​ហាង​បារាំង​២​នាក់ ​ត្រូវ​​បុរសជនជាតិ​ស្បែក​ខ្មៅ​ ហៅ​​អង្គុយ​កំដផឹកស្រា​នៅផ្ទះ​ ដោយឱ្យ​​លុយ​ក្នុង​មួយ​ម៉ោង​​២៥​​ដុល្លារ ពេល​ផឹក​ស្រវឹង​បែរជា​មិន​ឱ្យ​លុយ​នាង ហើយ​ប៉ុនប៉ង​បៀតបៀន​កេរ្តិ៍ខ្មាស​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​៥ មីនា ស្ថិតនៅ​​​ផ្ទះ​លេខ​៦២ ផ្លូវ​​៤៨០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ។

រាជធានី​ភ្នំពេញ ៖ នារី​បម្រើការ​នៅ​ហាង​បារាំង​២​នាក់ ​ត្រូវ​​បុរសជនជាតិ​ស្បែក​ខ្មៅ​ ហៅ​​អង្គុយ​កំដផឹកស្រា​នៅផ្ទះ​ ដោយឱ្យ​​លុយ​ក្នុង​មួយ​ម៉ោង​​២៥​​ដុល្លារ ពេល​ផឹក​ស្រវឹង​បែរជា​មិន​ឱ្យ​លុយ​នាង ហើយ​ប៉ុនប៉ង​បៀតបៀន​កេរ្តិ៍ខ្មាស​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​​វេលា​ម៉ោង​១២​អធ្រាត្រ​ថ្ងៃ​ទី​៥ មីនា ស្ថិតនៅ​​​ផ្ទះ​លេខ​៦២ ផ្លូវ​​៤៨០ សង្កាត់​ផ្សារ​ដើម​ថ្កូវ  ខណ្ឌចំការមន  ។

នារី​រង​គ្រោះ​ទាំង​២នាក់​ មិន​បានឱ្យ​​ស្គាល់ឈ្មោះ​នោះ​ទេ ហើយនិយាយ​ថា មុន​ពេល​កើតហេតុ រូប​នាង​មាន​គ្នា​២​នាក់ ​បម្រើ​​នៅ​ហាង​​បារាំង​មួយ​កន្លែង ​នៅ​ម្ដុំ​ផ្សារ​សូ​រិ​យាម៉​ល សង្កាត់​ផ្សារ​ថ្មី​៣  ខណ្ឌដូនពេញ ។ ​ពេលនោះ មាន​ជនជាតិ​ស្បែក​ខ្មៅ​ម្នាក់​ បាន​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ហាង​ដែល​ធ្វើការ ខណៈ​ពេល​ផឹកស៊ី​ជនជាតិ​ស្បែក​ខ្មៅ​ខាងលើ​ បាន​បបួល​ពួក​នាង​ទាំង​ពីរ​នាក់​ឱ្យ​ទៅ​អង្គុយ​កំដ​​​ផឹកស្រា​នៅផ្ទះ​របស់​គេ គឺ​គ្រាន់តែ​អង្គុយកំដ ក៏​បាន​សេវា​មួយ​ម៉ោង​តំលៃ​២៥​ដុល្លារ​ដែរ ។

គ្រាន់តែ​ឮ​ដូច្នេះ​ ពួក​នាង​ក៏​បាន​យល់​ព្រមទៅ​អង្គុយ​កំដ​ផឹក​ជាមួយ​ និង​ជនជាតិ​ស្បែក​ខ្មៅ​នៅផ្ទះ​របស់​គេ​ ស្ថិត​នៅ​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន  ។ ​ខណៈ​​​ពួក​នាង​មក​ដល់​ផ្ទះ​​ជនជាតិ​ស្បែក​ខ្មៅ​ហើយ ពួក​នាង​បាន​អង្គុយ​​ផឹក​រយៈពេល​២​ម៉ោង ​រហូត​ជនជាតិ​ស្បែក​ខ្មៅ​ស្រវឹង ស្រាប់តែ​ជនជាតិ​ស្បែក​ខ្មៅ​រូប​នោះ​ ធ្វើ​សកម្មភាព​លួ​ក​លាន់​កេរ្តិ៍ខ្មាស និង​ប្រុង​ចាប់រំលោភ​នារី​ម្នាក់​ក្នុង​ចំណោម​២​នាក់ តែ​ត្រូវ​ពួក​នាង​រើបំរះ​រួចខ្លួន​ ដោយ​មិន​ព្រមឱ្យ​​ជនជាតិ​ស្បែក​ខ្មៅ​នោះ​​រំលោភ​បាន ធ្វើ​ឲ្យ​ជនជាតិ​ស្បែក​ខ្មៅ​ខឹង បាន​រុញច្រាន​ពួក​​នាង​ចេញ និង​ដេញ​ពួក​នាង​ឱ្យ​​ចេញ​ក្រៅ​ផ្ទះ ។

តែ​ពួក​នាង​ចេះ​និយាយ​ភាសា​អង់គ្លេស​​បន្តិចបន្តួច  ក៏​បាន​និយាយ​សុំ​លុយ​ជនបរទេស​នោះ​ថ្លៃ​អង្គុយ​កំដ​ផឹក  តែ​ជនជាតិ​ស្បែក​ខ្មៅ​នោះ​ឱ្យ​លុយ​ពួក​នាង​តែ​៣​ដុល្លារ​តែ​ប៉ុណ្ណោះ  នៅ​ពេល​នោះ​ ពួក​នាង​បាន​សុំ​៥​ដុល្លារ ​ដើម្បី​ជិះ​ម៉ូតូឌុ​ប​ត្រលប់​ទៅ​ផ្ទះ​វិញ តែ​ជនជាតិ​ស្បែក​ខ្មៅ​រូប​នោះ ​មិន​ព្រមឱ្យ រួច​ហើយ​បាន​បណ្តេញ​ច្រាន​ពួក​នាង​ចេញ​ក្រៅរបង​ផ្ទះ​ ហើយ​បាន​បិទទ្វារ​របង​ផ្ទះ​ និង​បិទ​ភ្លើង​ចូល​ដេក​បាត់​ទៅ ។ 

ប្រភព​​បន្ត​ថា បន្ទាប់​ពី​ត្រូវ​ជនជាតិ​បណ្ដេញ​ពួក​នាង​ចេញ​ក្រៅរបង​ផ្ទះ ទាំង​មិន​ទាន់​បាន​លុយ និង​ត្រូវ​គេ​បៀត​បៀតបៀន​កេរ្តិ៍ខ្មាស​ទៀត​​នោះ  ពួក​នាង​មិន​អស់ចិត្ត ក៏​បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​​ឱ្យ​មក​ជួយ​អន្តរាគមន៍ ។ ​ពេល​នោះ​ដែរ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ រួច​បាន​សាកសួរ​ពួក​នាង​ទាំង​២នាក់ ពី​មូលហេតុ​ដែល​កើតឡើង​ចំពោះ​រូប​នាង ដោយសារ​តែ​យប់​ជ្រៅ​​ហើយ សមត្ថកិច្ច​គ្មាន​សិទ្ធិ​ចូល​ទៅ​ក្នុ​ថ​ផ្ទះ​ជនជាតិ​ស្បែក​ខ្មៅ​ទេ បាន​ប្រាប់​អោយ​ពួក​នាង​ទាំង​ពីរ​នាក់​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុ​ស្តិ៍​នគរបាល​ផ្សារ​ដើម​ថ្កូវ  ប៉ុន្តែ​ពួក​នាង​ក៏​មិន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទេ ​ព្រោះ​យប់​ជ្រៅ ​​។ លុះ​ព្រឹក​ឡើង​​ពួក​នាង​មក​ដាក់​ពាក្យបណ្ដឹង ដើម្បី​​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។