ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Messi លើកដៃ​ជា​សញ្ញា​ក្រើនរំលឹក​ប្រធាន​ក្លិប Barcelona

7 ឆ្នាំ មុន

ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ​ព្រី​មេ​រ៉ា​លី​ហ្កា កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដែល​ក្រុម​អ្នកមាន​បុណ្យ Barcelona ស្វាគមន៍​ក្រុម​ភ្ញៀវ Celta Vigo យ៉ាង​ចាស់ដៃ​ចំនួន 5​គ្រាប់​ទល់​នឹង 0 ដោយ​គ្រាប់​ដំបូង​រកបាន​ដោយ​កីឡាករ

ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ​ព្រី​មេ​រ៉ា​លី​ហ្កា កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ដែល​ក្រុម​អ្នកមាន​បុណ្យ Barcelona ស្វាគមន៍​ក្រុម​ភ្ញៀវ Celta Vigo យ៉ាង​ចាស់ដៃ​ចំនួន 5​គ្រាប់​ទល់​នឹង 0 ដោយ​គ្រាប់​ដំបូង​រកបាន​ដោយ​កីឡាករ Messi នៅ​នាទី​ទី​24 ។ អ្វី​ដែល​គួរ​ឱ្យ​គត់​សម្គាល់​នោះ គឺ​ខ្សែបម្រើ​ប្រយុទ្ធ​ឆ្នើម​រូប​នេះ លើកដៃ​ជា​សញ្ញា​(​ទូរស័ព្ទ​)​ក្រោយ​ពី​អបអរ​ជាមួយ​មិត្ត​រួម​ក្រុម​រួច ។

ក្រុម​អ្នក​សារព័ត៌​មានបាន​លើក​ឡើង​ថា នេះ​ជា​សញ្ញា​មួយ ដែល Messi ចង់​ក្រើនរំលឹក​ដល់​ប្រធាន​ក្លិប Barcelona ឱ្យ​យល់ព្រម​នូវ​សំណើរ​របស់​ខ្លួន​ទាំង​៣​ចំណុច សម្រាប់​​ឱ្យ​រូប​លោក​បន្ត​កុងត្រា​នៅ​ក្នុង​ក្លិប​នេះ​ទៀត ខណៈ​កុងត្រា​ចាស់​នៅ​ត្រូវ​បញ្ចប់​នៅ​ឆ្នាំ​2018 ខាង​មុខ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​1 មីនា កន្លង​ទៅ Messi បាន​ដាក់​សំណើរ​ចំនួន​3​ចំណុច ទៅ​ក្លិប Barcelona បើ​មិន​ចង់ឱ្យ​រូប​លោក​ចាក​ចេញពី​ក្លិប​អ្នកមាន​បុណ្យ ឬ​ផ្លាស់​ទៅ​លេង​នៅ​ប្រទេស​ចិន ដែល​លក្ខខណ្ឌ​នោះ​រួម​មាន ៖

1.​    ​បញ្ចប់​តំណែង​គ្រូបង្វឹក Luis Enrique នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ ប៉ុន្តែ​យ៉ាងណាមិញ​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ លោក Luis Enrique បាន​ប្រកាស​ដើរ​ចេញពី​ក្លិប​រួច​ហើយ ។

2.​    ​Messi ទាមទារ​ឱ្យ Barcelona នាំ​យក​គ្រូបង្វឹក​ក្លិប Sevilla លោក Jorge Sampaoli មក​ជំនួស​តំណែង​លោក Luis Enrique ។

3.​    ​Messi ស្មើ​ឱ្យ Barcelona បើក​គណនី​យ​ធនាគារ​ផ្ទាល់ខ្លួន​សម្រាប់​រូប​លោក ដើម្បី​ងាយស្រួល​ទិញ​យក​កីឡាករ​ថ្មី​ៗ​ចូល​បន្ថែម ខណៈ​កីឡាករ​រូប​នេះ​មិន​ពេញចិត្ត​នឹង​សមត្ថភាព​លេង​របស់​កីឡាករ Gomes និង​កីឡាករ Paco Alcacer ។