ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ Real Madrid មួយ​ចំនួន​ចោទ Ronaldo ថា ជា​កីឡាករ​អាត្មា​និយម

7 ឆ្នាំ មុន

កាលពី​ថ្ងៃ​សុក្រ កន្លង​ទៅ សារព័ត៌មាន​អេ​ស្ប៉ា​ញ Mundo Deportivo បាន​ចេញផ្សាយ​ថា ក្លិប Real Madrid មាន​ភាព​ចម្រូងចម្រាស​ផ្ទៃក្នុង​បន្តិចបន្តួច ខណៈ​ពេល​ជួបជុំ​កីឡាករ ដើម្បី​ហ្វឹកហាត់​មុន​ពេល​ប្រកួត​ប៉ះ​ក្រុម

កាលពី​ថ្ងៃ​សុក្រ កន្លង​ទៅ សារព័ត៌មាន​អេ​ស្ប៉ា​ញ Mundo Deportivo បាន​ចេញផ្សាយ​ថា ក្លិប Real Madrid មាន​ភាព​ចម្រូងចម្រាស​ផ្ទៃក្នុង​បន្តិចបន្តួច ខណៈ​ពេល​ជួបជុំ​កីឡាករ ដើម្បី​ហ្វឹកហាត់​មុន​ពេល​ប្រកួត​ប៉ះ​ក្រុម Eibar ។ ក្នុង​នោះ​ដែរ កីឡាករ Real Madrid មួយ​ចំនួន​បាន​សម្តែង​នូវ​ការ​មិន​ពេញចិត្ត​ចំពោះ​អាកប្បកិរិយា​របស់​កំពូល​ខ្សែប្រយុទ្ធ Ronaldo ព្រមទាំង​ចោទ​ថា ជា​កីឡាករ​អាត្មា​និយម​ថែម​ទៀត​ផង ។

កីឡាករ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ទាំង​មិន​សប្បាយចិត្ត​ចំពោះ Ronaldo ផង​ដែរ​ថា នៅ​ពេល​ដែល​យើង​ឈ្នះ គេ​តែងតែ​សរសើរ​ពី​គាត់ ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​ចាញ់ វា​បែរជា​កំហុស​របស់​អ្នក​ដទៃ​ទៅ​វិញ ។

គួរ​បញ្ជាក់​ថា ក្នុង​ជំនួប​រវាង​ក្រុម Real Madrid និង​ក្រុម Eibar កាលពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ ពុំ​មាន​វត្តមាន​កីឡាករ Ronaldo និង Gareth Bale នោះ​ទេ ។ ទោះជា​យ៉ាងណា ក្រុម Real Madrid នៅ​តែ​អាច​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Eibar បាន​ដដែល ក្នុង​លទ្ធផល 4 ទល់​នឹង 1 ដោយ​កីឡាករ Benzema  រកបាន 2​គ្រាប់ និង​2​គ្រាប់​ផ្សេង​ទៀត ដោយ​កីឡាករ James Rodriguez និង Marco Asensio ។ ចំណែក 1​គ្រាប់​របស់​ម្ចាស់ផ្ទះ Eibar រកបាន​ដោយ​កីឡាករ Rubén Peña ។