ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់​ហាត់ប្រាណ​ផ្ដល់​ផល​ល្អ​ប្រសើរ​ចំពោះ​ការ​រួមរ័ក

7 ឆ្នាំ មុន

ការ​រត់​បែប​ហាត់​កីឡា​វា​ធ្វើ​ឱ្យ​អ្នកមាន​អាយុ​វែង កាត់​បន្ថយ​ភាព​តានតឹង​ធ្វើ​ឱ្យ​ការ​ចង​ចាំ​មាន​ភាព​ប្រសើ​ឡើង និង​កាត់​បន្ថយ​ហានិភ័យ នៃ​ជំងឺ​សរសៃឈាម​បេះដូង ។

អត្ថប្រយោជន៍​មួយទៀត​ក្នុង​ចំណោម​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ការ​រត់

ការ​រត់​បែប​ហាត់​កីឡា​វា​ធ្វើ​ឱ្យ​អ្នកមាន​អាយុ​វែង កាត់​បន្ថយ​ភាព​តានតឹង​ធ្វើ​ឱ្យ​ការ​ចង​ចាំ​មាន​ភាព​ប្រសើ​ឡើង និង​កាត់​បន្ថយ​ហានិភ័យ នៃ​ជំងឺ​សរសៃឈាម​បេះដូង ។

អត្ថប្រយោជន៍​មួយទៀត​ក្នុង​ចំណោម​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​ការ​រត់ វា​ធ្វើ​ឱ្យ​ការ​រួម​ភេទ​របស់​អ្នកមាន​ភាពល្អ​ប្រសើរ​ជាង​មុន និង​បាន​យូរ​ជាង​មុន ។

ខាងក្រោម​នេះ​គឺជា​ភស្តុ​តាង​ដែល​បញ្ជាក់​ថា ការ​រត់​មាន​អត្ថប្រយោជន៍​ចំពោះ​ជីវិត​លើ​គ្រែ​របស់​អ្នក ។

១-​បង្កើន​ចំណង់​ផ្លូវភេទ
ជំហាន​ដំបូង​ឆ្ពោះទៅ​រក​ការ​មានជីវិត​សិច​ល្អ​គឺ​ការ​មាន​ចំណង់​ផ្លូវភេទ ។ ការ​សិក្សា​មួយ​ក្នុង​ឆ្នាំ ២0១៣ ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​Texas នៅ​ទីក្រុង​Austin បាន​សិក្សា​ពី​ឥទ្ធិពល​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​លើ​ស្ត្រី​ដែល​បាន​ប្រើ​ថ្នាំ​បំបាត់ទុក្ខ​ព្រួយ​ដែល​មាន​ផល​ប៉ះពាល់​ដល់​ចំណង់​ផ្លូវភេទ​។ ការ​សិក្សា​នេះ​បាន​ផ្តល់​នូវ​ភស្តុ​តាង​គ្រប់គ្រាន់​ក្នុង​ការ​បង្ហាញ​ថា ការ​រ​រត់ និង​សកម្មភាព​ហាត់ប្រាណ​ផ្សេង​ទៀត​អាច​ជួយ​បង្កើន​ចំណង់​ផ្លូវភេទ ។ ការ​សិក្សា​នេះ​បាន​សន្និដ្ឋាន​ថា​ការ​ធ្វើ​លំ​ហាត់​ប្រាណ​​រយៈពេល​៣0​នាទី មុន​ពេល​រួម​ភេទ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ថ្នាំ​នេះ និង​បង្កើន​ចំណង់​ផ្លូវភេទ ។

២-​នាំ​ឱ្យ​មានការ​កើនឡើង​កម្រិត​អ៊័​រ​ម៉ូ​ន testosterone
កម្រិត​អ៊័​រ​ម៉ូ​ន​testosterone​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​គ្រប់គ្រង​ចំណង់​ផ្លូវភេទ​ទាំង​បុរស​និង​ស្ត្រី ។ វិទ្យាសាស្ត្រ​បាន​បង្ហាញ​ឱ្យ​ដឹង​ថា​អ្នក​ដែល​មាន​កម្រិត​អ៊័​រ​ម៉ូ​ន​testosterone​ខ្ពស់​នឹង​មាន​សកម្មភាព​ផ្លូវភេទ​ច្រើន​។ ចំពោះ​ស្ត្រី បរិមាណ​testosterone​កើនឡើង​នៅ​ពេល​ជិត និង​ក្នុងអំឡុងពេល​បញ្ចេញ​ពង​អូវុល គឺជា​ពេល​ដែល​ពួក​គេ​មាន​មាន​អារម្មណ៍​ស្រើបស្រាល​ក្នុង​ការ​រួម​ភេទ ។ មាន​ភស្តុ​តាង​វិទ្យាសាស្ត្រ​គ្រប់គ្រាន់​ជា​ច្រើន​ដែល​បញ្ជាក់​ថា ការ​រត់​ជួយ​ជំរុញ​អ៊័​រ​ម៉ូ​ន​testosterone ហើយ​ជា​លទ្ធផល​វា​នឹង​ជួយ​ឱ្យ​អ្នក​រួម​ភេទ​យ៉ាង​មាន​សេចក្តីសុខ ។

៣-​ធ្វើ​ឱ្យ​ការ​ឈាន​ដល់​ចំណុចកំពូល​កាន់តែ​លឿន ការ​រត់​អាច​ជួយ​ឱ្យ​អ្នក​ឈាន​ដល់​ចំណុចកំពូល​បាន​យ៉ាង​គាប់ចិត្ដ​។ នៅ​ក្នុង​ការ​ស្រាវជ្រាវ​នៃ​ស្ត្រី​ចំនួន​៥.៥00​នាក់ នៅ​ហ្វាំ​ង​ឡង់​អាយុ​ចាប់ពី​៤០​ទៅ​៥០​ឆ្នាំ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ពី​លទ្ធផល​វិជ្ជមាន​ទាក់ទង​នឹង​ការ​ធ្វើ​លំ​ហាត់ប្រាណ និង​ការ​ឈាន​ដល់​ចំណុចកំពូល​ខ្លាំង​។

ការ​សិក្សា​នៅ​ក្នុង​រដ្ឋ​Texas​បាន​សង្កេត​ឃើញ​ថា ស្ត្រី​ដែល​បាន​ធ្វើ​លំ​ហាត់ប្រាណ​មុន​ពេល​រួម​ភេទ​អាច​ឈាន​ដល់​ចំណុចកំពូល​បាន​យ៉ាង​ឆាប់រហ័ស និង​ខ្លាំងក្លា ។

៤-​ជួយ​គ្រប់គ្រង​បញ្ហា​ងាប់​លិង្គ
បញ្ហា​ងាប់​លិង្គ​គឺជា​ការ​អសមត្ថភាព​ក្នុង​ការ​ធ្វើ​ឱ្យ​លិង្គ​ឡើង​រឹង​គ្រប់គ្រាន់​ក្នុង​ពេល​រួម​ភេទ ។

ការ​ប៉ាន់ស្មាន​បាន​បង្ហាញ​ថា បុរស​ម្នាក់​ក្នុង​ចំណោម​១0​នាក់ មាន​បញ្ហា​ងាប់​លិង្គ​នៅ​ពេល​ណាមួយ​នៃ​ជីវិត​របស់​គាត់ ។ ប៉ុន្តែ​ការ​រត់​អាច​ធ្វើ​ឱ្យ​លំហូរ​ឈាម​ហូរ​ក្នុង​ល្បឿន​មួយ​ដែល​ល្អ​ចំពោះ​សុខភាព វា​ក៏​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​ងាប់​លិង្គ​បាន​ផង​ដែរ ៕