ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​ផ្ទះ​ថ្មី​នៅ​សៀង​ហៃ​កើនឡើង ខណៈ​សន្ទុះ​នៃ​ការ​ទិញ​រឹង​មាំ

7 ឆ្នាំ មុន

ប្រទេស​ចិន ៖ ការ​លក់​ផ្ទះ​ថ្មី​ក្នុង​រយៈពេល​៧​ថ្ងៃ​បាន​កើនឡើង​សម្រាប់​ស​ប្តា​ហ៍​ទី​៣​ជាប់​គ្នា​ក្នុង​ទីក្រុង​សៀង​ហៃ ដោយសារ​សន្ទុះ​នៃ​ការ​ទិញ​ដ៏​រឹង​មាំ​ចំពោះ​ផ្ទះ​មាន​តម្លៃ​មធ្យម និង​ទាប ។ នេះ​បើ​យោង​តាម​ទិន្នន័យទីផ្សារ​ចុង​ក្រោយ ។

ប្រទេស​ចិន ៖ ការ​លក់​ផ្ទះ​ថ្មី​ក្នុង​រយៈពេល​៧​ថ្ងៃ​បាន​កើនឡើង​សម្រាប់​ស​ប្តា​ហ៍​ទី​៣​ជាប់​គ្នា​ក្នុង​ទីក្រុង​សៀង​ហៃ ដោយសារ​សន្ទុះ​នៃ​ការ​ទិញ​ដ៏​រឹង​មាំ​ចំពោះ​ផ្ទះ​មាន​តម្លៃ​មធ្យម និង​ទាប ។ នេះ​បើ​យោង​តាម​ទិន្នន័យទីផ្សារ​ចុង​ក្រោយ ។

ក្រុមហ៊ុន​ប្រឹក្សា​យោបល់​អចលនទ្រព្យ​សៀង​ហៃ Centaline បាន​និយាយ​ក្នុង​របាយការណ៍​ថា តំបន់​ផ្ទះ​ថ្មី​ដែល​បាន​ដាក់​លក់ (​មិន​រាប់​បញ្ចូល​ផ្ទះ​មាន​តម្លៃ​សមរម្យ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​) បាន​កើនឡើង​៣៤,១% ឬ​ស្មើនឹង​១២​ម៉ឺន​៥​ពាន់​ម៉ែត្រការ៉េ​កាលពី​ស​ប្តា​ហ៍​មុន ។

ផ្ទះ​ថ្មី​ដែល​បាន​ដាក់​លក់​នេះ ជា​មធ្យម​មាន​តម្លៃ​៤៣.០៤៨​យន់ (៦.២៤៨​ដុល្លារ​អា​មេ​រិ​ក​) ក្នុង​១​ម៉ែត្រការ៉េ ពោល​គឺ​ធ្លាក់​ចុះ​១២%​ពី​ស​ប្តា​ហ៍​មុន ។

Nanhui នៅ​ក្នុង​តំបន់​ថ្មី​នៃ Pudong និង​ស្រុក Songjiang មានផ្ទះ​ពាក់កណ្តាល​នៃ​គម្រោង​ដែល​លក់ដាច់​បំផុត ។ ទីតាំង​ទាំង​ពីរ​នេះ​បាន​លក់​ផ្ទះ​ថ្មី​អស់​ជាង​២​ម៉ឺន​ម៉ែត្រការ៉េ​ប្រចាំ​ស​ប្តា​ហ៍ ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ក្រុម​ហ៊ុន Centaline ។

លោក Lu Wenxi អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ផ្នែក​ស្រាវជ្រាវ​ក្រុមហ៊ុន Centaline ថ្លែង​ថា ៖ « ទោះបីជា​តំបន់​ទាំង​ពីរ​មាន​ចម្ងាយ​ឆ្ងាយ​ក្តី ប៉ុន្តែ​តម្លៃ​លក់​ជា​មធ្យម​នៃ​លំនៅ​ឋាន​ថ្មី​ក្នុង​តំបន់ Nanhui និង Songjiang មាន​តម្លៃលើស​ពី​៣៧​ពាន់​យន់​ក្នុង​១​ម៉ែត្រការ៉េ​រួច​ទៅ​ហើយ​កាលពី​ស​ប្តា​ហ៍​មុន » ។

លោក Lu ឲ្យ​ដឹង​ថា ការ​កើនឡើង​នៃ​តម្លៃ​ជា​មធ្យម​នេះ ដោយសារ​តែ​តម្រូវការ​របស់​រដ្ឋាភិបាល​ត្រូវការ​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍​វិស័យ​អចលនទ្រព្យ​សាងសង់​អា​ផាត​មិន​ដែល​មានការ​តុបតែង​ច្រើន​បន្ថែម​ទៀត ។

គម្រោង​លំនៅ​ឋាន​ក្នុង​តំបន់​ដាច់​ស្រយាល​នៃ​ស្រុក Fengxian គឺជា​ទីតាំង​ពេញ​និយម​បំផុត បន្ទាប់​ពី​លក់​បាន​ចំនួន​១១៣​យូ​នី​ត​កាលពី​ស​ប្តា​ហ៍​មុន ដោយ​តម្លៃ​ជា​មធ្យម​ស្មើ​២០.០៤៥​យន់​ក្នុង​១​ម៉ែត្រការ៉េ ។

ផ្ទះ​ថ្មី​ប្រហែល​៣​ម៉ឺន​៩​ពាន់​ម៉ែត្រការ៉េ ត្រូវ​បាន​ដាក់​លក់​នៅ​ក្នុង​ទីក្រុង​កាលពី​ស​ប្តា​ហ៍​មុន ដោយ​ធ្លាក់​ចុះ​៦៧% ពី​ស​ប្តា​ហ៍​មុន​មួយទៀត​។ នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រុមហ៊ុន Centaline ៕