ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែ​ចូល​បង់លុយ​ទើប​ឱ្យ​ចេញ​បើ​មិន​បង់​មិន​ឱ្យ​ចេញ​…

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​មាន​នគរបាល​សេដ្ឋកិច្ច​មួយ​កន្លែង​បាន​ដាក់​ប៉ុស្តិ៍​ស្ថិត​នៅ​ក្បែរ​អង់​តែ​ន​ទូរស័ព្ទ​ចល័ត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដើម្បី​ទារ​លុយ​ពី​អាជីវក​រដឹក​ទំនិញ​ចេញ​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​មាន​នគរបាល​សេដ្ឋកិច្ច​មួយ​កន្លែង​បាន​ដាក់​ប៉ុស្តិ៍​ស្ថិត​នៅ​ក្បែរ​អង់​តែ​ន​ទូរស័ព្ទ​ចល័ត​នៅ​ជាប់​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ដើម្បី​ទារ​លុយ​ពី​អាជីវក​រដឹក​ទំនិញ​ចេញ​មក​ពី​ប្រទេស​ថៃ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ ។ សកម្មភាព​នគរបាល​សេដ្ឋកិច្ច​ទារ​លុយ​ពី​អាជីវករ​នេះ​ធ្វើ​ឡើងជា​យូរយារ​ណាស់​​មក​ហើយ​ឱ្យ​តែ​មានការ​ដឹក​ទំនិញ ទោះ​ពេល​យប់ ឬ​ថ្ងៃ​ត្រូវ​តែ​ឈប់​ចូល​បង់ប្រាក់​ឱ្យ​កន្លែង​ប៉ុស្តិ៍​ខាងលើ​នេះ​ទើប​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត ។

ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជីវករ​បាន​រិះគន់​ថា រហូត​មក​ដល់​សម័យនេះ​ទៅ​ហើយ​នៅ​តែ​មាន​កុងត្រូលជជុះ​ចាំ​ស្ទាក់​ទារ​លុយ​ពី​ប្រជាពលរដ្ឋ​បន្ត​ទៀត​ដែល​ការ​ទារ​លុយ​នេះ​មិន​ថា​ដឹក​ទំនិញ​តិច ឬ​ច្រើន​នោះ​ទេ ពេល​អាជីវករ​ធ្វើ​ដំណើរ​មក​ដល់​កន្លែង​ប៉ុស្តិ៍​របស់​គេ​ត្រូវ​តែ​ចូល​បង់លុយ​បើ​ពុំ​ដូច្នោះ​មិន​អាច​អនុញ្ញាតិ​ឱ្យ​ដឹក​បន្ត​ទៅ​លក់ដូរ​នៅ​ទីក្រុង​ប៉ៃលិន​បាន​ឡើយ ។

ប្រភព​បន្ត​ទៀត​ថា ការ​ដឹក​ទំនិញ​យក​ទៅ​លក់ដូរ​មិន​ចំណេញ​ប៉ុន្មាន​នោះ​ទេ​ដោយ​ចូល​មក​ដល់​ច្រក​ទ្វារ​អន្តរជាតិ​ភ្លាម​ត្រូវ​បង់ពន្ធ​ឱ្យទៅ​ខាង​ច្រក និង​បង់​ឱ្យ​មន្ត្រី​កាំកុងត្រូល​ជាដើម លុះ​ធ្វើ​ដំណើរ​មក​បន្តិចទៀត​ត្រូវ​បង់លុយ​ឱ្យទៅ​ខាង​នគរបាល​សេដ្ឋកិច្ច​បន្ត​ទៀត ។

ពួក​គាត់​បញ្ជាក់​ទៀត​ថា មន្ត្រី​នគរបាល​សេដ្ឋកិច្ច​មួយ​កន្លែង​នេះ​មិនដឹង​ជា​ខាង​ខេត្ត ឬ​ខាង​ក្រសួង​នោះ​ទេ ព្រោះ​ភាគច្រើន​ពេល​ចេញ​មក​ទារ​លុយ​អត់​មាន​ពាក់​ឯកសណ្ឋាន​នគរ​បាល​នោះ​ឡើយ ។ ពួក​គាត់​ក៏​សូម​អំពាវនាវ​ដល់​ថ្នាក់លើ​ឱ្យ​ចុះ​ត្រួតពិនិត្យ​មើល​កូនចៅ​របស់​ខ្លួន​ផង​ដែរ ដើម្បី​កុំឱ្យ​បន្ត​គាបសង្កត់​ទារ​លុយកាក់​ពី​ប្រជាពលរដ្ឋ​ដែល​កំពុង​តែ​រក​ស៊ី​បន្តិចបន្តួច​សម្រាប់​ជីវភាព​ប្រចាំ​ថ្ងៃ ។

ម្យ៉ាងវិញទៀត​ខណៈ​ឃើញ​អ្នក​សារព័ត៌មាន​ថតរូប​ភាព​កំពុង​ធ្វើ​សកម្មភាព​ទារ​លុយ គ្រាន់តែ​ឃើញ​ភ្លាម​អត់​ហ៊ាន​ទទួលយក​លុយ​ពី​អ្នក​ដឹក​ទំនិញ​នោះ​ឡើយ​គឺ​អនុញ្ញាត​ឱ្យ​បើក​បរ​បន្ត​ទៅ​មុខ​ទៀត លុះ​ពេល​ស្ងាត់​ៗ​ទើប​ឃើញ​មាន​បុរស​ម្នាក់​ពាក់​អាវយឺត​ស​ចេញ​មុខ​មក​ចាំ​ទារ​លុយ​តែ​ម្តង ។ ម្យ៉ាងវិញទៀត​អាជីវករ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ចង់ឱ្យ​ចេញ​មុខ​ច្បាស់​ៗ​​មិន​ត្រូវ​លាក់លាម​នោះ​ឡើយ​បើសិនជា​មេ​ខាងលើ​ឱ្យ​ទារ​លុយ​មែន​ត្រូវ​តែ​បង្ហាញ​ការ​ពិត ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ​ភ្នាក់ងារ​យើង​មិន​អាច​ទាក់ទង​ទៅ​មេ​ប៉ុស្តិ៍​នគរបាល​សេដ្ឋកិច្ច​ខាងលើ​នេះ​បាន​ទេ​ដោយ​មិន​អាច​រក​លេខ​ទូរស័ព្ទ​ទាក់ទង​បាន ។ ចំណែក​បុរស​ម្នាក់​អះអាង​ថា ជា​កូនចៅ​ប្រាប់​ថា មេ​ជា​អ្នក​ឱ្យ​ទារ​លុយ​ពី​អាជីវក​រទាំង​អស់នោះ ៕