ពេលទៅបំពេញទស្សនកិច្ចមួយលើនាវាផ្ទុកយន្តហោះ USS GERALD FORD កាលពីថ្ងៃទី២ មីនា ប្រធានាធិបតីអាេមរិក លោកដូណាល់ ត្រាំ ចង់ឱ្យកងនាវាយោធាអាេមរិកមាននាវាផ្ទុកយន្តហោះ១២គ្រឿងនាពេលអនាគត យោងតាមការចង់បានរបស់កងម៉ារីន ។
កងម៉ារីនអាេមរិក បច្ចុប្បន្នមាននាវាផ្ទុកយន្តហោះ១០គ្រឿង ហើយនឹងមានដល់១១គ្រឿង ពេលនាវា GERALD FORD ជានាវាចម្បាំងធំជាងគេបំផុតលើពិភពលោក ហើយចំណាយប្រាក់យ៉ាងមហាសាលនៃប្រវត្តិសាស្ត្រកងនាវាចរណ៍នឹងដាក់ឱ្យប្រើប្រាស់នាប៉ុន្មានខែខាងមុខនេះទៀត ។ នាវាយក្សសមុទ្រនេះត្រូវបានកសាងដោយចំណាយប្រាក់ដល់ទៅ១២,៩ពាន់លានដុល្លារ ។
លោកប្រធានាធិបតីត្រាំ ចង់កសាងឡើងវិញកងទ័ពអាេមរិកដោយបង្កើនការចំណាយខាងយោធា ។ លោកប្រកាសរួចហើយថា លោកចង់ឱ្យកងម៉ារីនអាមេរិកមាននាវា ព្រមទាំងនាវាមុជទឹកដល់៣៥០គ្រឿងនាប៉ុន្មានឆ្នាំខាងមុខនេះ ទល់នឹងទិសដៅកំណត់របស់រដ្ឋការលោកអូបាម៉ា ត្រឹមនាវា និងនាវាមុជទឹក៣១០គ្រឿង ខណៈកម្រិតបច្ចុប្បន្នមាន២៧៤គ្រឿង ។ ទោះបីយ៉ាងណា លោកត្រាំ នៅពុំទាន់ផ្តល់ភាពលម្អិតលើបណ្តាប្រភេទនាវាដែលនឹងកសាងថ្មីនៅឡើយ ។
លើនាវា GERALD FORD ប្រធានាធិបតីអាមេរិកថ្លែងថា ខ្ញុំទើបតែនិយាយជាមួយបណ្តាអ្នកទទួលខុសត្រូវនៃកងម៉ារីន ព្រមទាំងនៃឧស្សាហកម្ម ដើម្បីពិភាក្សាពីផែនការទាំងឡាយរបស់ខ្ញុំពង្រីកយ៉ាងខ្លាំងដល់កងនាវាយោធារបស់យើង ដែលនឹងត្រូវមាននាវាផ្ទុកយន្តហោះទី១២មួយទៀត ដែលយើងត្រូវការ ។ ក្រោយរយៈពេលច្រើនឆ្នាំនៃការកត់បន្ថយការចំណាយខាងយោធា ដែលធ្វើឱ្យខ្សោយដល់កិច្ចការពាររបស់យើង ខ្ញុំចង់ឱ្យមានការបង្កើនយ៉ាងធំធេងការចំណាយខាងយោធាជាប្រវត្តិសាស្ត្រ ៕
ចែករំលែកព័តមាននេះ